Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា រដ្ឋបាលសាធារណៈ ?

២. តើទ្រឹស្តីរដ្ឋបាលសាធារណៈបលច្ចុប្បន្នមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣. ចូរឲ្យនិយមន័យមុខងាររដ្ឋបាលសាធារណៈ ។

៤. តើរដ្ឋបាលមានមុខងារប៉ុន្មាន ? អ្វីខ្លះ ?

៥. តើទម្រង់នៃរបបគ្រប់គ្រងរដ្ឋមានប៉ុន្មាន ? អ្វីខ្លះ ?

៦. តើនៅក្នុងរបបរាជានិយម របបគ្រប់គ្រងមានប៉ុន្មានទម្រង់ ? អ្វីខ្លះ ?

៧. តើនៅក្នុងលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំនាចជាប៉ុន្មានអ្វីខ្លះ ?

៨. តើអំនាចនីតិបញ្ញត្តិចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?

៩. តើការជ្រើសរើសសមាជិករដ្ឋសភាធ្វើឡើងតាមរយៈអ្វី ? ហើយពួកគាត់កាន់តែតំណែងរយៈពេលប៉ុន្មានឆ្នាំ ?

១០. តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ?

១១. តើរដ្ឋសភានៃប្រទេសកម្ពុជាមាន គណៈកម្មការចំនួនប៉ុន្មាន ? អ្វីខ្លះ ?

១២. តើសមាជិកព្រឹទ្ធសភាជ្រើសតាំងឡើងតាមលក្ខណៈដូចម្តេចខ្លះ ?

១៣. តើមានលក្ខខណ្ឌខ្លះដើម្បីងាចឈរឈ្មោះជា​បេក្ខជនព្រឹទ្ធសភាបាន ?

១៤. តើនាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចធ្វើអ្វីខ្លះ ?

១៥. យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងពីតុលាការដូចម្តេចខ្លះ ?

១៦. តើតុលាការបែងចែកជាប៉ុន្មាន ? ថ្នាក់អ្វីខ្លះ ?ហើយថ្នាក់នីមួយមានអ្វីខ្លះទៀត ?

១៧. តើដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជា ត្រូវសិក្សាលើអ្នកណាខ្លះ ?

ចម្លើយ

១. រដ្ឋបាលសាធារណៈគឺជា កិច្ចការបស់រដ្ឋឬជារបៀបគ្រប់គ្រងប្រទេសដែលជាទូទៅធ្វើការដើម្បីបម្រើសាធារណៈហើយកាលណាការងារនោះដែលលប្រជាពលរដ្ឋគ្រប់រូបដឹងជាទូទៅ ។

២. បច្ចុប្បន្នទ្រឹស្តីរដ្ឋបាលសាធារណៈមានបីប្រភេទដូចជាៈ

  • រដ្ឋបាលសាធារ​ណៈបុរាណ
  • ការគ្រប់គ្រងសាធារណៈបែបថ្មី
  • រដ្ឋបាលសាធារណៈទំនើបជឿនលឿន ។

៣ . មុខងាររដ្ឋបាលសាធារណៈមានដូចជាៈ

  • វាគឺជាការអនុវត្តន៍កិច្ចសហប្រតិបត្តិការនៅក្នុងបញ្ហារដ្ឋបាល
  • គ្រប់ដណ្តប់គ្រប់មែកធាងរបស់រដ្ឋាភិបាល និងទំនាក់ទំនងទៅវិញទៅមករបស់មែកធាងទាំងនោះ
  • មានតួនាទីសំខាន់មួយក្នុងការបង្កើតគោលនយោបាយសាធារណៈនិងជាផ្នែកមួយនៃដំណើរនយោបាយ ។
  • មុខងាររបស់រដ្ឋបាលសាធារណៈមានទម្រង់និងរបៀបនានាខុសពីរដ្ឋបាលឯកជន
  • មុខងាររបស់រដ្ឋបាលសាធារណៈមានភាពចំណងយ៉ាងជិតស្និទ្ធយ៉ាងខ្លាំងទៅនឹងបុគ្គលភាពនិងក្រុមឯកជនទាំងឡាយក្នុងការផ្តល់សេវាកម្មនានាចំពោះសហគមន៍និងសង្គុម ។

៤. រដ្ឋបាលមានមុខងារពីរគឺៈ

  • បម្រើការងាររដ្ឋបាលខ្លួនឯង
  • និងបម្រើការងារនយោបាយ ។

៥. ទម្រង់នៃរបបគ្រប់គ្រងរដ្ឋមាន៣ដូចជាៈ

  • របបប្រធានាធិបតឡីនិយម
  • របបរាជានិយម
  • របបចំរុះ ។​

 

៦. នៅក្នុងរបបរាជានិយមគ្រប់គ្របមានបីទម្រងដូចខាងក្រោមៈ

 

  • រាជានិយមផ្តាច់ការ
  • រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
  • រាជានិយមអាស្រ័យសភា ។

៧. នៅក្នុងលទ្ធិប្រជាធិបតេយ្យគេបែងចែកអំនាចជាបីគឺៈ

  • អំនាចនីតិបញ្ញត្តិ
  • អំនាចនីតិប្រ​តិបត្តិ
  • និងអំនាចតុលាការ ។

៨. អំនាចនិតីបញ្ញត្តិចែកចេញជាពីរគឺ រដ្ឋសភា និងព្រឹទ្ធសភា ។

៩. ការជ្រើសរើសសមាជិករដ្ឋសភាតាមរយៈការបោះឆ្នោតដោយសេរីយុត្តិធម៌ និងសម្ងាត់ ។ ហើយពួកគាត់អាចកាន់តំណែងរយៈពេល៥ឆ្នាំ ។

១០. ត្រូវបំពេញលក្ខខណ្ឌដូចជាៈ

  • ត្រូវមានសិទ្ធិបោះឆ្នោត
  • មានអាយុយ៉ាងតិច២៥ឆ្នាំ
  • មានសញ្ជាតិខ្មែរពីកំណើត ។

១១. រដ្ឋសភានៃប្រទេសម្ពុជាមានគណៈកម្មការចំនួនប្រាំបួនដូចជាៈ

  • គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង
  • គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ
  • គណៈកម្មការសេដ្ឋកិច្ច ផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ និងបរិស្ថាន
  • គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេតនិងបោសសម្អាត
  • គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន
  • គណៈកម្មការនីតិកម្ម
  • គណៈកម្មការអប់រំ ធម្មការនិងទេសចរណ៍
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី
  • គណៈកម្មការសាធារណៈការដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ ឧស្សាហកម្ម រ៉ែ ថាមពល និងពាណិជ្ជកម្ម  ។

១២. សមាជិករដ្ឋចំនួនពីររូបត្រូវតែងតាំងដោយព្រះមហាក្សត្រ ។ ពីររូបទៀតត្រូវបានរដ្ឋសភាជ្រើសរើសតាមមតិភាគច្រើនដោយប្រៀប ។ ចំណែកឯផ្សេងៗទៀតត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតជាអសកល ។

១៣. ដើម្បីអាចឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាបានត្រូវបំពេញលក្ខខណ្ឌដូចជាៈ​

  • មានអាយុយ៉ាងតិច៤០ឆ្នាំ
  • មានសញ្ជតិខ្មែរពិកំណើត ។

១៤. នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចៈ

  • នាយករដ្ឋមន្រ្តីមានតួនាទី ដឹកនាំអង្គប្រជុំហើយអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
  • នាយករដ្ឋមន្រ្តីអាចចែករំលែកអំនាចរបស់ខ្លួ​នទៅឲ្យឧបនាយករដ្ឋមន្រ្តីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
  • នា​យករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយ ចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនិងសកម្មើភាពរបស់រដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីដឹកនាំការងារ របស់គណៈរដ្ឋមន្រ្តីចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់លើវិស័យ
  • នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និងអធិបតីនៃអង្គប្រជុំ ។ អង្គប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីសម្រេចដោះស្រាយរាល់កិច្ចការទូទៅ របស់រាជរដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីអាចប្រ​គល់សិទ្ធិជូ​ន សមាជិករាជរដ្ឋាភិបាលណាម្នាក់ឲ្យកោះប្រជុំនិងធ្វោះគណៈអធិបតីអង្គប្រជុំអន្តរក្រសួង ប៉ុន្តែអង្គប្រជុំនោះគ្មានសិទ្ធិសម្រេចកិច្ចការតាងនាមរាជរដ្ឋាភិបាលឡើយ
  • នាយករដ្ឋមន្រ្តីដឹកនាំការចរចារនិងចុះហត្ថលេខាលើសេចក្តីព្រមព្រៀងពាណិជ្ជកម្ម ជាប្រតិបត្តិការរសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស ។ នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិសមាជិករដ្ឋាភិបាលណាម្នាក់ជាអ្នកចរចារនឹងចុះហត្ថលេខា ។
  • នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុក្រឹត្យសេចក្តីសម្រេច និងសារាចររបស់គណៈរដ្ឋមន្រ្តី លិខិតបទដ្ឋាននានាដែលមានអនុភាពទូទៅរបស់រដ្ឋាភិបាលត្រូវបានចុះរាជកិច្ច
  • នាយករដ្ឋលើកសំណើដល់គណៈប្រជុំវិសាមញ្ញលើកសំណើរស្តីពីសេចក្តីព្រៀងច្បាប់និងសំណើរតែងតាំងផ្លាស់ប្តូរ បញ្ចាប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្រ្តីជាន់ខ្ពស់និងយោធា
  • នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពីការកំណត់ក្នុងថវិការជាតិ ដើម្បីដោះស្រាយកិច្ចការចាំបាច់ និងបន្ទាន់រួចរាយការជូនរដ្ឋសភាភ្លាម
  • នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

១៥. តុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគត់និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។

អំណាចនេះគ្រប់ដណ្តប់ទៅគ្រប់រឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផង ហើយអំណាចនេះប្រគល់ឲ្យតុលាកាកំពូលនិងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ដើម្បីផ្តល់ភាពយុត្តិធម៌ ក្នុងមានជាប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន ។ អំណាចនេះគ្មានស្ថាប័នណាមូយជំនួសបានទេ ។

១៦. តុលាការបែងចែកចេញពីរថ្នាក់គឺៈ

  • តុលាការជាន់ខ្ពស់
  • តុលាការកំពុល
  • សាលាឧទ្ធរណ៍
  • តុលាការជា​ន់ទាប
  • តុលាការខេត្តក្រុង
  • តុលាការយោធា ។

១៧. ដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជាត្រូវសិក្សាលើៈ

  • មន្រ្តីតុលាការ និងព្រះរាជាអាជ្ញា
  • ក្រលាបញ្ជី
  • អាជ្ញាសាលា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login