ធាតុសំខាន់ៗដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិមួយមានចំនួន៤ គឺ ៖
- កត្តាពលកម្ម និងគំនិតច្នៃប្រឌិត : គ្មានពលកម្មគឺ គ្មានគំនិតច្នៃប្រឌិត ។ គ្មានគំនិតច្នៃប្រឌិត គែគ្មានអត្ថិភាពសង្គម ។ចូច្នេះ ពលកម្ម ជាកត្តាចម្បងដ៏សំខាន់មួយ ដែលធ្វើឲ្យសង្គមមនុស្សមានអត្ថិភាពបន្តពីសង្គមមួយទៅសង្គមមួយ ។
- កត្តាភូមិសាស្រ្ត : សំដៅលើទឹកដី ធម្មជាតិអាកាសធាតុ...។យើងដឹងហើយថា មនុស្សរស់នៅត្រូវពឹងលើធម្មជាតិ និងទាញយកអត្ថប្រយោជន៍ពីវាមកបម្រើតម្រូវការរបស់មនុស្សក្នុងជីវភាពរស់នៅ ។ ដូចនេះ លក្ខណៈភូមិសាស្រ្ត ធម្មជាតិរបស់ប្រទេសនីមួយៗបានជះឥទ្ធិពលដល់ទឹកចិត្ត និងជីវភាពរស់នៅរបស់ជនជាតិនីមួយៗតាំងពីការលំបាក និងការងាយស្រួលក្នុងការងារនោះហើយ គឺជាការសម្របខ្លួនដើម្បីរស់ ។
- កត្តាសាសនា : សាសនាសំដៅលើការអប់រំ ស្មារតី និងសម្ភារៈឲ្យមនុស្សគោរពបូជា ហើយបានចាក់ឬសយ៉ាងជ្រៅក្នុងបេះដូងរបស់ជាតិនីមួយៗ មានទំនៀមទម្លាប់ របៀបរបក្នុងការរស់នៅប្រចាំថ្ងៃ ។
- កត្តាសង្គម : សង្គមនីមួយៗមានរបបសង្គម ក្នុងការដឹកនាំ ដោយផ្អែកទៅលើដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួន ។
ដូចនេះ វប្បធម៌អរិយធម៌ របស់ជាតិមួយចានកើតឡើងក្រោមឥទ្ធិពលនៃគំនិតច្នៃប្រឌិតផ្នែក ពលកម្មរបស់មនុស្សដើម្បីសម្របខ្លួនតាមធាតុ ផ្សេងៗនៃភូមិសាស្រ្ត ធម្មជាតិ សាសនា និងរបបសង្គម ។