Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីប្រសូតនៅថ្ងៃខែឆ្នាំណា ? ហើយព្រះករុណាអាចប្រើប្រាស់ភាសាបរទេសបានអ្វីខ្លះ ?

២. តើពណ៍សម្លៀកបំពាក់របស់ប្រពៃណីខ្មែរមានប៉ុន្មានពណ៍ ? អ្វីខ្លះ ?

៣. តើបឹងទន្លេសាបមានព្រុំប្រទល់ជាប់នឹងខេត្តណាខ្លះ ?

៤. តើពិធីព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រីយ៍នរោត្តមមុនីនាថសីហនុ ប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា ?

៥. តើគោលដៅអភិវឌ្ឍន៍សហសវត្សរបស់រាជរដ្ឋាភិបាលបង្កើតនូវឆ្នាំណា ? មានប៉ុន្មានចំណុច ?

ចម្លើយ

១. ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣ ។ ព្រះករុណាអាចប្រើប្រាស់ភាសាបរទេសបាន ៤ ភាសាគឺ ភាសាអង់គ្លេស ភាសាឆេក ភាសាបារាំង ភាសារុស្សី ។

២. ពណ៍សម្លៀកបំពាក់របស់ប្រពៃណីខ្មែរមានសម្រាប់ថ្ងៃទាំងប្រាំពីរក្នុងសប្តាហ៍មាន ពណ៍ក្រហម ពណ៍លឿង ពណ៍ស្វាយ ពណ៍បៃតង ពណ៍សីលាភ ពណ៍ខៀវ ពណ៍ស្លាទុំ ។ ពណ៍ត្រូវនឹងសម្លៀកបំពាក់ប្រចាំថ្ងៃមាន ៖

  • ថ្ងៃច័ន្ទ ពណ៍ស្លាទុំ
  • ថ្ងៃអង្គារ ពណ៍ខៀវ
  • ថ្ងៃពុធ ពណ៍សីលាភ
  • ថ្ងៃព្រហស្បត្តិ៍ ពណ៍បៃតង
  • ថ្ងៃសុក្រ ពណ៍ស្វាយ
  • ថ្ងៃសៅរិ៍ ពណ៍លឿង
  • ថ្ងៃអាទិត្យ ពណ៍ក្រហម ។

៣. បឹងទន្លេសាបមានព្រុំប្រទប់ជាប់ខេត្ត ៖

  • ខេត្តកំពង់ឆ្នាំង
  • ខេត្តកំពង់ស្តឺ
  • ខេត្តបាត់ដំបង
  • ខេត្តពោធិសាត់
  • ខេត្តសៀមរាប ។

៤. ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រីយ៍នរោត្តមមុនីនាថសីហនុ ប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ គម្រប់ព្រះជន្ម ៨០ យាងចូល៨១ ព្រះវស្សា ។

៥. គោលដៅអភិវឌ្ឍន៍សហសវត្សរបស់រាជរដ្ឋាភិបាលបង្កើតនូវឆ្នាំ ២០០០មាន៩ ចំណុច ៖

  • លុបបំបាត់ភាពក្រីក្រ និងអត់ឃ្លាន
  • សំរេចឱ្យបានការអប់រំមូលដ្ឋាន ៩ឆ្នាំ
  • លើកកំពស់ Gender និងផ្តល់អំណាចដល់ស្រ្តី
  • កាត់បន្ថយមរណភាពកុមារ
  • លើកកំពស់សុខភាពមាតា
  • ប្រយុទ្ធនិងមេរោគអេដស៍ ជំងឺអេដស៍គ្រុនចាញ់ និងជំងឺឆ្លង
  • ធានាចេរភាពបរិស្ថាន
  • បង្កើនដៃគូអភិវឌ្ឍន៍ជាសកល
  • ការដោះមីនយុទ្ធភណ័មិនទាន់ផ្ទុះ និងសង្រ្គោះជនរងគ្រោះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login