ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើពាក្យសាមគ្គី និងសាមគ្គីធម៌មានន័យដូចម្តេច ?
២. តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឱ្យចំណងសាមគ្គីមានភាពរឹងមាំ និងយូរអង្វែង ?
៣. ចូរបង្ហាញអំពីសមិទ្ធផលដែលកើតឡើងពីការសាមគ្គីគ្នា ។
៤. ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវការសាមគ្គី ? តើការមានសាមគ្គីនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គម ?
៥. តើសាមគ្គីភាព ជាអ្វី ? សាមគ្គីរសជាអ្វី ?
ចម្លើយ
១. ពាក្យសាមគ្គី មានន័យថា គឺជាតម្លៃមួយដែលតម្រូវឱ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ឬសង្គមចេះរួបរួមគ្នាបំពេញកិច្ចការគ្រប់បែបយ៉ាងដោយការព្យាយាមស្មោះត្រង់យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។សាមគ្គីគឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នា ។ សាមគ្គីធម៌ មានន័យថា ជាច្បាប់ ឬលក្ខខណ្ឌសម្រាប់ប្រតិបត្តិឱ្យមានការព្រមព្រៀនគ្នា ឬសាមគ្គីគ្នា ។
២. ដើម្បីឱ្យចំណងសាមគ្គីមានភាពរឹងមាំ និងយូរអង្វែងយើងត្រូវប្រកាន់វិធី ៦ យ៉ាង ។
៣. សមិទ្ធផលដែលបានកើតឡើងពីការសាមគ្គីគ្នាគឺ ៖
៤. បានជាមនុស្សម្នាក់ត្រូវការសាមគ្គីព្រោះមនុស្សម្នាក់ៗតែងមានបំណងប្រាថ្នាចង់បានសេចក្តីសុខ និងការរីកចម្រើន ។ ដើម្បីសម្រេចបំណងប្រាថ្នានេះមនុស្សគ្រប់រូបតែងរកមធ្យោបាយ ការសម្រេចចិត្ត ការបំពេញភារកិច្ចផ្សេងៗពីគ្នា ។ ប៉ុន្តែកិច្ចការធំៗមួយចំនួនគេមិនអាចបំពេញតែម្នាក់ឯងឬមនុស្សពីរបីនាក់បានទេលុះត្រាតែមានការចូលរួមឬការរួមសាមគ្គីទាំងកាយទាំងចិត្តរបស់មនុស្សភាគច្រើនទើបអាចសម្រេចចិត្តកិច្ចការនោះដោយជោគជ័យ ព្រោះសាមគ្គីជាកត្តាកំណត់ជ័យជំនះគ្រប់បែបយ៉ាង ។ ការមានសាមគ្គីនឹងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ គឺ ៖
៥. សាមគ្គីភាព គឺជាបែបបទ ឬរបៀបនៃការព្រមព្រៀងគ្នា ។ សាមគ្គីរស គឺជារសនៃសាមគ្គីមានន័យថាការព្រមព្រៀងគ្នាដោយការពេញចិត្ត និងការស្រលាញ់រាប់អានគ្នាទៅវិញទៅមក ។