សំណួរ
១. តើសកម្មភាពមនុស្សមានលក្ខណៈដូចម្តេចខ្លះ ទើបគេអាចចាត់ទុកថា ជាសកម្មភាពសុចរិតឬជាមនុស្សសុចរិត ?
២. ដូចម្តេចហៅថា តម្លាភាព ? ចូររកឧទារហណ៍បញ្ជាក់ ។
៣. ចូរបង្ហាញពីសកម្មភាពផ្សេងៗ ដែលប្រកបដោយតម្លាភាព ។
៤. តើការងារប្រកបដោយតម្លាភាពមានប្រយោជន៍ដូចម្តេចខ្លះ ?
ចម្លើយ
១. សកម្មភាពមនុស្សដែលចាត់ទុកជាសកម្មភាពសុចរិតលុះត្រាតែសកម្មភាពដែលមនុស្សប្រព្រឹត្តចេញមកោសុទ្ធតែអំពើត្រឹមត្រូវមិនប្រព្រឹត្តអំពើអាក្រក់ទាំងពួងនិងស្មោះត្រង់ជាកិច្ច ។
២. ដែលហៅថាតម្លាភាពជាការបើកចំហការស្មោះត្រង់គ្មានការលាក់លៀមដោយបង្កលក្ខណឱ្យមានការចូលរួមដ៏សុទ្ធចិត្ត និងរីករាយក្នុងគ្រប់ទិដ្ឋភាពជីវភាពសង្គមនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ។
៣. សកម្មភាពផ្សេងៗដែលប្រកបដោយតម្លាភាពគឺ ៖
- ការនិយាយពិត និយាយត្រង់
- ការគោរពសិទ្ធិ
- ការមិនរើសអើង មិននិយមបក្សពួក
- មិនបោកបញ្ឆោត ប្រើល្បិចកល
- មិនមូលបង្កាច់ លាក់លៀម និងច្រណែនឈ្នានីសមិនឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងការទទួលស្គាល់ការពិតនៅក្នុងគ្រប់សកម្មភាពទាំងអស់ពិសេសការស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់ពីអ្វីដែលខ្លួនមានអ្វីដែលជាចំណុចខ្លាំង និងចំណុចខ្សោយ ។ ជាទូទៅតម្លាភាពអាចលូតលាស់បានតែនៅក្នុងសង្គមដែលមានការគោរពសិទ្ធិមនុស្សមានការដឹកនាំសង្គមតាមបែបលទ្ធិប្រជាធិបតេយ្យ មានយុត្តិធម៌ និងប្រកបដោយសីលធម៌ខ្ពស់ ។
៤. ការងារប្រកបដោយតម្លាភាពមានប្រយោជន៍ដូចជា ៖
- មានការជឿនទុកចិត្តគ្នា
- មានមនសិការជាតិ ហ៊ានលាតត្រដាងការពិត
- មានទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា
- មានការអភិវឌ្ឍន៍ឆាប់រហ័ស និងមានសន្តិភាព
- មានការសហការគ្នាបានល្អ
- មិនមានបក្សពួកនិយម ឬញាតិនិយម
- មានស្មារតីសាមគ្គីភាព
- មិនបំពានលើសិទ្ធិ និងទ្រព្យអ្នកដទៃ
- មានសេចក្តីក្លាហានក្នុងការទទួលខុសត្រូវ
- មិនមានគំនិតលាក់លៀម
- មានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ក៏ដូចជាចំពោះខ្លួន ។