Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមាន ន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ ?

២. តើមុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃណា ? ខែណា ? ឆ្នាំណា ?

៣. តើចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាអ្វី ?

៤. តើមុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ 

១. ការផ្តល់សេវាកម្មសាធារណៈ មានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើង មានន័យថារដ្ឋបានត្រូវធ្វើដូចជា ៖

  • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយការវិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែករកសេវាដោយខ្លួន​ឯង និងចំណាយបន្ថែមលើអ្នករត់ការក្រៅផ្លូវការ ។
  • ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រ្ដីរាជការ ក្នុងឥរិយបថជាអ្នកគ្រប់គ្រងបានកំណត់ជស្រេចនូវប្រភេទសេវា ដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយ ចំនួនអ្នកប្រើប្រាស់​ទោះជាសេវាកមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្តែក្នុងឥរិយាប​ថជាអ្នកផ្តល់សេវា គឺត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវរបស់ទីផ្សារ​និងរបស់អ្នកប្រើប្រាស់វិញ ។
  • ​ផ្តល់សេវាឪ្យចំកន្លែងនៃ តម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋភិបាលសាធារណៈត្រូវផ្តល់សេវាដល់ទីកន្លែង ដែលអ្នកប្រើប្រាស់ត្រូវលើកលែងតែក្នុងករណីពិសេសមួយចំនួនប្រើប្រាស់ត្រូវការលើើលែងតែក្នុងករណីពិសេសមួយចំនួន ដែលមិនអាចផ្គត់ផ្គង់បាន ។
  • ត្រូវមានការតម្លាភាព និងការទទួលត្រូវក្នុងការផ្តល់សេវា អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានឪ្យបានទូលំទូលាយជាចំហដោយគ្មានការរើសអើងនិងយកចិត្តទូលាយជាចំហដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឪ្យបានទាន់ពេលវេលាកំណត់និងមានគុណភាពជូនអ្នកប្រើប្រាស់មដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ទន្ទឹងនឹងនេះអ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឪ្យអ្នកប្រើប្រាស់តាមជន និងស្វែងយល់អំពើនីតិវិធីនៃការផ្តល់សេវា និងអាចធ្វើការទិទៀនតវ៉ាឬទាមទារឪ្យមានការកែលម្អខ្វះខាតផ្សេងៗ តាមតម្រូវការសម្រូវការសំដៅលើកម្ពស់ប្រសិទ្ធភាព និងតម្លាភាពស្របតាមគោលការណ៍ អភិបាលកិច្ចល្អ ។
  • គុណភាពមនិងប្រសិទ្ធភាព​សេវា អ្នកផ្តល់សេវាត្រូវគោរពឪ្យបាននូវស្ដង់ដារ កំណត់មានន័យថាអ្វីដែលបានកំណត់ជូនអ្នកប្រើប្រាស់ ត្រូវតែធ្វើតាមការកំណត់នោះទាំងតម្លៃទាំងពេលវេលាទាំងគុណភាព ។ សេវាទាំងឡាយ ណាដែលរដ្ឋភិបាលសាធាណរៈពុំមានសមត្ថភាពផ្តល់ជូនអ្នកប្រើប្រាស់ បានស្វែងរកដៃគូអភិវឌ្ឍន៍ដែលមានលទ្ធភាពដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាតាមតម្រូវការ ។

២. មុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ។

៣. ចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្រ្ដ អចិន្រៃ្ដយ៍មួយ ដែលមានគោលដៅបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

៤. មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ ៤ យ៉ាងដូចជា ៖

  • ទឹកចិត្តបម្រើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតក្នុងការងារ និងមានការលើកទឹកចិត្ត ក្នុងការធ្វើការ ងាររបស់មន្រ្ដីរាជការ ។
  • ភក្ដីភាព រដ្ឋភិបាលសាធារណៈ ដែលជាសេនាធិការឪ្យរដ្ឋាភិបាល និងស្ថាប័នត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។
  • ផ្តោតលើសេវា រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី អ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបម្រើ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។
  • សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធិភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login