Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអរិយធម៌ជាអ្វី ? តើវប្បធម៌ជាអ្វី ? តើសង្គមធម៌ជាអ្វី ?

២. តើវប្បធម៌និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច ?

៣. តើអរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចម្តេចខ្លះ ?

៤. តើជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនដែរ ឬទេ ? ចូរលើកឧទារហណ៍បញ្ជាក់ ។

ចម្លើយ

១. ក. អរិយធម៌ < អរិយ + ធម៌

  • អរិយ ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • អរិយធម៌សម្គាល់ការរស់នៅការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីរីកចម្រើនលូតលាស់មានរបៀបរៀបរយល្អមានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត ។

ខ. វប្បធម៌ < វប្ប + ធម៌

  • វប្បធម៌ ៖ ការសាបព្រោះ ការបណ្តុះពូជការបង្កបង្កើត
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • វប្បធម៌ សំដៅយកធាតុទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា ។ តាមន័យវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សា ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។

គ. សង្គមធម៌ < សង្គម + ធម៌

  • សង្គម ៖ រូបរួម ប្រមូលផ្តុំ
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • សង្គមធម៌ ជាធម៌ទាំងឡាយណាដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និងបណ្តុះសេចក្តីសុខរបស់មនុស្សជាតិតាមរយៈគ្រឿងសម្ភារៈប្រដាប់ប្រើប្រាស់បច្ចេកទេសបង្កើតផលិតផល ឬតាមវិធីរៀបចំសង្គម មនុស្សដូចជាសេដ្ឋកិច្ច សង្គមកិច្ច​នយោបាយ ឬតាមស្ថាប័នផ្សេងៗ

២. ទោះបីវប្បធម៌និងសង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នាអំពីការរីកចម្រើននៃអរិយធម៌ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗតាមការយល់យើងរបស់គេជាក់ស្តែងដូចជាមតិខាងក្រោម ៖

  • មតិទី១ ៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស ។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់មានចរិតថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ ។
  • មតិទី២ ៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺសង្គមធម៌ជាបុព្វហេតុនៃការជឿនលឿនព្រោះសង្គមធម៌អាចកែប្រែផ្លាស់ប្តូរទាំងទស្សនៈទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗផងរបស់សង្គមទាំងមូលផង ។ យ៉ាងណាមិញប្រដាប់ប្រើប្រាស់របៀបបង្កបង្កើនផល និងចែកផល ច្បាប់សង្គមវិធីរៀបចំសង្គមព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ ។ ដូចនេះការផ្លាស់ប្តូរទៅតាមនោះដែរ ។ ដូចជាវណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌ ។

រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះមានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និងធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមក៏ដូចគ្នាដែរ ។ ជាការពិតវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមកបំពេញឱ្យគ្នាទៅវិញទៅមកដូចកាយ និងចិត្តនោះដែរ ។

៣. អរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសគឹការរស់នៅរបស់ជាតិសាសន៍ក៏ដោយរមែងតែងមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតពុំខានឡើយដូចជាការដោះដូរផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មសម្ភារៈផ្សេងៗផ្នត់គំនិតបទពិសោធន៍គ្នាទៅវិញទៅមក ។ រីឯអរិយធម៌របស់ខ្មែរតែងមានទំនាក់ទំនងឬឥទ្ធិពលពីអរិយធម៌បរទេសចំណែកឯបរទេសក៏ទទួលឥទ្ធិពលពីអរិយធម៌ខ្មែរផងដែរ ។

៤. ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួន មុនអរិយធម៌បរទេសចូលមកដល់ ។

ដើមកំណើតនៃអរិយធម៌ខ្មែរបានចាប់កំណើតឡើងពីជនជាតិ មន ខ្មែរ ដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និងជនជាតិដទៃទៀតមកបង្កើតឱ្យខ្មែរឡើយ ។ អរិយធម៌ឥណ្ឌាចិននិងជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្យអរិយធម៌ខ្មែរកាន់តែរីកដុះដាលកើនឡើង​និងធ្វើឱ្យមានការអភិវឌ្ឍប៉ុណ្ណោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login