Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច ?

២. តើក្រុង មានន័យដូចម្តេចនិងមានដែលសមត្ថកិច្ចកម្រិតណា ?

៣. អ្វីខ្លះជាសិទ្ធិអំណាចក្រុមប្រឹក្សា ?

៤. តើសមាជិកនៃក្រុមប្រឹក្សាមានចំនួនប៉ុន្មាន ?

៥. តើដីការ នៃក្រុមប្រឹក្សាជាអ្វី ?

៦ . តើក្រុមប្រឹក្សាមានគណៈកម្មាធិការអ្វីខ្លះ ?

៧. តើគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានភារកិច្ចអ្វីខ្លះ ?

៨. តើគណៈកម្មាធិការមានលទ្ធកម្មមានសិទ្ធិ និងភារកិច្ចធ្វើអ្វីខ្លះ ?

៩. តើគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារមានសិទ្ធិនិងភារកិច្ចអ្វិខ្លះ ?

១០. អ្វីទៅជា គណៈអភិបាល ?

១១. តើគណៈអភិបាល មានសមាជិកចំនួនប៉ុន្មាន ?

ចម្លើយ

១. រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួនដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតជាអសកលស្របតាមនីតិវិធី ដែលកំណត់ឡើងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ក្រុមប្រឹក្សានេះមានអាណត្តិប្រាំឆ្នាំ ហើយត្រូវផុតកំណត់នោពេលក្រុមប្រឹក្សាថ្មីចូលកាន់ដំណែង ។ អាណត្តិរបស់ក្រុមប្រឹក្សាត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់នៅថ្ងៃបោះឆ្នោតបន្ទាប់ ។

២. មុនច្បាប់ស្តីអំពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជារដ្ឋបាលដែលខេត្ត ( អភិបាលក្រុងតែងតាំងដោយព្រះរាជក្រឹត្យដូចអភិបាលខេត្តដែរ ) ។

      ក្រោយការអនុម័តច្បាប់ស្តីពីការគ្របគ្រងរដ្ឋបាល រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលដែនដែលមាន បុព្វសិទ្ធិ និងឋានៈប្រហាក់ប្រហែ​លស្រុកនិងខណ្ឌ ( អភិបាលក្រុង តែងតាំងដោយអនុក្រឹត្យដូចជាអភិបាលស្រុកនិងខណ្ឌដែរ ) ។ ក្រុងស្ថិតនៅក្រោមការគ្រប់គ្រងនិង ត្រួតពិនិត្យរបស់ខេត្ត ( ខេត្តចែកជាក្រុង និងស្រុក ) តាមការជាក់ស្តែងគេឃើញថាក្រុងគឺជាទីប្រជុំជននៅក្នុងខេត្តរួមទាំងបណ្តាស្រុកមួយចំនួននៅក្នុងខេត្តដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ។

៣. ក្នុងច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានន័យថា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌគឺជា ក្រុមពិគ្រោះយោបល់ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងខាងប្រតិបត្តិ ។

សិទ្ធិអំណាចខាងបញ្ញតិ្ត គឺជាសមត្ថភាពក្នុងការធ្វើលិខិតបទដ្ឋាន ។ ឧទាហរណ៍ៈ ក្រុមប្រឹក្សាខេត្តមានសិទ្ធិអំណាចក្នុងការដាក់ចេញដីកា ។

សិទ្ធិអំណាចខាងប្រតិបត្តិ គឺជាការធ្វើសេចក្តីសម្រេចចិត្ត ផ្នែកការគ្រប់គ្រងនិងរដ្ឋបាល ។ឧទាហរណ៍ៈ ការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាលើគម្រោងដែលត្រូវអនុវត្តនៅក្នុងមូលដ្ឋាន​។

៤. ចំនួនសមាជិកនៃក្រុមប្រឹក្សាត្រូវបានកំណត់តាមកត្តាប្រជាសាស្រ្ត និងក​ត្តាភូមិសាស្រ្តៈ

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពី២១រូប
  • ក្រុមប្រឹក្សាខេត្តមានចំនួនសមាជិកពី៩ទៅ២១រូប
  • ក្រុមប្រឹក្សាស្រុក ខណ្ឌមានសមាជិកពី៧ទៅ១៥រូប
  • ក្រុមប្រឹក្សាស្រុក ខណ្ឌ មានសមាជិកពី៧ទៅ១៩រូប ។

៥. ដីកាគឺជា វិធានខាងផ្លូវច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សារបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ។ ដីការបស់ក្រុមប្រឹក្សាមានវិសាលភាព ដើម្បីកំណត់ដើម្បីហាមឃាត់ឬដើម្បីត្រួតពិនិត្យលើសមត្ថភាពលើនីតិវិធីឬកិច្ចការណាមួយដែលស្ថិតនៅក្នុងវិសាលភាពមុខងារភារកិច្ចនិងធនធានរបស់ក្រុមប្រឹក្សា ។

៦. ក្រុមប្រឹក្សាមានគណៈកម្មាធិការដូចជាៈ

  • គណៈកម្មាធិការសម្របសម្រួល បច្ចេកទេស
  • គណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
  • គណៈកម្មធិការលទ្ធកម្ម ។

៧. គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវខិតខំធានាឲ្យបានថាផែនការអភិវឌ្ឍន៍ និងថវិការបស់ក្រសួង ស្ថាប័ន ឬមន្ទើរ អង្គនានារបស់រដ្ឋាភិបាលដែលផ្តល់សេវាសម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្តល់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាត្រូវបានបញ្ចូលយ៉ាងត្រឹមត្រូវទៅក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលប្រចាំឆ្នាំក្របខណ្ឌចំណាយរយៈពេលមធ្យម និងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ។

៨. គណៈកម្មាធិការមានសិទ្ធិ និងភារកិច្ចធានាឲ្យសកម្មភាពកិច្ចលទ្ធកម្មទាំងអស់របស់រ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តធ្វើឡើងដោយភាពស្មោះត្រង់បើកចំហ និងតម្លាភាពមិនលំអៀងដើម្បីការពារផលប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន ។

៩. គណកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ

  • មានសិទ្ធិ និងភារកិច្ចផ្តល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាគណៈអភិបាល អភិបាលនិងគណៈកម្មធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាណាក់ព័ន្ធ នឹងសមភាពយ៉េនលឌ័របញ្ញាស្រ្តីនិងកុមារដែលស្ថិតនៅក្នុងអំណាចនិងភារកិច្ចរបស់ក្រុមប្រឹក្សា ។
  • អាចចាត់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើន២នាក់ដើម្បីចូលរួមក្នុងរាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈកម្មាធិការនានា និងគណៈអភិបាលដោយមានៈ
  • សិទ្ធិទទួលបាននូវរបៀបវារៈប្រជុំ និងឯកសារសម្រាប់ការប្រ​ជុំ
  • មានសិទ្ធិបញ្ចេញយោបល់ក្នុងកិច្ចប្រជុំ ដូចគ្នានឹងសមាជិកដទៃទៀតដែរ
  • ក្នុងករណីសមាជិកដែលត្រូវបានចាត់តាំងឲ្យ ចូលរួមប្រជុំជាសមាជិកក្រុមប្រឹក្សា ។ សមាជិកនោះមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការបានឡើយ ។
  • ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងរបាយការ​ណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា ។

១០. គណៈអភិបាលគឺរួមមាន អភិបាល និងអភិបាលរងមួយចំនួនសម្រាប់រាជធានីខេត្តក្រុង ស្រុកខណ្ឌ ដើម្បីអភិវឌ្ឍន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារួមបញ្ចូលរបាយការណ៍ជូនផ្តល់យោបល់និងជួយក្រុមប្រឹក្សា ។

  • អភិបាលរាជធានី ខេត្តត្រូវបានតែ​ងតាំងដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្រ្តីតាមការស្នើរសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
  • អភិបាលរងរាជធានី អភិបាលរងខេត្តអភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌត្រូវបាននតែងតាំងដោយអនុក្រឹត្យតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
  • អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវបានតែ​ងតាំងដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

អភិបាលអភិបាលរង មានអាណត្តិមិនលើសពី៤ឆ្នាំ ។ អភិបាលអភិបារង អាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល ។

១១. សមាជិកគណៈអភិបាលគឺៈ

  • គណៈអភិបាលរាជធានីភ្នំពេញ មានសមាជិកយ៉ាងច្រើន៧រូប ។
  • គណៈអភិបាលខេត្តមានសមាជិកពី០៣ ទៅ០៧រូប ។
  • គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានសមាជិកពី ០៣ទៅ ០៥រូប ។

ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្តសំណើររបស់ក្រសួងមហាផ្ទៃ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login