Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រុមប្រឹក្សាឃុំ សង្កាត់ជាអ្វី ? មានតួនាទីអ្វីខ្លះ ?

២. តាមផ្លូវតើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានសមាជិកប៉ុន្មាននាក់ ? ហើយយកអ្វីជាមូលដ្ឋានក្នុងការកំនត់ចំនួនក្រុមប្រឹក្សា ?

៣. មូលហេតុបានជាត្រូវមានក្រុមប្រឹក្សាឃុំ សង្កាត់ ?

៤. តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីឈរឈ្មោះជាក្រុមបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ?

៥. តាមច្បាប់គ្រប់គ្រងររដ្ឋបាលឃុំ សង្កាត់តើរាល់ឃុំសង្កាត់នីមួយៗត្រូវទទួលភារកិច្ចអ្វីខ្លះ ?

៦. តើសមាសភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្អែកលើអ្វីខ្លះ ?

៧. ប្រសិនបើវិមជ្ឈកាលប្រកបដោយល ភាពពេញលេញ តើនឹងធ្វើឲ្យកម្ពុជាទៅយ៉ាងណា ?

៨. តើអណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានប៉ុន្មានឆ្នាំ ? ចុះអាណត្តិក្រុមឡជំនុំវិញ ?

៩. តើក្រុមប្រឹក្សាឃុំ សង្កាត់មានមុខងារអ្វីខ្លះ ?

១០. ឃុំ សង្កាត់ជា​នីតិបុគ្គលមានន័យយ៉ាងដូចម្តេច ?

១១. បើសិនក្រុមប្រឹក្សាឃុំ សង្កាត់ជានីតិបុគ្គលចំណែកមេឃុំចៅសង្កាត់ជាអ្វី ?

១២. ក្នុងនាមជានីតិបុគ្គលតើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធអំណាចយ៉ាងដូចម្តេច ?

១៣. តើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានច្បាប់មិនអនុញ្ញាតមិនឲ្យមានសិទ្ធិលើវិស័យអ្វីខ្លះ ?

១៤. តើអំណាចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានកម្រិតដល់ណា ?

១៥. តើក្រុមប្រឹក្សាឃុំ ស​ង្កាត់មានសិទ្ធិអំណាចអ្វីខ្លះ ?

១៦ . តើមេឃុំចៅសង្កាត់មានតួនាទីអ្វីខ្លះ ?

១៧. តើមេឃុំ ចៅសង្កាត់គឺជាអ្វី ?

១៨. តើគណៈកម្មាធិការនៅឃុំ សង្កាត់មានអ្វីខ្លះ ?

១៩. តើមេឃុំ ចៅសង្កាត់មានសិទ្ធិចាត់តាំងគណៈកម្មាធិការនានាដែរឬទេ ?

២០. ហេតុអ្វីបានជាមេឃុំ ចៅសង្កាត់មានសិទ្ធិចាត់ចែ​ងតាំងគណៈកម្មាធិការនានា ?

២១. តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាសផ្ទៃ គឺជាអ្នកណា ?

២២. តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ មានតួនាទីធ្វើអ្វី ?

២៣. តើស្មៀនឃុំ សង្កាត់ត្រូវបានផ្លាស់ប្តូរក្នុងករណីណា ?

២៤. តើក្នុងនាមជាមន្រ្តីអត្រានុលដ្ឋានមានតួនាទីអ្វីខ្លះ ?

២៥. ប្រសិនបើមេឃុំ ចៅសង្កាត់មិនបានអនុវត្តន៍ភារកិច្ចជាមន្រ្តីអត្រានុកូលដ្ឋានបានល្អទេ តើមានបញ្ហាអ្វីខ្លះ ?

២៦. តើការបង្កើតគណៈកម្មាធិការឬគណៈកម្មាធិការនានារបស់មេឃុំ ចៅសង្កាត់ត្រូវធ្វើតាមអ្វី ?

២៧. តើជំនួសការពីររូបរបស់មេឃុំ​ ចៅសង្កាត់គឺអ្នកណាខ្លះ ?

២៨. តើជំនប់និងចៅសង្កាត់រងមានអាណត្តិប៉ុន្មានឆ្នាំ ?

២៩. មូលហេតុអ្វីបានជាគាត់មានអាណត្តិ៥ឆ្នាំដូចមេឃុំចៅសង្កាត់ផងដែរ​?

៣០. តើបេក្ខជនបក្សយ៉ាងដូចម្តេចត្រូវបានគេរើសជាមេឃុំ ចៅសង្កាត់ ? ចុះជំទប់ ឬចៅសង្កាត់រង ?

៣១. ផ្អែកតាមសំណួរខាងលើហេតុអ្វី​បានជា នៅឃុំសង្កាត់ខ្លះររើសចេញពីបក្សតែមួយ ។

៣២. តើភារកិច្ចរបស់ជំទប់ទី១ ទី២ ឬចៅសង្កាត់រងទី១ ទី២ អ្នកណាជាអ្នកកំណត់ ?

៣៣. តើជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំ ចៅសង្កាត់ក្នុង​វិស័យអ្វីខ្លះ ?

៣៤. តើជំទប់ទី២ ឬចៅសង្កាត់រងទី២ ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យអ្វីខ្លះ ?

៣៥. នៅពេលដែលលោកមេឃុំ ចៅសង្កាត់អវត្តមានតើអ្នកណាខ្លះសិទ្ធិជំនួសគាត់ ?

៣៦. តើស្មៀនឃុំជាអ្នកណា ហើយគាត់មានតួនាទីអ្វីខ្លះក្នុងឃុំសង្កាត់ ?

៣៧. តើការបាត់បង់តំណែងមេភូមិក្នុងលក្ខខណ្ឌអ្វីខ្លះ ?

៣៨. តើមូលហេតុនៃការបញ្ឈប់តំណែងជាមេភូមិនិងអនុប្រធានភូមិមានលក្ខណៈរបៀបណា ?

៣៩. តើមេភូមិមានអាណត្តិដែរឬទេ ? ព្រោះអ្វី ?

៤០. តើមេភូមិមានភារកិច្ចអ្វីខ្លះ ?

៤១. ចូរនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ។

 

ចម្លើយ

១. ក្រុមប្រឹក្សាឃុំ សង្កាត់ជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួននិងជាភ្នាក់ងារតំណាងរដ្ឋដែលស្ថិតក្រោមការចាំងចែង​ឬការប្រ​គល់អំណាចរបស់អាជ្ញាធររដ្ឋ ។ ក្នុងឋានៈជាតំណាងប្រជាពលរដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់មានតួនាទីធំធេងក្នុងការបម្រើ កិច្ចការមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សេវាសាធារណៈ ផាសុខភាព និងសុខមាលភាពសេដ្ឋកិច្ច សង្គមកិច្ច ថែរក្សាបរិស្ថាន ។ល។ ក្នុងឋានៈជាភ្នាក់ងារតំណាងឲ្យរដ្ឋក្រុមប្រឹក្សាឃុំសង្កាត់ត្រូវគោរព និងអនុវត្តតាមការណែនាំពីថ្នាក់លើតាមលំដាប់ឋានានុក្រម ។

២. តាមច្បាប់ខាងលើំ ឃុំ ស​ង្កាត់ត្រូវដឹកនាំដោយក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមាជិកពី៥ ទៅ១១នាក់ដោយយោងទៅតាមលក្ខណៈភូមិសាស្រ្តនិងប្រជាសាស្រ្ត ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបោះឆ្នោតជ្រើសរើសឡើងដោយប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួនស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ។ ក្រុមប្រឹក្សាឃុំសង្កាត់មានភារកិច្ចទទួលត្រូវក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ របស់ខ្លួនដោយត្រូវមានប្រធានក្រុមប្រឹក្សាជាមេឃុំ ចៅសង្កាត់ ។

៣. នៅប្រទេសកម្ពុជា ឃុំ សង្កាត់នីមួយៗត្រូវ​មានក្រុមប្រឹក្សាមួយហៅថាក្រុមប្រឹក្សាឃុំសង្កាត់ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតំណាងអោយអង្គការ តំណាងឲ្យប្រជារដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេស​កកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួនដែលកើតឡើងពីការបោះឆ្នោតជ្រើសរើសតាមការបោះឆ្នោតសមាមាត្រ និងមានបញ្ជីឈ្មោះក្នុងគណបក្សនយោបាយ ។ ជាគោលការណ៍​គេអាចនឹងធ្វើការបោះឆ្នោតដោយមានបញ្ជីឈ្មោះឯកត្តនាមបាន មិនចាំបាច់ជាសមាជិកគណបក្សនយោបាយណាមួយទេ ។ បញ្ជីឈ្មោះនោះ គេអាចដាក់ប្រកួតប្រជែងជាមួយបញ្ជីបេក្ខជនគណបក្ស ។ យោងតាមការបោះឆ្នោតនៅថ្នាក់ឃុំសង្កាត់គឺជាការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបំពេញទៅតាមចំនួនសមាជិកដែលបានកំណត់ទៅតាមប្រជាសាស្រ្តដែលកំណត់ដោយច្បាប់នូវសមាជិកដែលមានចំនួន ៥នាក់ ៧នាក់ ៩នាក់ និង១១នាក់ ។

៤. បេក្ខជនដែលមានសិទ្ធិឈរ ឈ្មោះជាបេក្ខជននៃក្រុមប្រឹក្សាឃុំ សង្កាត់បានលុះត្រាតែៈ

  • មានសញ្ជាតិខ្មែរតាំងពីកំណើត
  • ចេះអាន និងសរសេរអក្សរខ្មែរ
  • មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតនៅមូលដ្ឋានដែលខ្លួនកំពុងឈរឈ្មោះ
  • មានអាយុយ៉ាងតិច២៥ឆ្នាំគិតមកទល់ថ្ងៃបោះឆ្នោតនោះ
  • មានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ ។

៥. ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បង្កើតឲ្យមា​នក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋានរបស់ខ្លួនក្នុងកិច្ចអភិបាលកិច្ចមូលដ្ឋាន ។

៦. ក្រុមប្រឹក្សាឃុំ សង្កាត់សមាសភាពរបស់ខ្លួនគឺផ្អែកទៅតាមៈ

  • ស្ថានភាពប្រជាសាស្រ្ត
  • និងភូមិសាស្រ្ត  ។

៧. បើការអនុវត្តវិមជ្ឈកាលប្រកបដោយ មានសមត្ថភាពពេញលេញ វានឹងធ្វើជាមូលដ្ឋានគ្រឹះឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថេរភាព និងភាពសំបូររុងរឿង ។

៨. អាណត្តិក្រុមប្រឹក្សាឃុំ សង្កាត់បច្ចុប្បន្នមាន៥ឆ្នាំ រីឯអាណត្តិរបស់ក្រុមជំនុំគឺមានតែ៤ឆ្នាំ ដែលស្ថិតនៅក្រោមការបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធសមាមាត្រ និងសមាជិកគណបក្សនយោបាយដែលផ្ទុយពីច្បាប់ឆ្នាំ ១៩៥៩ក្រុមជំនុំត្រូវបានបោះឆ្នោតជាបុគ្គល ។​

៩. ក្រុមប្រឹក្សាឃុំ​សង្កាត់ មានមុខងារ២យ៉ាងគឺៈ

មុខងារផ្ទាល់ ( ជាអ្នកតំណាងឲ្យប្រជាជននៅមូលដ្ឋាន ) ៖

  • ជំរុញយ៉ាងកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំសង្កាត់និងសុខមាលភាព ។
  • ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវ ធនធា​នទាំងអស់ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ឃុំ សង្កាតនិងប្រជាជន ។
  • មានភារកិច្ចបម្រើឲ្យកិច្ចការនៅមូលដ្ឋានដូចជា៖

គ្រប់គ្រងសេវាសាធារណៈដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ ។

លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន ។

ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងសម្របសម្រួលកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការស៊ីវិលើផ្សេងៗ ។

ការពារថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ។

ជួយដោះស្រាយរាល់បាតុភូតនានា ដែលជាទំនាស់កើតមានឡើងក្នុងចំណោមប្រជាជន ។

រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដែលត្រូវធ្វើឡើងតាមរូបភាពអហិង្សា ។

មុខងារជាភ្នាក់ងាររបស់រដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវអនុវត្តតាមច្បាប់កិខិតបទដ្ឋាននានា ។ ក្រុមប្រឹក្សាឃុំសង្កាត់មានអំណាចសម្រេចលើបញ្ហាដូចខាងក្រោមៈ

  • អនុម័តលើគម្រោងផែនការថវិកា ឃុំ សង្កាត់
  • អនុម័យលើគម្រោងថវិកា ឃុំសង្កាត់
  • កំនត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាននិងកំរៃសេវាផ្សេងៗ
  • កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងមុខងារជាភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សាឃុំស​ង្កាត់អាចទទួលប្រតិភូកម្មអំណាចពីក្រសួង ស្ថាប័ននានាដើម្បីអនុវត្តន៍នការងាររក្នុងនាមជារដ្ឋ ។ ម៉្យាងទៀតក្នុងមុខងារជាភ្នាក់ងាររដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចផ្ទេរប្រតិភូកម្មអំណាចទៅឲ្យមេឃុំ ចៅសង្កាត់បានឡើយ ។

១០. ឃុំ សង្កាត់ជានីតិបុគ្គល ។ ច្បាប់កំណត់ឲ្យឃុំស​ង្កាត់គឺជានីតិបុគ្គល ។ ក្នុងន័យនេះ ឃុំ សង្កាត់គឺជានីតិបុគ្គលដែលធ្វើសកម្ម​ភាពតាមរយៈក្រុមប្រឹក្សាដើម្បីបម្រើផលប្រយោជន៍រួមក្នុងមូលដ្ឋានរបស់ខ្លួន ។

១១.ជារូបវន្ត័បុគ្គលដែលច្បាប់ ទទួលស្គាល់នុវតួនាទីនិងភារកិច្ចដេលបានកំណត់ក្នុងដេនយុត្តាធិការរស់ខ្លួនយ៉ាងច្បាស់លាស់ ហើយគ្មាននរណាកែប្រែឬលុបចោលដែនយុត្តាធិការនេះ ក្រៅពីគោលការណ៍ច្បាប់រៀបចំអង្គការបានឡើយ ។

១២. ក្នុងភាពជានីតិបុគ្គលសាធារណៈនៃឃុំ សង្កាត់មានសិទ្ធិអំណាចគ្រប់គ្រងជាស្វ័យប្រវត្តិទៅលើបណ្តាជន ដែលរស់នៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនសិទ្ធិបង្កើតសមាគមមូលនិធិមានសិទ្ធិប្តឹងកា​រ​ពារការបាត់បង់ផលប្រយោជន៍របស់ខ្លួនទៅតុលាការមានសិទ្ធិខ្ចីប្រាក់ មានសិទ្ធិឲ្យគេខ្ចីប្រាក់ទទួលបានធនធានហិរញ្ញវត្ថុថវិកាផ្ទាល់ពីរដ្ឋ ។ល។ ប៉ុន្តែនីតិបុគ្គលសាធារណៈនៃឃុំ ស​ង្កាត់នៃប្រ​ទេសកម្ពុជាមានកម្រិតនៅឡើយ ។

១៣. ច្បាប់ស្តីពីកា​រគ្រប់គ្រងរដ្ឋបាលឃុំ ស​ង្កាត់មិនបានអនុញ្ញតុំលឲ្យ​យឃុំសង្កាត់មានសិទ្ធិទៅលើវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ និងទូរគមនាគមន៍ សន្តិសុខជាំតិការពារប្រទេស រូនិយវត្ថុ នយោបាយក្រៅប្រទេស ន​យោបាយសារពើពន្ធ និងងវិស័យផ្សេងៗទៀតដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋាន ។

១៤. ក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍បទបញ្ជា ដែលបានធ្វើឡើងដូចជារដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ។

ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចនឹងចុះកិច្ចព្រមព្រៀងឬចាត់តាំងការ​ងារណាមួយជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិឬផ្នែកឯកជនណាមួយ ដោយគ្មានការយល់ព្រមណាមួយពីក្រសួងមហាផ្ទៃជាមុនបានឡើយ  ។ ឃុំ សង្កាត់ គ្មានសិទ្ធិខី្ចប្រាក់ ។

ក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តអំណាចរបស់ខ្លួននៅក្នុងដែនដីដែលបានកំណត់ប៉ុណ្ណោះ ។

១៥. ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំគ្មានអំនាចក្នុងវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ សន្តិសុខជាតិ រូបិយវត្ថុ នយោបាយការបរទេស និងគោលនយោបាយសារពើពន្ធ ដែលវិស័យទាំងនោះត្រូវបានរដ្ឋរក្សាទុក ។ ក្រុមប្រឹក្សាឃុំ សង្កាត់អ្នកសម្រេចបញ្ឈប់សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដោយការបោះឆ្នោតតាមសំលេងភាគច្រើនដាច់ខាតនៃសមាជិករបស់ខ្លួនទាំងមូល ។

 

១៦ . ចៅសង្កាត់ត្រូវធានា ឲ្យក្រុមប្រឹក្សាប្រើប្រាស់អំណាចតួនាទីនិងមុខងាររបស់ខ្លួនក្នុងនោះគឺៈ

  • ចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា
  • អនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
  • អនុម័តលើគម្រោងថវិកាឃុំ សង្កាត់
  • កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋានកំរៃជើងសារ
  • អនុម័តបទបញ្ជាផ្ទៃក្នុងននិងដីកាឃុំ សង្កាត់ (​តាមសំលេង ភាគច្រើនដាច់ខាត )
  • ចូលរួមសហប្រតិបត្តិការជាមួយមឲប្រជាពលរដ្ឋ ។

១៧. មេឃុំ ចៅសង្កាត់គឺជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ របស់ខ្លួនផងហើយក៏ជាអ្នកដឹកនាំបញ្ហាប្រតិបត្តិដោយរួមមានកិច្ចការរដ្ឋបាលឃុំ សង្កាត់ ផងដែរដោយសារគេមិនបានវែកញែកឲ្យដាច់រវាងអំណាច​ប្រតិបត្តិនិងអំណាចបញ្ញត្តិដែលមាននៅក្នុងថ្នាក់រដ្ឋបាលឃុំ សង្កាត់ ។ ក្នងតួនាទីណេះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ធានាឲ្យមានការប្រជុំរបស់ក្រុមប្រឹក្សាយ៉ាងតិច​ម្តងក្នុងមួយខែ​ជាអ្នកកាពារបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ។ មេឃុំចៅសង្កាត់គឺជាអ្នកប្រតិបត្តិតាមការប្រគល់អំណាចពីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការអនុវត្តន៍ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សា នេះ ។ មេឃុំ ចៅសង្កាត់ក៏មានភារកិច្ចទទួលខុសត្រូវចំពោះម្ចាស់សន្លឹកឆ្នោតជាពិសេសចំពោះគោលនយោបាយបក្សដែលមេឃុំ ចៅសង្កាត់ក៏មិនអាចល្មើសបានដែរ ។

១៨. គណៈកម្មាធិការនេះមានជាអាទិ៍ៈ គណៈកម្មាធិការគ្រប់គ្រងការដ្ឋាននានា គណៈកម្មាធិការ ថវិកាហិរញ្ញវត្ថុ គណៈកម្មាធិការអប់រំ សង្គមកិច្ច សុខាភិបាល... ។ល។ គណៈកម្មាធិការទាំងនេះងាចនឹងត្រូវបញ្ចាប់ភារកិច្ចឬផ្លាស់ប្តូរអាស្រ័យទៅតាមមេឃុំ ចៅសង្កាត់ជាអ្នកតំណាង ។

១៩. មេឃុំ ចៅសង្កាត់មានសិទ្ធិចាត់ចែងតាំងគណៈកម្មាធិការនានា ។

២០. ព្រោះមេឃុំ ចៅសង្កាត់អាចជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌសម្រាប់ផ្តល់យោបល់ចំពោះកិច្ចការ ទាំងឡាយណាដែលមេឃុំចៅសង្កាត់ យល់ថាជាកិច្ចការបច្ចេកទេសហើយដែលខ្លួនមិនអាចលទ្ធភាពនឹងធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ទៅបាន ។ ហេតុនេះ មេឃុំ ចៅសង្កាត់មានសិទ្ធិនឹងជ្រើសរើសគណៈកម្មាធិការនានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវចំពោះកិច្ចការជំនាញ និងធ្វើសេចក្តីរាយការណ៍ឲ្យខ្លួនវិញ ។ គណៈកម្មាធិការនេះអាចបន្តកិច្ចរបស់ខ្លួន ឬមិនអាចបន្តគឺអាស្រ័យដោយការកំនត់របស់មេឃុំ ចៅសង្កាត់ ។    

២១. មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ស្មៀនឃុំ ។

២២. មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃគឺ ស្មៀនឃុំ សង្កាត់ ដើម្បីជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តភាពកិច្ចការរដ្ឋបាលឃុំ សង្កាត់ ។

២៣.ស្មៀនឃុំ សង្កាត់ត្រូវផ្លាស់ប្តូរក្នុងករណីមាន សំណើរមេឃុំ ចៅសង្កាត់អនុលោកតាមការសម្រេចចិត្តរបស់ក្រនុមប្រឹក្សាឃុំ សង្កាត់ ។

២៤. មេឃុំ ចៅសង្កាត់ជាមន្រ្តីអត្រានុកូលដ្ឋាន ដែលមានសិទ្ធិដូចមានចែងក្នុងមាត្រា ៩នៃអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៣ ។ ក្នុងតួនាទីនេះ នេះមេឃុំចៅសង្កាត់មានអំណាចខ្លាំងបំផុតក្នុងការកំណត់ថានរណាម្នាក់អាចកើត ឬបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។​

២៥. អាចនឹងបង្កើននូវបរិយាកាសពុករលួយ និងការគាបសង្កត់ទៅលើអ្នកដែលមកធ្វើសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ( ឲ្យនរណាម្នាក់ ) ហើយលើសពីនេះទៅទៀត គាត់អាចនឹងបង្កើតឲ្យមានកាបន្លំ សំបុត្រមរណភាព សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឲ្យនរណាម្នាក់ដែលមិនមែនជាជនជាតិខ្មែរពិតប្រាកដ ដោយសារចន្លោះនៃច្បាប់អនុក្រឹត្យ ។

២៦. កាបង្កើតគណៈកម្មាធិការ ឬគណៈកម្មការនានារបស់មេឃុំ ចៅសង្កាត់ត្រូវអនុលោមភាពតាមច្បាប់ ឬលិខិតបទដ្ឋានផ្សេងៗដែលបានកំណត់ផងដែរ ។

២៧. មេឃុំ មានជំនួសការពីរររូបគឺ ជំទប់ទី១ មួយរូបនិងជំទប់ទី២ មួយរូប ។

ចៅសង្កាត់មានជំនួសការពីររូប គឺចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ ។

២៨. ជំទប់ និងចៅសង្កាត់រងក៏មានអាណត្តិ៥ឆ្នាំ ។

២៩. ពីព្រោះគាត់ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។

៣០. មេឃុំ ចៅសង្កាត់ត្រូវជ្រើសរើសចេញពីបេក្ខជនលេខរៀងលើគេបង្អស់ នៃបញ្ជីបេក្ខជនដែលបានទទួលសំលេងឆ្នោតច្រើនជាងគគេបង្អស់ ។ ជំទប់ទី១ ចៅសង្កាត់រងទី១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ញីបេក្ខជនដែលបានទទួលសំលេងឆ្នោតលំដាប់ថ្នាក់ទី២ ជំទប់ទី២ ចៅសង្កាត់រងទី២ រើសចេញពីបញ្ជីឆ្នោតលំដាប់ថ្នាក់ទី៣ ។

៣១. ព្រោះបញ្ជីណាជាប់ឆ្នោតស៊ីដាច់គេ គេយកអាសនៈទាំងអស់ហើយមុខតំណែងមេឃុំចៅសង្កាត់ជំទប់ទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ត្រូវជូនទៅតាមលេខរៀងក្នុងបញ្ជីនោះ ។ បើមានបញ្ជីតែពីរឈុ្នះ មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ឬចៅសង្កាត់រងទី១ ត្រូវបានទៅឈ្មោះតាមលេខរៀងក្បាលបញ្ជីដែលជាប់លំដាប់ថ្នាក់ទី១ រីឯជំទប់ទី២ ចៅសង្កាត់រងទី២ ត្រូវបានទៅឈ្មោះទី១នៃបញ្ជិដែលជាប់លំដាប់ថ្នាក់ទី២ ។

៣២. ជំទប់ទី១  ទី២ឬចៅសង្កាត់រងទី១ទ២ជាជំនួសការឲ្យមេឃុំនោះការងាររបស់ពួកគាត់អាស្រ័យដោយមេឃុំចៅសង្កាត់ប្រគល់ឲ្យ ។

៣៣. ជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុ ។

៣៤. ជំទប់ទី២ ឬចៅសង្កាត់រងទី២ជាជំនួយការមេឃុំចៅសង្កាត់ជាជំនួយងការមេឃុំ ចៅសង្កាត់ក្នុងកិច្ច​ការរដ្ឋបាល សង្គមកិច្ចសេវានិងសណ្តាប់ធ្នាប់សាធារណៈ ។

៣៥. នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមានជំទប់ទី១ ឬចៅសង្កាត់រងទី១ មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ។ រីឯជំទប់ទី២ ឬចៅសង្កាត់រងទី្២ក៏មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទីសែរ នៅពេលដែលមេឃុំចៅសង្កាត់និងជំទប់ទី១ឬចៅសង្កាត់ររងកទី១អវត្តមាន ។

៣៦. ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតាមរយៈការប្រលងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និស្សិតមានភារកិច្ចជួយុកិច្ចការឃុំ សង្កាត់ ។ ស្មៀនឃុំសង្កាត់ អាចនឹងត្រូវ​ផ្លាស់ប្តូរក្នុងករណីបើមានសំណើរពីមេឃុំចៅសង្កាត់អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមសំលេងភាគច្រើនដាច់ខាត ។ នៅក្នុងការ អនុវត្តន៍ជាក់ស្តែងមានស្មៀនមួយចំនួនបានក្លាយទៅជាចៅហ្វាយរបស់មេឃុំ ចៅសង្កាត់ដោយសារការខ្វះការយល់ដឹងរបស់មេឃុំ ចៅសង្កាត់មួយចំនួនខណៈដែលស្មៀនសំអាងលើច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដែលចែងថាស្មៀនគឺជាអ្នកធានានិរន្តរភាពនៃកិច្ចការរដ្ឋបាលហើយតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ម៉្យាងទៀតសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនធំដែរតែមិនស្ថិតនៅក្នុងគណបក្សដូចគ្នា គឺមានការលំបាកក្នុងការសហការពីស្មៀនឃុំ សង្កាត់ដែលមាននិន្នាការនយោបាយខុសគ្នាផងដែរ ។

៣៧. លក្ខខណ្ឌទាំងនោះរួមមានៈ

  • សាមីខ្លួនទទួលមរណភាព
  • សាមីខ្លួនសុំលាឈប់ ជាលាយលក្ខណ៍អក្សរ
  • សាមីខ្លួនបាត់បង់កាយសម្បទាវិជ្ជាជីវៈ
  • សាមីខ្លួនត្រូវលប់ឈ្មោះពីបញ្ជីបោះឆ្នោតឃុំ សង្កាត់
  • សាមីខ្លួនត្រូវផ្តន្ទាទោស
  • សាមីខ្លួនផ្លាស់ទៅនៅភូមិផ្សេង
  • សាមីខ្លួនមានកំហុសក្នុងការងារត្រូវ បញ្ឈប់ដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។

៣៨. នៅក្នុងសេចក្តីណែនាំនោះបាន បញ្ជាក់ច្បាស់លាស់ពីការបញ្ឈប់មុខតំណែងមេភូមិ អនុប្រធានភូមិនិងសមាជិកភូមិមានដូចខាងក្រោមៈ​

  • ករណីមេភូមិអនុប្រធានភូមិនិងសមាជិកភូមិណាមួយដែលប្រព្រឹត្តខុសឆ្គងក្នុងការងារមេឃុំ ចៅសង្កាត់លសាមីត្រូវធ្វើណែនាំជាលាយកលក្ខណ៍អក្សរឲ្យតែចំណុចខុសឆ្គង និងរាយការណ៍ជូនកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • ករណីទទួលការណែនាំហើយ​ សាមីខ្លួននៅតែប្រព្រឹត្តខុសឆ្គងមេឃុំ ចៅសង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាអញ្ជើញសាមីខ្លួនមកទទួលការណែនាំដោយមានការចុះក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ។
  • ក្រោយពីទទូលការណែនាំហើយ សាមីខ្លួនមិនរាងចាលមេឃុំ ចៅសង្កាត់ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់និងសុំឲ្យក្រុមប្រឹក្សាសម្រចបញ្ឈប់ជននោះពីមុខតំណែងតាមសំលេងលើសពីពាក់កណ្តាលនៃក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។​
  • ករណីមេភូមិ អនុប្រធានភូមិ​ និងសមាជិកភូមិបាត់បង់ពីមុខតំណែងតាម​ករណីណាមួយខាងលើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការជ្រើសរើសបេក្ខជនសម្រាប់កន្លែងដែលនៅទំនេរឲ្យក្រុមប្រឹក្សាឃុំសង្កាត់ពិនិត្យអនុម័តក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ ។

៣៩. មេភូមិគ្រាន់តែជាជំនួយការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ គ្មានការកំណត់អាណត្តិទេ ។ មេភូមិអនុប្រធានភូមិ និងសមាជិកភូមិមិនត្រូវបានបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយចំណុចនេះ​ដូចមានចែងក្នុងមាត្រា៣០ និងមាត្រា៣១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានចែងថាក្រុមប្រឹក្សាឃុំ សង្កាត់ រៀបចំជ្រើសរើសឲ្យមានមេភូមិហើយមេភូមិត្រូវរៀបចំឲ្យ​មានអនុប្រធានភូមិ និងសមាជិកភូមិ១រូប ជាជំនួយការ ។

៤០. ភារកិច្ចរបស់មេភូមិៈ

  • ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន
  • ជាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅ ក្នុងភូមិនិងជាខ្សែររយៈចម្បងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។
  • ចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការនានារបស់ឃុំ សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិរបស់ខ្លួន ។
  • ត្រូវធ្វើសេចក្តីរាយការណ៍រាល់បញ្ហា ដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន ដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • ត្រូវចូលរួមកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងករណីមានសំណូមពរ​ពីក្រុមប្រឹក្សាឃុំសង្កាត់ ។
  • ត្រូវធានាព័ត៌មានជាឯកសាធារណៈដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកសារព័ត៌មានទាំងនោះអាចរួមមានព័ត៌មានស្តីពីកាប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផែនការអភិវឌ្ឍន៍និងថវិកាឃុំ សង្កាត់ ។
  • ត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឲ្យដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។

២១.១២.១៨

វិញ្ញសាទី១

សំនួរ

១.​ តើលិខិតរដ្ឋបាលនៅឃុំ សង្កាត់ មានអ្វីខ្លះ ?

២. តើរដ្ឋអំនាចថ្នាក់មូលដ្ឋានគ្រប់គ្រងសម្ភារៈដោយរបៀបណា ?

៣. តើឃុំសង្កាត់គ្រប់គ្រងឯ​កសារដោយរបៀបណា ?

៤. តើកិច្ចប្រជុំនៅក្រុមប្រឹក្សាឃុំ សង្កាត់មានលក្ខណៈបែបណា ?

៥. តើរបៀបវារៈនៃកិច្ចប្រជុំផ្តល់យោបល់ ផ្តោតលើចំណុចអ្វីខ្លះ ?

ចម្លើយ

១. លិខិតរដ្ឋបាលឃុំ សង្កាត់៖ លិខិតរដ្ឋបាលឃុំ សង្កាត់ដែលប្រើប្រាស់ជាផ្លូវការរួមមាន ដីកា សេចក្តីសម្រេច លិខិតស្នើ សេចក្តីជូនដំណឹង ឬលិខិតជូនដំណឹង លិខិតអញ្ជើញ លិខិតបេសសកម្ម របាយការណ៍ កំណត់ហេតុ លិខិតផ្ទេរសិទ្ធិ និងដីកាអម ។​

២. ការគ្រប់គ្រងសម្ភារៈបរិក្ខារឃុំ សង្កាត់៖

គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ ត្រុវចុះបញ្ជីឲ្យបានត្រឹមត្រូវ ។ បញ្ជីគ្រប់គ្រងសម្ភារៈបរិក្ខារនេះត្រូវរក្សាទុកឲ្យបានល្អប្រកបដោយសុវត្ថិភាព នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំ ។ គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ដែលកាត់ចេញពីបញ្ជីត្រូវសម្របដោយអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ។

៣. ការគ្រប់គ្រងឯកសារឃុំ សង្កាត់៖

  ឃុំ សង្កាត់គឺជាម្ចាស់លើរាល់លិខិត និងឯកសារដែលរៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ឬក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ និងជាម្ចាស់កម្មសិទ្ធិតែមប្រៃណីយ ត្រាឃុំ សង្កាត់ ព្រមទាំងឧបករណ៍ផ្សេងៗទៀតទាំងអស់របស់ឃុំ សង្កាត់ ។

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាទុកដាក់ឯកសារលិខិតស្នាម តែមប្រៃណីយ ត្រាឲ្យបានត្រឹមត្រូវនិងគង់វង្ស ។

ការគ្រប់គ្រងេកសារគឹជា ការរៀបចំទុកដាក់ និងថែរក្សាឯកសារទាំងឡាយតាមប្រព័ន្ធមួយមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ។

៤. កិច្ចប្រជុំ ​ក្រុមប្រឹក្សាឃុំ សង្កាត់គឺៈ

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់៖

  • · មាត្រា២១ ក្រុមប្រឹក្សាឃុំសង្កាត់ នីមួយៗត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ ចំនួនមួយដងក្នុងមួយខែ ។

· មាត្រា២៣ ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើសាធារណៈ និងមានលក្ខណៈប្រជាធិបតេយ្យក្រៅពីកិច្ចប្រជុំជាសម្ងាត់បានផងដែរ ។

· កិច្ចប្រជុំគណៈកម្មាធិការផ្តល់យោបល់នានា ជាគោលការណ៍កិច្ចប្រជុំគណៈកម្មាធិការនានារ​បស់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអនុវត្តន៍ដូចកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ដែរប៉ុន្តែមានចំណុចពិសេសមួយចំនួន ។

៥. របៀបវារៈសម្រាប់កិច្ចប្រជុំ គណៈកម្មាធិការផ្តល់យោបល់៖ របៀបវារៈនៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការយោបល់ ត្រូវរៀបចំដោយស្មៀនឃុំសង្កាត់ដោយមានការពិគ្រោះជាមួយមេឃុំ ចៅសង្កាត់ហើយត្រូវសម្រេចដោយមេឃុំ ចោសង្កាត់និងប្រធានគណៈកម្មាធិការ ។ ប្រសិនបើសមាជិកគណៈកម្មាធិការច្រើនជាងមួយភាគបីមានបំណងពិភាក្សាបញ្ហាដែលស្ថិតនៅក្នុងការងាររបស់គណៈកម្មាធិការបញ្ហានេះត្រូវដាក់ចូលទៅរបៀបវារៈ ។

៤១. ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៖

មាត្រា៧៣៖ ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិកានិងទ្រព្យសម្បត្តិផ្ទាល់ ។

មាត្រា៨២៖ ឃុំ សង្កាត់ត្រូវបង្កើតឲ្យមានប្រព័ន្ធ គ្រប់គ្រងតាមដាននិងត្រួតពិនិត្យលហិរញ្ញវត្ថុរបស់ខ្លួន ។

   ប្រភពចំណូលឃុំ សង្កាត់៖ ប្រភពចំណូលឃុំ សង្កាត់សំខាន់ៗមាន៣គឺ៖

  • ចំណូលផ្ទាល់ៈ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន។
  • ចំណូលពីមូលនិធិឃុំ សង្កាត់៖ ចំណូលពីមូលនិធិឃុំ សង្កាត់គឺជាចំណូលដែលបានមកពីការផ្ទេរធនធានពីមូលនិធិឃុំ សង្កាត់ឲ្យទៅឃុំ សង្កាត់នីមួយៗដែលក្នុងនោះរួមមានចំណែកសម្រាប់ចំណាយផ្នែករដ្ឋបាល និងចំណាយសម្រាប់ផ្នែកអភិវឌ្ឍន៍ឃុំ សង្កាត់ ។​
  • ចំណូលពីការអនុវត្តមុខងារផ្ទាល់ជាភ្នាក់ងារ៖ ចំណូលមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឲ្យក្រសួង ស្ថាប័ន ឬអង្គភាពនានាទៅតាមការព្រមព្រៀងគ្នា ។

ថវិកាឃុំ សង្កាត់៖ ថវិកាគឺជាលិខិតគតិយុត្តិដែលក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិពេញលេញក្នុងការគ្រោងចំណូល ចំណាយ និងអនុវត្តចំណូលចំណាយតាមថវិកាគ្រោង ។

ប្រព័ន្ធទូទាត់ និងគណនេយ្យឃុំ សង្កាត់៖

ប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់ឃុំ សង្កាត់មាន២គឺៈ

  • ការទូទាត់ផ្ទាល់ គឺជាការទូទាត់តាមរយៈរ​តនាគារខេត្ត ក្រុង ។
  • ការទូទាត់តាមរយៈបេឡាបុរេប្រទាន៖ បេឡាបុរេ​ប្រទានត្រូវប្រើសម្រាប់តែចំណាយចរន្ត ( លើកលែងប្រាក់ប្រៀវត្ស និងប្រាប់បំណាច់ ) និងចំណាយវិនិយោគរដ្ឋបាលហើយការចំណាយមួយលើកៗចេញពីបេឡាបុរេប្រទានមិនត្រូវលើសពី ២០០,០០០រៀល( ពីររយពាន់រៀល​ ) ។

ប្រព័ន្ធគណនេយ្យ៖ ប្រព័ន្ធ​ឃុំ​ សង្កាត់មាន២គឺ៖

  • គណនេយ្យហិរញ្ញវត្ថុ៖ គណនេយ្យករនៅរតនាគារខេត្តក្រុង មានភារកិច្ចអនុវត្តគណនេយ្យហិរញ្ញវត្ថុ ។ គណនេយ្យហិរញ្ញវត្ថុ គឺជាប្រព័ន្ធផ្អែកលើមូលដ្ឋានសាច់ប្រាក់៖ ចំណូលត្រូវកត់ត្រាទៅក្នុងបញ្ជីគណនេយ្យនៅពេលទទួលបានសាច់ប្រាក់ និងចំណាយត្រូវកត់ត្រាទៅក្នុងប្រព័ន្ធគណនេយ្យនៅពេលទូទាត់ ។
  • គណនេយ្យថវិកាៈ មេឃុំ ចៅសង្កាត់មានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តគណនេយ្យថវិកា ។ គណនេយ្យថវិកាលគឺជាការតាមដាន និងរាយការណ៍អំពី៖ ការអនុវត្តន៍ចំណាយថវិកាដែលបានអនុម័តនិងការប្រមូលចំណូលថវិកាដែលបានអនុម័ត ។

របាយលការណ៍លហិរញ្ញវត្ថុឃុំ សង្កាត់មាន៣ប្រភេទគឺ៖

  • របាយការណ៍ស្តីពីចំណូលចំណាយថវិកាប្រចាំខែ
  • របាយការណ៍ស្តីពីចំណូល ចំណាយថវិកាប្រចាំឆមាស
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។

លទ្ធកម្មឃុំ សង្កាត់៖ គឺជាការជួលអ្នកទទួលការសម្រាប់ការងារសាងសង់ ឬជាការរកបាននូវទំនិញនិងសេវាពាក់ព័ន្ធតាមរយៈវិធីសាស្រ្តលទ្ធកម្មសាធារណៈ ។

ការទូទាត់៖

  • មេឃុំ ចៅសង្កាត់មិនត្រូវធ្វើការទូទាត់ឲ្យអ្នកទទួលការ ឬអ្នកផ្គត់ផ្គង់ជាមុនទេ ។
  • ការទូទាត់ត្រូវធ្វើឡើងតែនៅពេលណាដែលសម្ភារៈឬទំនិញត្រូវបានប្រគល់ទទួលត្រឹមត្រូវនិងការងារសំណង់និងការងារសេវាកម្មត្រូវបំពេញត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login