បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខ័ណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡាព្រោះ៖ជាមុខរបរមួយ ដែលថ្លៃថ្នូរឧដុង្គឧត្តម និងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូចពាក្យស្លោកមួយពោលថា “ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម”
- គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិត ជីវិតរបស់មនុស្សលោក
- គ្រូបង្រៀនជាវិស្វករព្រលឹង
- គ្រូបង្រៀនជាអ្នកកសាង សតិបញ្ញា របស់ប្រទេសជាតិ
- គ្រូបង្រៀនជាបុព្វការីទី២
- គ្រូបង្រៀនជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គម
- គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសុវត្ថិភាពសង្គម
- គ្រូបង្រៀនជាគ្រូពេទ្យព្យាបាល
- គ្រូបង្រៀនជារោគល្ងង់ខ្លៅ របស់ប្រជាជាតិលើពិភពលោកទាំងមូល
- គ្រូបង្រៀនជាអ្នកលះបង់ ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
- គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព
- គ្រូបង្រៀនជាឪពុកម្ដាយទី២របស់មនុស្ស។