Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថា ប្រមុខរដ្ឋ ?

២. ចូររាប់ឈ្មោះសត្វនិងរុក្ខជាតិដែលតំណាងឱ្យប្រទេសកម្ពុជាយើង ?

៣. តើក្រសួងសុខាភិបាលមានសមាសភាពសំខាន់អ្វីខ្លះ ?

៤. តើមន្ទីរពេទ្យជាតិមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ប្រមុខរដ្ឋ គឺជាប្រមុខនៃអំណាច នីតិប្បបញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការ ចំណែកប្រមុខរដ្ឋាភិបាល កាន់កាប់កិច្ចការនីតិប្រតិបត្តិ ។

២. ចេកពងមាន់ ។ តាមព្រះរាជក្រឹត្យលេខ ន.ស.រ.ក.ភ ០៣០៥ .១៤៩ បានកំណត់យកសត្វ និងរុក្ខជាតិតំណាងប្រទេសកម្ពុជាដូចខាងក្រោម ៖

  • គោព្រៃ
  • ត្រយ៉ង
  • អណ្តើកហ្លួង
  • ត្រីគល់រាំង
  • ដើមត្នោត
  • ផ្ការំដួល

៣. សមាសភាពសំខាន់ៗរបស់ក្រសួងសុខាភិបាលមានដូចជា ៖

  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋដលេខាធិការ
  • ខុទ្ធាកាល័យ
  • អគ្គធិការដ្ឋាន
  • អគ្គធិការដ្ឋាន បច្ចេកទេសសុខាភិបាល
  • អគ្គធិការដ្ឋាន រដ្ឋបាល និងហិរវត្ថុ
  • នាយកដ្ឋាន
  • អង្គភាពថ្នាក់កណ្តាល
  • មន្ទីរសុខាភិបាល ខេត្តក្រុង
  • សាលាមធ្យមសិក្សាបច្ចេកទេសវេជ្ជសាស្រ្ត ។

៤. មន្ទីរពេទ្យជាតិមានដូចជា ៖

  • មន្ទីរពេទ្យកាល់ម៉ែត្រ
  • មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
  • មន្ទីរពេទ្យព្រះកុសុមៈ
  • មន្ទីរពេទ្យកុមារជាតិ
  • មន្ទីរពេទ្យគន្ធបុប្ឆា
  • មន្ទីរពេទ្យព្រះអង្គឌួង
  • មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login