2017-08-19 23:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាតព្វកិច្ចរបស់មន្រ្ដីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡាមាន៖
ក. កាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ
គ្រូបង្រៀនត្រូវមានកាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ ដូចមានចែងក្នុងលេខ១២៦ អនក្រ. បក ចុះថ្ងៃទី០៩ កញ្ញា ២០០៨។
ខ. កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន និងឋានានុក្រម
គ. កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបមុខរបរបន្ថែមត្រួតមុខងារ កាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ ឬប្រយោជន៍រួម
មន្ត្រីរាជការគ្រប់រូប គ្រប់ឋានានុក្រមគប្បីត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ ស្មារតីស្នេហាជាតិ ស្នេហាប្រជារាស្រ្ត យកប្រយោជន៍ជាតិ ប្រយោជន៍សង្គមជាធំ ចៀសវាងការបម្រើការងារ ដើម្បីបុណ្យសក្តិទ្រព្យធនផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សមូហភាព។ ដើម្បីឆ្លើយតបស័ក្តិសមទៅនឹងចំណូលមន្ត្រី មិនត្រូវប្រើឥទ្ធិពលតួនាទីពេលម៉ោងរដ្ឋ ទីតាំង អង្គភាព បុគ្គលិកសេវាការងារ ទ្រព្យសម្បត្តិរដ្ឋ ឬកេងប្រវ័ញ្ចប្រយោជន៍ពីផ្នែកទាំងនោះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ឃ. កាតព្វកិច្ចអព្យាក្រឹត្យក្នុងការងារ
ង. កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ
មានកាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ ដែលជាប្រយោជន៍ចំពោះរដ្ឋបាល និងអ្នកប្រើប្រាស់ សេវាសាធារណៈ។ ភ្នាក់ងារសាធារណៈមិនត្រូវធ្វើការផ្សព្វផ្សាយអង្គហេតុព័ត៌មាន ឬឯកសារផ្សេងៗ ដែលខ្លួនបានដឹងនៅក្នុងពេលបំពេញមុខងារសាធារណៈ។ ការសម្ងាត់វិជ្ជាជីវៈនេះមិនគ្រាន់តែគ្រប ដណ្តប់ព័ត៌មាន ដែលបុគ្គលណាម្នាក់ផ្តល់ឲ្យមន្ត្រីរាជការនោះប៉ុណ្ណោះទេ ប៉ុន្តែវាគ្របដណ្តប់គ្រប់ព័ត៌មាន ដែលមន្ត្រីរាជការទទួលបាន ឬបានដឹងនៅក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដូចជាព៌ត៌មាន ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ ជីវិតគ្រួសារជាលក្ខណៈឯកជន ស្ថានភាពហិរញ្ញវត្ថុ។ ការផ្តល់ព័ត៌មានពីកិច្ចការសម្ងាត់ទាំងអស់នេះអាចនឹងធ្វើបានប្រសិនបើ មានការច្បាប់តម្រូវ។ ភ្នាក់ងារសាធារណៈក៏អាចនឹងរួចផុតពីកាតព្វកិច្ចនេះបានប្រសិនបើមានការអនុញ្ញាតពីសាម៉ីខ្លួន។
ការងារសម្ងាត់វិជ្ជាជីវៈនេះ មិនត្រឹមតែត្រូវអនុវត្តចំពោះសាធារណៈជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តចំពោះសហសេវិក អ្នករួមការងារជាមួយគ្នាក្នុងការងាររដ្ឋបាលដែលមិនមានភារកិច្ចត្រូវដឹងនូវការងារនោះផងដែរ។
ច. កាតព្វកិច្ចប្រកាន់យកនូវភាពថ្លៃថ្នូរ និងកិត្តយស
ក្រៅពីបំពេញកាតព្វកិច្ចខាងលើ មន្ត្រីរាជការត្រូវប្រកាន់ឥរិយាបថ និបការប្រព្រឹត្តទាំងឡាយដែលមិននាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន ឬកិត្តិសព្ទនៃមុខងារសាធារណៈទោះក្នុងជីវិតឯកជន ឬក្នុងពេលបំពេញការងារ។ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនេះគ្របដណ្តប់តាំងពីសម្ដី អាកប្បកិរិយា សកម្មភាព សម្លៀកបំពាក់ ការតុបតែងខ្លួន ដែលជាកត្តាបង្កើតជំនឿ របស់មនុស្សមកលើបេសកកម្ម និងដំណើរការប្រព្រឹត្តទៅនៃសេវាដែលខ្លួនកំពុងអាស្រ័យធ្វើការ។
ឆ. កាតព្វកិច្ចអនុវត្ត និងអភិវឌ្ឍការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ
គ្រូបង្រៀនត្រូវមានកាតព្វកិច្ចអនុវត្តការងារស្របតាមកាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួននោះត្រូវតែទទួលនូវការទទួលខុសត្រូវខ្ពស់ផងដែរ។
មិនតែប៉ុណ្ណោះ គ្រូបង្រៀនមានកាតព្វកិច្ចមួយក្នុងការអភិវឌ្ឍការងាររបស់ខ្លួន ដែលកំពុងបំពេញ គ្រូបង្រៀនមានកាតព្វកិច្ចមួយក្នុងការអភិវឌ្ឍការងាររបស់ខ្លួន ដែលកំពុងបំពេញឲ្យមានលក្ខណៈប្រសើរជាងមុន។ ជាគោលការណ៍ ការចូលបម្រើការងាររដ្ឋបាលសាធារណៈ តម្រូវឲ្យឆ្លងកាត់តាមរយៈ ការប្រឡងប្រជែង និងមិនបង្ខិតបង្ខំ។ ពេលចូលមកភពប្រាស្រ័យក្នុងការងារហើយ មន្ត្រីគ្រប់រូបមិនគិតពីអតីតភាពការងារឡើយ ត្រូវមានកាតព្វកិច្ចភក្ដីភាពចំពោះអង្គភាព និងការងាររបស់ខ្លួន។ កង្វះខាត និងខកខានមិនបាន បំពេញកាតព្វកិច្ចនេះ នាំមកនូវសេចក្ដីអន់ថយ និងប្រឈមនឹងការបាត់បង់មុខតំណែង និងភាពបែកបាក់ផ្ទៃក្នុង។
ជ. កាតព្វកិច្ចផ្សេងៗទៀតតាមច្បាប់កំណត់
គ្រូបង្រៀនមានកាតព្វកិច្ចផ្សេងៗទៀត បើសិនជាច្បាប់កំណត់។