Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើផ្លាកសញ្ញាចរាចរមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើភ្លើងសញ្ញាចរាចរមានប៉ុន្មានពណ៍ ?

៣. តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន ? អ្វីខ្លះ ?

៤. ដូចម្តេចដែហៅថា រាជកកុធភណ្ឌ ?

៥. ចូររាប់ឈ្មោះឆ្នាំទាំង១២ និងឈ្មោះសត្វដែលខ្មែរយើងនិយមប្រើ ?

ចម្លើយ

១. ផ្លាកសញ្ញាចរាចរមាន១០ ដូចជា ៖

  • ផ្លាកសញ្ញាគ្រោះថ្នាក់
  • សញ្ញាបំរាម
  • សញ្ញាបញ្ជា
  • សញ្ញាប្រាប់សិទ្ធិអាទិភាពចរាចរ
  • សញ្ញាដាក់បន្ថែមពីរក្រោម
  • សញ្ញាបណ្តោះអាសន្ន
  • សញ្ញាប្រាប់ដំណឹង
  • សញ្ញាបង្ហាញទិសដៅ
  • សញ្ញាប្រាប់ឈ្មោះតំបន់
  • សញ្ញាប្រាប់ឈ្មោះផ្លូវ ។

២. ភ្លើងសញ្ញាចរាចរមានបីពណ៌

  • ក្រហម
  • បៃតង
  • លឿង ។

៣. សុវត្ថិភាពយានយន្តមានបួនចំណុច គឺ កង់ ហ្រ្វាំង ចង្កូត និងចង្រ្កេង ។ មុនពេលបត់ឆ្វេង ឬស្តាំអ្នកបើកបរត្រូវប្រើភ្លើងសញ្ញាយ៉ាងតិច ២០ ម៉ែត្រ ។

៤. រាជកកុធភណ្ឌ គឺជាគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ។ វាមានប្រាំយ៉ាង ៖

  • មកុដ
  • ព្រះខ័ន
  • ស្វេតឆត្រ
  • សុពណ៍បាទុក (ទ្រនាប់ជើងមាស)
  • វាលវីជនី ។

៥. ឈ្មោះឆ្នាំទាំង ១២ និងឈ្មោះសត្វដែលខ្មែរយើងនិយមប្រើមានដូចជា ៖

  • ជូត (កណ្តុរ)
  • ឆ្លូវ (គោ)
  • ខាល (ខ្លា)
  • ថោះ (ទន្សាយ)
  • រោង (នាគ)
  • ម្សាញ់ (ពស់)
  • មមី (សេះ)
  • មមែ (ពពែ)
  • វក (ស្វា)
  • រកា (មាន់)
  • ចរ (ឆ្កែ)
  • កុរ (ជ្រូក) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login