ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរនិយាយពីប្រវត្តិកាកបាទក្រហមនៅកម្ពុជា ។
២. ចូរនិយាយពីសកម្មភាពកាកបាទក្រហមនៅកម្ពុជា ។
៣. តើច្បាប់មនុស្សធម៌អន្តរជាតិជាអ្វី ?
៤. តើច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍អ្វីខ្លះចំពោះមនុស្សជាតិ ?
៥. តើការបង្កើតសមាជជាតិមានប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ ?
ចម្លើយ
១. ប្រវត្តិកាកបាទក្រហមកម្ពុជានៅថ្ងៃទី១៨កុម្ភៈ១៩៥៥ជាថ្ងៃបដិសន្ធិរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងសម័យនោះ មានឈ្មោះហៅថា សមាគមជាតិកាកបាទក្រហមខ្មែរ ។ កាកបាទក្រហមខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្រ្គោះ និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌សមាគមជាតិកាកបាទក្រហមខ្មែរ ត្រូវបានទទួលស្គាល់ដោយ ព្រះរាជក្រិត្យលេខ ៣៧៨.នស ចុះថ្ងៃទី ១៦ មិថុនា ឆ្នាំ ១៩៥៨ ។ បានឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ ក្រោយពីមានការបាត់បង់គោលការណ៍ឯកភាពថ្ងៃទី ៦ ឧសភា ២០០២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខាលើ ព្រះរាជក្រិត្យពីរ ។ ព្រះរាជក្រិត្យលេខ នស.រកត.០៥០២.១១៣ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា និងព្រះរាជក្រិត្យលេខ នស.រកត.០៥០២.១១២ ស្តីពីការប្រើប្រាស់ និងការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ថ្ងៃទី ៧ តុលា ១៩៦០ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ហៅកាត់ អាយ ស៊ី អរ ស៊ី បានប្រកាសទទួលស្គាល់ កាកបាទក្រហមកម្ពុជា ជាសមាគមជាតិទី ៨៥ លើសកលលោក ថ្ងៃទី ៨ តុលា ១៩៦០ កាកបាទក្រហមកម្ពុជា បានចូលជាសមាជិករបស់សហពន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ។
២. សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចខាងក្រោម ៖ តាមយុទ្ធសាស្រ្ត ២០០៣ ដល់ ២០១០ របស់ខ្លួន កាកបាទក្រហមកម្ពុជា មានទស្សនៈវិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានបេសកកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ និងលើកកម្ពស់តម្លៃមនុស្សធម៌ ។
ក. កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពចម្បងៗក្នុងការពារតម្លៃ មនុស្សធម៌ របស់ប្រជាពលរដ្ឋងាយរងគ្រោះ ៖
ខ. លើកកំពស់ការអប់រំសុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៖
គ.គ្រប់គ្រងគ្រោះមហន្តរាយ
៣. ច្បាប់មនុស្សធម៌អន្តរជាតិ ជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការប្រយុទ្ធ ឬអ្នកដែលយល់ប្រយុទ្ធ ។ ច្បាប់មនុស្សធម៌អន្តរជាតិ ជាក្រិត្យកំណត់ ការប្រើប្រាស់មធ្យោបាយប្រយុទ្ធ និងវិធីសាស្រ្តនៃប្រតិបត្តិការធ្វើសង្រ្គាម ។
៤. ច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍ចំពោះមនុស្សជាតិដូចជា ជួយការពារមនុស្សដែលមិនចូលរួមឬបោះបង់ការប្រយុទ្ធ ដែលស្ថិតនៅក្នុងអរិភាពដូចជា ៖
៥. អត្ថប្រយោជន៍ដល់សង្គមជាតិ នៃការបង្កើតសមាជជាតិមានដូចតទៅ ៖