សំនួរ
១. តើច្បាប់នៃការប្រឆំាងហអំពើពុករលួយត្រូវបានរដ្ឋសភាអនុម័តឲ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ?
២. តើច្បាប់នៃការប្រឆំាងអំពើពុកលួយ ត្រូវបានព្រឹទ្ធសភាយល់ស្របឲ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ?
៣. តើក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ ធម្មនុញ្ញភាពនិងបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញនៅថ្ងៃខែឆ្នាំណា ?
៤. តើច្បាប់នៃការប្រឆំាងអំពើពុករលួយមានគោលបំណងយ៉ាងដូចម្តេច ?
៥. តើច្បាប់ការប្រឆំាងអំពើពុករលួយមានគោលដៅយ៉ាងដូចម្តេច ?
៦. តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានវិសាលភាពយ៉ាងដូចម្តេច ?
៧. តើក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយមានសមាជិកប៉ុន្មានរូប ? ហើយមានសមាសភាពយ៉ាងដូចម្តេច ?
៨. តើសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?
៩. តើគេជ្រើសរើសប្រធាន និងអនុប្រធាននៃអង្គភាពប្រឆំាងអំពីពុករលួយតាមរយៈដូចម្តេច ?
១០. តើសមាជិករបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានឋានៈយ៉ាងដូចម្តេច ?
១១. តើក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានភារកិច្ចអ្វីខ្លះ ?
១២. តើប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?
១៣. តើអង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចអ្វីខ្លះ ?
១៤. តើអ្វីខ្លះជាបទល្មើសពុករលួយ ?
ចម្លើយ
១. នៅថ្ងៃទី១១ ខែ មីនាឆ្នាំ ២០១០នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៤ ។
២. នៅថ្ងៃទី១៩ ខែមីនាឆ្នាំ ២០១០នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី២ ។
៣. នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១០ ។
៤. ច្បាប់នៃការរប្រឆាំងអំពើពុករលួយមាន គោលបំណងលើកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំនិងការគ្រប់គ្រងព្រមទាំងរក្សាភាពកស្អាតស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍន៍សង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ ។
៥. ច្បាប់នៃលការប្រឆំាងអំពើករលួយមានគោលដៅប្រយុទ្ធប្រឆាំង និងអំពើពុករលួយលតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់ និងអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសពុករលួយហើយដោយមានការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
៦. ច្បាប់នេះមានវិសាលលភាពអនុវត្តន៍ អំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាដែលប្រព្រឹត្តទៅក្រោយពេលច្បាប់នេះមានអនុភាពអនុវត្ត ។
៧. ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានសមាជិកចំនួន១១រូប ។ ហើយមានសមាសភាពដូចតទៅៈ
- ឥស្សរជនរូបតែងតាំងដោយព្រះមហាក្សត្រឮ
- ឥស្សរជន១រូបជ្រើសរើសដោយព្រឹទ្ធសភាតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល
- ឥស្សរជន១រូបជ្រើសតាំងដោយរដ្ឋសភាតាមសម្លេងភាគច្រើនដាច់ខាតនៃ ចំនួនសមាជិករដ្ឋសភាទាំងមូល
- ឥស្សរជនរូបជ្រើសតាំងពីរាជរដ្ឋាភិបាល
- ឥស្សរជន១រូបជ្រើសតាំងដោយឬចេញពីអាជ្ញាធរសវនកម្មជាតិ
- ឥស្សរជន១រូប ជ្រើសតាំង១ដោយឬចេញពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ។
- ឥស្សរ ជន១រូបជ្រើសតាំង១ដោយឬចេញពីក្រុមប្រឹក្សាអ្នកច្បាប់
- ឥស្សរជន១រូបជ្រើសតាំង១ដោយឬចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងយុត្តិធម៌
- ឥស្សរជន១រូបជ្រើសតាំង១ដោយឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- ឥស្សរកជន១រូបជ្រើសតាំងដោយ ឬចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ ។
៨. សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
- មានសញ្ញាតិខ្មែរពីកំណើត
- មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
- មិនដែលមានទោសមជ្ឈិមឬឧក្រិដ្ឋមិនមានក្ស័យធន
- មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង
- មានបទពិសោធន៍ការងារក្នុងងសង្គមយ៉ាងតិច១០ឆ្នាំ
- មានអាយុយ៉ាងតិច៤៥ឆ្នាំ ។
៩. ប្រធាននិង អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវជ្រើសដោយការបោះឆ្នោតពីសមាជិករបស់ខ្លួនតាមសម្លេងភាគច្រើនដាច់ខាតដែលត្រូវធ្វើឡើងក្នុងសម័យប្រជុំលើកទី១ តាមការកោះអញ្ជើញរបស់សមាជិកដែលមានវ័យចាស់ជាងគេ។ បើបោះឆ្នោតលើកទី១ មិនបានសម្រេចត្រូវជ្រើសរើសលើកទី២ ។
១០.សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈដូចខាងក្រោម៖
- ប្រធានមានឋានៈស្មើឧបនាយរដ្ឋមន្រ្តី
- អនុប្រធានស្មើទេសរដ្ឋមន្រ្តី
- សមាជិកមានឋានៈស្មើរដ្ឋមន្រ្តី ។
១១. ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានដូចជាៈ
- កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ពិគ្រោះយោបល់និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ឃ្លាំមើលដំណើរការងារនៃអង្គភាព ប្រឆាំងអំពើពុករលួយ
- ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍និងបំភ្លឺ
- ធ្វើរបាយការណ៍ជូននាយករដ្ឋមន្រ្តីអំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្រ្តី
- រៀបចំនិងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន ។
១២. ប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
- មានសញ្ញាតិខ្មែរពីកំណើត
- មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
- មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋើមិនមានក្ស័យធន
- មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច៧ឆ្នាំ
- មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង
- មានអាយុយ៉ាងតិច ៣៥ឆ្នាំ ។
១៣. អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជាៈ
- អនុវត្តច្បាប់ បទបញ្ជានិងបទបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមានរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្រ្តនិងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការទប់ស្កាត់និង បង្រាបអំពើពុករលួយ
- តាមដានស៊ើបអង្កេតត្រួតពិនិត្យនិងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈនិងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួលនិងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់វិធានការទៅតាមនីតិវិធីធរមាន
- ស្វែងរកពិនិត្យនិងរៀបចំឯកសារនិងព័ត៌មានពាក់ព័ន្ធលនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាតចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាស ទ្រព្យសម្បត្តិនិងបំណុលដូចមានបញ្ញត្តិក្នុងច្បាប់នេះ
- ដឹកនាំការងារឃោសនា ការអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយនិងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត់និងកម្ចាច់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថលវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយនិងសមាជិរដ្ឋសភា
- បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រងឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយអង្គភាពជាតិ អង្គការតំបន់ អង្គការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍ សកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់និងបទបញ្ញត្តិជាធរមានក្នុងគោលដៅបង្ការនឹងទប់ស្កាត់អំពើពុករលួយ ។
១៤. បទល្មើសពុករលួយមានដូចជា៖
- បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
- បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេ ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
- បទរំលោភអំណាច
- បទមានទ្រព្យសម្បត្តិខុសច្បាប់
- បទទទួលផលបន្តពីបទល្មើសពុករលួយ
- បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល
- បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយបទប្តឹងបរិហារដោយភូតភរ ។ល។