2018-12-26 17:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូនិយាយពីស្ថាប័ននិតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក ។
២. តើមូលហេតុអ្វីបានជាមានវិបត្តិ សេដ្ឋកិច្ចកើតឡើងនៅសហរដ្ឋអាមេរិចនាឆ្នាំ១៩២៩ ?
៣. តើវិបត្តិសេដ្ឋកិច្ចផ្តល់ផលវិបាកអ្វីខ្លះ ?
៤. តើសង្រ្គាមត្រជាក់គឺជាអ្វី ? តើមូលហេតុអ្វីខ្លះបានជានាំឲ្យកើតមាននូវសង្រ្គាមត្រជាក់ ? តើសង្រ្គាមត្រជាក់ផ្តើមនិងបញ្ចប់នៅឆ្នាំណា ?
៥. តើប្រជាជនអៀកឡង់គោរពសាសនាអ្វី ? ហើយបានធ្វើការតស៊ូដើម្បីអ្វី ?
ចម្លើយ
១. សហរដ្ឋអាមេរិចមានសភាពីរគឺស សភាលតំណាងរាស្រ្ត និងព្រឹទ្ធសភាហើយសភានីមួយៗមាន៖
២. ដោយសារក្រោយពីសង្គ្រាមលោកលើកទី ១បានបញ្ចប់ប្រធានាធិបតីអាមេរិចដែលបន្តតំណែងពីលោក វិល សុន នាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្តីដើមទុកឲ្យគេធ្វើបណ្តាលឲ្យផលិតផលកើនឡើងហួសហេតុនៅពេលដែលតម្រូវការទីផ្សាររួមតូច ។ការអនុវត្តទ្រឹស្តីនោះធ្វើឲ្យផលិតផលកើនឡើងឥតឈប់ឈរ ធ្វើអោយតម្លៃទំនិញធ្លាក់ចុះ ។ ម៉្យាងទៀតប្រជាជនខ្ចីប្រាក់ពីធនាការ ដើម្បីទិញទំនិញប្រាក់នោះបង្វិលមិនទាន់ពេលវេលាធ្វើឲ្យក្ស័យធន ។ អ្នកផ្ញើរនៅធនាគារខ្លាចបាត់បង់ប្រាក់របស់ខ្លួន ពួកគេប្រញាប់ប្រញាល់ដកប្រាក់របស់គេពីធនាគារមកវិញហើយនៅឆ្នាំ ១៩២៩នេះផងដែរ មានធនាគារចំនួន៧០០បានបិទទ្វារ ។ ការបាត់បង់ប្រាក់កម្ចីពីធនាគារធ្វើឲ្យប្រជាជនកាត់បន្ថយការរប្រើប្រាស់សម្ភារៈ ។ ការមិនសូវប្រើប្រាស់សម្ភារៈនាំឲ្យផលិតផលឧស្សាហកម្មសល់និង គ្មានទីផ្សារលក់ ។
៣ មានដូចជា កាត់បន្ថយតម្រូវការសម្ភារៈ ៖
៤. សង្គ្រាមត្រជាក់ឲ្យជាប្រភេទសង្ក្រាមធ្វើការប្រណាំងប្រជែងខាងផ្នែក គ្រឿង់សព្វាវុធទំនើបមនោគមន៍វិជ្ជា នយយោបាយ បច្ចេកវិទ្យា រវាងប្លុកកុំម្មុយនីស ( សហភាពសូវៀត ) និងប្លុកសេរី (សហរដ្ឋអាមេរិច ) ដែលជាអ្នកបង្ក ។ ចំណុចចាប់ផ្តើម នៃសង្រ្គាមត្រជាក់គឺចាប់ផ្តើមចេញពីប្រទេសអាឡឺម៉ង់ពេលដែលប្រទេសនេះស្ថិតនៅសព្វមុខពីគ្នានៃមនោគមន៍វិជ្ជាទាំងពីរក្រោយសង្រ្គាមលោកលើកទី២ ។ សង្រ្គាមនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៤៧ និងបានបញ្ចាប់ទៅវិញនៅឆ្នាំ ១៩៩១នៅពេលដែលសហភាពសូវៀតដួលរលំទាំងស្រុងពីឆាកអន្តរជាតិ ។
៥. ប្រជាជនអៀកឡង់ភាគច្រើន គោរពប្រតិបត្តិសាសនាគ្រឹះស្ត និកាយកាតូលិក ហើយបានតស៊ូដើម្បីការពារអត្តសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេសដែលជាសត្រូវប្រចាំទសវត្សរ៍ ។