2018-12-26 17:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅក្រោយសង្រ្គាមលោកលើកទី២ តើប្រទេសបារាំងបានបន្សល់ទុកនូវវិនាសកម្មអ្វីខ្លះ ?
២. តើមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យប្រទេសចិននឹងសហភាពសូវៀតមានជម្លោះកាលពីអតីតកាល ?
៣. តើសិក្សាទំនាក់ទំនងអន្តរជាតិគឺជាអ្វី ?
៤, តើច្បាប់អន្តរជាតិគឺជាអ្វី ?
៥. តើគោលការណ៍ច្បាប់អន្តរជាតិមានអ្វីខ្លះ ?
៦. តើសង្គមវប្បធម៌អាស៊ានមានគោលបំណងយ៉ាងដូចម្តេច?
ចម្លើយ
១. នៅក្រោយសង្គ្រាមកលើកលើទី២ ប្រទេសបារាំង បានបន្សល់នូវវិនាសកម្មដូចជាៈ
២.មូលហេតុដែលធ្វើលឲ្យប្រទេសចិន នឹងសហភាពសូវៀតមានជម្លោះកាលពីអតីតកាលមានដូចជាៈ
៣. ការសិក្សាទំនាក់ទំនងអន្តរជាតិ គឺដើម្បីស្វែងយល់បញ្ហាសំខាន់ៗដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន នៅលើពិភពលោកបញ្ហាសុខភាព បញ្ហាសិទ្ធិមនុស្ស និងបញ្ហាមនោគមន៍វិទ្យាពិភពលោក ។ ការសិក្សាអំពីមូលដ្ឋានច្បាប់នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋតថភាពអន្តរជាតិ ព្រឹត្តការណ៍អន្តរជាតិនិងជាមុខវិទ្យាមួយជួយបណ្តុះបណ្តាលភ្នាក់ងារទូត អ្នកនយោបាយ ការបរទេស មន្រ្តីជំនាញខាងកិច្ចការទូតអ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយអន្តរជាតិ អ្នកឯកទេសខាងច្បាប់អន្តរជាតិ ឬសេដ្ឋកិច្ចអន្តរជាតិអ្នកសារព័ត៌មានអន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិ ។
៤. ច្បាប់អន្តរជាតិ គឺជាប្រព័ន្ធនៃវិធានស្តីពីសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរបស់ពួកគេច្បាប់អន្តរជាតិ គឺផ្នែកលើទស្សនទាននៃសមភាព អធិបតេយ្យភាពរបស់រដ្ឋនានា និងទៅលើការព្រមព្រៀងរបស់រដ្ឋនានា ។ និយមន័យម៉្យាងទៀត ច្បាប់អន្តរជាតិជាសំណុំនសគោលការណ៍ និងវិធានដែលគ្រប់គ្រងពីសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនានានិងមនុស្សទូទៅនៅក្នុងទំនាក់ទំនងរបស់ពួកគេនៅលើពិផពលោក ។
៥. គោលការណ៍នៃច្បាប់អន្តរជាតិមានដូចជាៈ
១. គោលការណ៍នៃសិទ្ធិសមភាពនិងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងរបស់ប្រជាជនទាំងឡាយឮ
២. គោលការណ៍នៃសមភាពអធិបតយ្យនិង ឯករាជ្យភាពរបស់រដ្ឋទាំងអស់
៣. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃការរបស់រដ្ឋផងដែរ
៤. គោលការណ៍នៃការហាមប្រាម មិនអោយមានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង
៥. គោលការណ៍នៃការគោរពជាសកល និងអនុវត្តនូវសិទ្ធិមនុស្ស និងស៊េរីភាពមូលដ្ឋានសម្រាប់គ្រប់ៗគ្នា ។
៦. សហគមន៍សង្គមវប្បធម៌អាស៊ាន គឺជាផែនការចម្បងមួយរបស់អាស៊ានដែលផ្តោតសំខាន់ លើការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើនសុខមាលភាពសង្គម ការលើកកម្ពស់យុត្តិធម៌ និងសិទ្ធិសេរីភាពការកាត់បន្ថយកាតបំពុលបរិស្ថានការបង្កើតអត្តសញ្ញាណរួម និងការលើកកម្ពស់ការចូលរួមក្នុងសហគមន៍ ។