Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមានលក្ខខណ្ឌអ្វីខ្លះដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន ?

២. តើជនប្រភេទណាខ្លះដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន ?

៣. តើហេតុអ្វីចាំបាច់បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឬនាយករដ្ឋមន្រ្តី ?

៤. តើការបោះឆ្នោតនៅកម្ពុជាចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ប៉ុន្មានប្រព័ន្ធ ? អ្វីខ្លះ ? ប៉ុន្មានបែប ?

៥. តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តិទៅអស់ប៉ុន្មានលើកហើយ ?

ចម្លើយ

១. លក្ខខណ្ឌដែលអាចទៅចុះឈ្មោះបោះឆ្នោតបានមានដូចជា ៖

  • មានសញ្ជាតិខ្មែរ
  • មានអាយុ ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
  • មានអាស្រ័យដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
  • មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ
  • ពុំមែនជាជនវិកលចរិក ឬជនមានភាពពាក់ព័ន្ធសមត្ថកិច្ច ។

២. ជនដែលមិនអាចចុះឈ្មោះបោះឆ្នោតមានដូចជា ៖

  • អនិតិជន
  • វិកលចរិកជន
  • ពនេចរជន
  • ពិរុទ្ធជន
  • អនិកជន ។

៣. ចាំបាច់បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឬនាយករដ្ឋមន្រ្តី

  • រួមគិត
  • រួមធ្វើ
  • រួមទទួលខុសត្រូវ ។

៤. ការបោះឆ្នោតនៅកម្ពុជាចែកជា៤ប្រភេទ ៖

  • ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
  • ការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំ សង្កាត់
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។ ការបោះឆ្នោតមានពីរបែបគឺ សកល និងអសកល ។ មានពីរប្រព័ន្ធគឺ សមាមាត្រ និងឯកត្តនាម ។

៥. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តិទៅអស់ ៣លើក មាន

  • លើកទី១​ថ្ងៃទី ០៣​ ខែកុម្ភៈ ឆ្នាំ ២០០២
  • លើកទី ២ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០០៧
  • លើកទី ៣ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១២ ។ វាជាប្រភេទការបោះឆ្នោតសកល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login