Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើតួនាទីតុលាការខ្មែរក្រហមមានអ្វីខ្លះ ?

២. តើស្នូលរបស់យុទ្ធសាស្រ្តចតុកោលគឺជាអ្វី ? ហើយផ្តោតលើការកែទំរង់អ្វីខ្លះ ?

៣. តើមន្រ្តីរាជការស៊ីវិលមានកាតព្វកិច្ចអ្វីខ្លះ ?

៤. និយាយអំពីគ្រឹះស្ថានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ?

៥. ចូរនិយាយអំពីរចនាសម្ព័ន្ធសុខាភិបាលថ្នាក់កណ្តាល ?


ចម្លើយ

១. តួនាទីតុលាការខ្មែរក្រហមមានដូចជា ៖

  • អ.វ.ត.កជំនុំជំរះក្តីតែបុគ្គលពីរជំពូកដែលត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តនៅចន្លោះថ្ងែ ១៧ មេសា ១៩៧៦និងថ្ងៃទី ៦ មករា ១៩៧៩ ។
  • មេដឹកនាំជាន់ខ្ពស់នៃកម្ពុជាប្រជាធិបតេយ្យ
  • អ្នកដែលត្រូវបានជឿជាក់ថាមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ អន្តរជាតិបច្ចុប្បន្ន អ.វ.ត.ក កំពុងដំណើរការសំនុំរឿងចំនួន ៤គឺ ៖
  • សំនុំរឿង ០០១ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
  • សំនុំរឿង ០០២ ជនជាប់ចោទ ខៀវ សំផន, អៀងសារី, នួនជា, អៀង ធីរិទ្ធ
  • សំនុំរឿង ០០៣ ជនជាប់ចោទអត្តសញ្ញាណរបស់ជនជាប់ចោទត្រូវបានរក្សាជាការសម្ងាត់
  • សំនុំរឿង ០០៤ អត្តសញ្ញាណរបស់ ជនជាប់ចោទត្រូវបានរក្សាជាការសម្ងាត់ ។

២. អភិបាលកិច្ចល្អ មាន៤គឺ ៖

  • ការប្រយុទ្ធប្រឆាំងនិងអំពើពុករកលួយ
  • ការកែទម្រង់ច្បាប់នឹងប្រព័ន្ធយុទ្ធធម៌
  • ការកែទម្រង់រដ្ឋបាលសាធារណៈ
  • ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ។

៣. មន្រ្តីរាជការស៊ីវិលមានកាតព្វកិច្ចដូចជា ៖

  • កាតព្វកិច្ចក្នុងពេលបំពេញការងារ
  • កាតព្វកិច្ចចូលរួមក្នុងពេលបំពេញការងារនិងក្រៅពេលបំពេញការងារផង
  • កាតព្វកិច្ចក្រៅម៉ោងធ្វើការ ។

៤. គ្រឹះស្ថានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលមានដូចជា ៖

  • មន្ទីរពេទ្យ កាល់ម៉ែត
  • មន្ទីរពេទ្យ មិត្តភាពខ្មែរ សូរៀត
  • មន្ទីរពេទ្យ គន្ធបុប្ឆា
  • មន្ទីរ ព្រះកុសុមៈ
  • មន្ទីរពេទ្យ កុមារជាតិ
  • មន្ទីរពេទ្យ ព្រះអង្គឌួង
  • សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
  • មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
  • មជ្ឈមណ្ឌលជាតិកំចាត់រោគបេង​ ហង់សិន
  • មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺអេដស៍
  • មជ្ឈមណ្ឌលជាតិផ្តល់ឈាម ។

៥. រចនាសម្ព័ន្ធសុខាភិបាលថ្នាក់កណ្តាលមានដូចជា ៖

  • ទីស្តីការក្រសួង
  • គ្រឹះស្ថានក្រោមការគ្រប់គ្រងរបស់ក្រសួង
  • គ្រឹះស្ថានសាធារណៈសុខាភិបាល
  • គ្រឹះស្ថានសាធារណៈរដ្ឋបាល
  • គ្រឹះស្ថានដែលមានបេសកម្មខាងសេវាសាធារណៈក្នុងក្របខណ្ឌអនុសញ្ញាប៉ាស្ទ័រ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login