Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបដិរូបកាកបាទក្រហម ត្រូវបានកំណត់ប្រើជាអត្តសញ្ញាណនៅពេលណា ? មានព្រឹត្តិការណ៍សំខាន់អ្វីខ្លះ ? ចូររៀបរាប់ ។

២. តើចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ ?

៣. នៅជុំវិញពិភពលោក ប្រទេសដែលមាន សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានប៉ុន្មានប្រទេស ? សមាសភាគទាំងនោះរួមបញ្ចូលគ្នាបង្កើតបានជាអ្វី ? មានគោលដៅរួមគ្នាដូចម្តេច ?

៤. គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមានអ្វីខ្លះ ? ចូររៀបរាប់ ។

៥. មូលហេតុអ្វីបានជាគេជ្រើសរើសសញ្ញាកាកបាទក្រហមលើផ្ទៃស ?

ចម្លើយ

១. បដិរូបកាកបាទក្រហម ត្រូវបានកំណត់ប្រើជាអត្តសញ្ញាណនៅឆ្នាំ ១៨៦៣ មានព្រឹត្តការណ៍ដ៏សំខាន់ពីរ

  • ការកំណត់ បដិរូបកាកបាទក្រហម ជាអត្តសញ្ញាណសម្គាល់សេវាកម្ម សង្រ្គោះអ្នករបួស
  • ការបង្កើតឱ្យមានសមាគមជាតិផ្តល់ជំនួយនៅតាមប្រទេសនានា ។ ឯកសារជាមូលដ្ឋានច្បាប់ គឺអនុសញ្ញាហ្សីណែវទី ១ ចុះហត្ថលេខា ឆ្នាំ ១៨៦៤ ។

២. ចលនាកាកបាទប្រហមអឌ្ឍក្រហមអន្តរជាតិមាន ៖

  • គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម
  • សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម
  • សមាគមនជាតិ នៃបណ្តាប្រទេសលើពិភព ។

៣. នៅជុំវិញពិភពលោកប្រទេសដែលមាន សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ១៨៦ប្រទេស ។ មានបណ្តាប្រទេសខ្លះ ហៅសមាគមជាតិរបស់ខ្លួនថា សមាគមជាតិអឌ្ឍចន្ទក្រហម ។ សមាសភាគទាំង៣ នេះ រួមបញ្ចូលគ្នាបង្កើតបានជាចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិមានគោលដៅរួមគ្នាគឺ ៖

  • ការពារអាយុជីវិត
  • កាត់បន្ថយការឈឺចាប់ខ្លោចផ្សារ
  • កាត់បន្ថយការទុក្ខសោក
  • ការពារសេចក្តីថ្លៃថ្នូរ
  • បំផុតឱ្យមានស្ថេរភាព សន្តិភាពលើពិភពលោក ។

៤. គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមាន ៖

ក. ភាពមនុស្សធម៌

ចលនាអន្តរជាតិ កើតឡើងសំដៅជួយជនរងរបួស នៅក្នុងសមរភូមិ ដោយមិនបែងចែក រើសអើង និងខិតខំ កាត់បន្ថយទុក្ខលំបាក របស់មនុស្សគ្រប់ ទីកន្លែង ដែលជួបប្រទះគឺ ការពារជីវិត សុខភាព និងលើកកំពស់ ការយោគយល់គ្នា ទៅវិញទៅមក មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព ស្ថិតស្ថេរដល់ជនគ្រប់រូប ។

ខ. ភាពមិនលំអៀង

ជាភាពមិនបែងចែករើសអើងសញ្ជាតិពូជសាសន៍ជំនឿសាសនាវណ្ណៈឬទស្សនៈនយោបាយឡើយ ។ ខំសម្រាលការឈឺចាប់ ខ្លោចផ្សារនិងជូនអាទិភាព ដល់ករណីដែលគ្រោះ អាសន្នជាងគេ ។

គ. អព្យាក្រិតភាព

ដើម្បីរក្សាក្តីសោមមនុស្សរីករាយជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចលនាមិនគប្បីចូលរួមក្នុងអរិភាពទោះក្នុងកាលៈទោសៈណាក៏ដោយមិនចូលរួមវែកញែករកខុសត្រូវ ក្នុងបញ្ហា នយោបាយពូជសាសន៍ ជំនឿសាសនា មនោគមន៍ វិជ្ជាឡើយ ។

ឃ. ឯករាជ្យភាព

ចលនាត្រូវតែឯករាជ្យ ។ សមាគមជាតិទោះជាជំនួយការឱ្យរដ្ឋាភិបាល ខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោមច្បាប់របស់ប្រទេសជាតិក៏ដោយក៏ជាកិច្ចកាលត្រូវតែរក្សាស្វ័យភាពរបស់ខ្លួនដើម្បីអាចធ្វើសកម្មភាព បានស្របតាមគោលការណ៍គ្រឹះនៃចលនា ។

ង. សេវាកម្មស្ម័ត្រចិត្ត

គឺជាអង្គការសង្រ្គោះដោយស្ម័ត្រចិត្តមួយដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់បានផលចំណេញនោះឡើយ ។

ច. ឯកភាព

នៅក្នុងប្រទេសមួយអាចមានសមាគមជាតិតែមួយគត់ ។ សមាគមជាតិនោះត្រូវតែបើកចំហរជូនជនគ្រប់រូបហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស ។

ឆ. សកលភាព

ចលនាអន្តរជាតិក្នុងនោះគ្រប់សមាគមជាតិទាំងអស់មានឋានៈ ស្មើគ្នា មានការទទួលខុសត្រូវ និងករណីយកិច្ច ដូចៗគ្នាក្នុងការជួយគ្នាទៅវិញទៅមក គឺជាលក្ខណៈសកល ។

៥. មូលហេតុជ្រើសរើសកាកបាទក្រហមលើផ្ទៃស ព្រោះ ៖

  • ងាយស្រួលគូរ
  • ងាយស្រួលមើលពីចម្ងាយ
  • លើកកិត្តិយសប្រទេសស្វីស ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login