ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថាវប្បធម៌ សង្គមធម៌ និង អរិយធម៌គឺជា ៖
វប្បធម៌គឺជាក្សោនែចំនេះដឹងដែលបានមកជាទ្រព្យហើយដឺលនាំឲ្យយើងមានគំនិតរីកដុះដាលអភិវឌ្ឍឆ្ពោះទៅរកការចេះប្រៀបធ្រៀបពិចារណាវិនិច្ឆ័យនិងមានចំនុលចិត្តទៅអ្វីមួយដូចជា អំនាន រឺ វិចិត្រកម្មជាដើមហើយវប្បធម៌និងមានទំនាក់ទំនងជាមួយនឹហចំនេះដឹងអរិយធម៌និងមានអន្ដរកម្មរវាងការអប់រំជាដើម ។
សង្គមធម៌ សំគាល់ធម៌ទាំងឡាយណាដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើន លូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស្រួលប្រកបដោយគ្រឿងសម្ភារៈ គ្រប់គ្រាន់ និងមានសភាពល្អប្រសើរ ។ ម្យ៉ាងទៀតគេអាចនិយាយបានថា សង្គមធម៌សង្គត់ទៅលើទ្រឹស្តីរបស់សង្គម និងការរៀបចំសង្គមឲ្យមានទំនាក់ទំនងទៅវិញទៅមក តាំងពីវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាពទូទៅនិងសន្តិសុខជាដើម ។
អរិយធម៌គឺជាផលរួមនៃវប្បធម៌សំដៅលើផលនិងធាតុខុសគ្នាដោយបរិមាណព្រោះវប្បធម៌មានថ្រើនមុខច្រើនមែកធាងទើបកើតបានជាអរិយធម៌នីមួយតាមសង្គមជាតិនិងជាតិសាសន៏ផ្សេងៗគ្នា។ម្យ៉ងទៀតពាក្យ វាអាចសំដៅលើចំនេះដឹងសំរាប់សំគាល់ទៅលើការរស់នៅ ការរៀបចំជីវភាពនៃសង្គមអោយមានរបៀបនិងបានសេចក្តីសុខចំរើនរុងរឿង។