ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើតំណាងរបស់ប្រជាពលរដ្ឋត្រូវជ្រើសតាំងយ៉ាងដូចម្ដេច ?
២. តើតំណាងរបស់ប្រជាពលរដ្ឋមានសមាភាពយ៉ាងដូចម្ដេច ?
៣. តើត្រូវបំពេញលក្ខខណ្ឌ អ្វីខ្លះទើបមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ ?
៤. តើត្រូវស្ថិតនៅក្នុងលក្ខខណ្ឌអ្វីខ្លះដែលមិនអាចឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋបាន ?
ចម្លើយ
១. តំណាងប្រជាជនពលរដ្ឋត្រូវជ្រើសចេញពីការចំណោយបេក្ខជនដោយគណៈកម្មាធិការបោះឆ្នោតមូលដ្ឋានមួយ ។
២. តំណាងរបស់ប្រជាពលរដ្ឋមានសមាភាពដូចខាងក្រោម ៖
ក្រុងប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការសម្រប សម្រួលរៀបចំកិច្ចប្រជុំរបស់ពាណិជ្ជករនិងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបោះឆ្នោតជ្រើសរើសតំណាងបី ( ០៣ ) រូបរបស់ខ្លូន ។ ការបោះឆ្នោតនេះ ត្រូវធ្វើឡើងសម្ងាត់ផ្អែកលើសំណាងភាគច្រើនដោយពាណិជ្ជករ និងអង្គការ មិនមែនរដ្ឋាភិបាលនៅក្នុងក្រុង ស្រុក ខណ្ឌនោះ ។ កិច្ចប្រជុំនេះត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នាដែលដឹកនាំ និងសម្របសម្រួលដោយប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។ គណៈកម្មារធិការបោះឆ្នោតមូលដ្ឋានជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបានដឹកនាំដោយ ប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌនោះ ។ រដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាលេខាធិការ នៃគណៈកម្មាធិការបោះឆ្នោតនេះ ។ សមាជិកគ្រប់រូបនៃគណៈកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋមានសិទ្ធិឧទ្ទេសនាមបេក្ខជនយ៉ាងច្រើនពីរ ( ០២ ) រូបសម្រាប់បេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋ ។ គណៈគម្មាធិការត្រូវធ្វើការបោះឆ្នោតជាសម្ងាត់ដើម្បីជ្រើសរើសបេក្ខជនមួយ ( ០១ ) រូបពីក្នុងចំណោមបេក្ខជនឈេឈ្មោះដោយសំលេងបោះឆ្នោតភាគច្រើន ចំនួនសមាជិកគណៈកម្មារធិការ ។ ករណីដែលមានបេក្ខជនពីរ ( ០២ ) រូបទទួលបានសំលេងគាំទ្រស្មើគ្នា គណៈកម្មាធិការ ជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវរៀបចំបោះឆ្នោតជាលើកទី ២ ភ្លាមក្នុងចំណោមបេក្ខជនទាំងពីររូបនោះ ។ ប្រសិនបើការបោះឆ្នោតលើកទី ២នេះ នៅតែទទួលបានសំលេង ស្មើគ្នាទៀតរវាងបេក្ខជនទាំងពីរសំលេងប្រធានគណៈកម្មាធិការមានឧត្តមានុភាព ។
៣. ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា ៖
៤. ករណីគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ ៖