Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរដ្ឋឯករាជ្យ ជារដ្ឋដូចម្តេច ?

២. ដើម្បីឱ្យមានឈ្មោះថាតុលាការឯករាជ ឬតុលាការល្អត្រូវបញ្ចៀសនូវអគតិប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

៣. តើការអធ្យាស្រ័យមានន័យដូចម្តេច ?

៤. តើការប្រកាន់ចិត្តអធ្យាស្រ័យចំពោះអ្នកដទៃ នាំមកផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯង គ្រួសារ និងសង្គម ?

៥. ដូចម្តេចហៅថា ការសន្តោស ?

ចម្លើយ

១. រដ្ឋឯករាជ្យ គឺរដ្ឋមានអធិបតេយ្យភាពពេញលេញ រដ្ឋមិនចំណុះរដ្ឋដទៃ និងមានស័្វយភាពខាងនយោបាយ សេដ្ឋកិច្ច ។

២. តុលាការត្រូវសម្រេចរឿងក្តីទាំងអស់ដោយឯករាជ្យ និងមិនលំអៀង ជាពិសេសផ្អែកលើអង្គហេតុដែលបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងអង្គច្បាប់ដែលត្រូវយកមកអនុវត្ត ។ តុលាការឯករាជ្យត្រូវចៀសវាងការកាត់ក្តីដោយអគតិ ៤យ៉ាងគឺ ៖

  • ឆន្ទាគតិ ៖ វៀរចាកនូវការលំអៀងព្រោះ សេចក្តីស្រឡាញ់ ។
  • ទោសាគតិ ៖ វៀរចាកនូវការលំអៀងព្រោះ សេចក្តីស្អប់ ។
  • មោហោគតិ ៖ វៀរចាកនូវការលំអៀងព្រោះ សេចក្តីល្ងង់ វង្វេង មិនយល់ច្បាស់ពីខ្លួនឯង ។
  • ភយាគតិ ៖ វៀរចាកនូវការលំអៀងព្រោះ សេចក្តីភ័យខ្លាច ។

៣. ការអធ្យាស្រ័យ គឺការគោរពគ្នា យោគយល់ ការអត់ឳនគ្នាតាមរយៈយល់ចិត្តគ្នាទៅវិញទៅមកទាំងកាយ វាចា ទាំងចិត្ត ។

៤. ការប្រកាន់ចិត្តអាធ្យាស្រ័យចំពោះអ្នកដទៃ នាំមកនូវផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម ដូចតទៅ ៖

ក. ចំពោះខ្លួនផ្ទាល់

  • មានកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានតម្លៃជាមនុស្ស
  • មានភាពទំនាក់ទំនងល្អជាមួយអ្នកដទៃ មានមិត្តភក្តិច្រើន
  • ធូរស្បើយក្នុងចិត្ត ស្រឡះខ្លួន មិនអំពុលចំពោះចិត្តខ្លួន
  • បង្ហាញពីចិត្តមេត្តា ករុណារបស់ខ្លួន
  • គ្មានជម្លោះ និងមានសុខសាន្ត
  • ងាយស្រួលរកការងារធ្វើ មានមនុស្សជួយយិតយោង
  • ជាមនុស្សពោពេញដោយក្តីរីករាយ ។

ខ. ចំពោះគ្រួសារ

  • មានកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានតម្លៃក្នុងគ្រួសារ
  • មានភាពទំនាក់ទំនងល្អជាមួយអ្នកដទៃ មានមិត្តភក្តិច្រើន ញាតិជិតខាងច្រើន
  • គ្រួសារមានសុភមង្គល រស់នៅដោយសុខដុមរមនា
  • គ្មានអំពើហិង្សាក្នុងគ្រួសារ
  • មានភាពរីករាយនៅក្នុងគ្រួសារ ។

គ. ចំពោះសង្គម

  • បានបណ្តុះនូវវប្បធម៌សន្តិភាព គ្មានជម្លោះ គ្មានអំពើហិង្សាក្នុងគ្រួសារ
  • ប្រទេសជាតិមានការរីកចម្រើន ។

៥. ការសន្តោស គឺជាសេចក្តីត្រេកអរពេញចិត្តចំពោះវត្ថុ ដែលជារបស់ខ្លួន មានរបស់ដែលខ្លួនរកបានដោយវិធីត្រឹមត្រូវតាមសមត្ថភាព ។ ការសន្តោស គឺការត្រេកអរពេញចិត្តនឹងរបស់ដែលខ្លួនគួរបាន គឺបានដោយអាជីវកម្មសុចរិត ត្រឹមត្រូវ តែមិនឱ្យត្រេកអរចំពោះរបស់ដែលមកមិនប្រកបដោយធម៌ ឬដោយអំពើទុចរិតនោះឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login