ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត ពេលអ្នកចេញទៅធ្វើគ្រូបង្រៀនអ្នកមានគោលបំណងអប់រំសិស្សានុសិស្ស៖
ដើម្បីអប់រំពួកគេឲ្យយល់ច្បាស់ ពីគោលដៅអប់រំជាតិ មានន័យថាកសាងមនុស្សពេញលេញ
ដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកព្រមៗគ្នារវាង ប្រាជ្ញា ស្មារតី និងរូបរាងកាយដើម្បីឲ្យក្លាយជាពលរដ្ឋ ថ្លៃថ្នូរ គឺពលរដ្ឋដែលប្រកបទៅដោយចំណេះដឹង បំណិន សីលធម៌ល្អបទពិសោធន៍ចេះអធ្យាស្រ័យ សហការ សាមគ្គីស្មារតីឯកភាពជាតិ មានមនសិការស្រឡាញ់នូវយុត្តិធម៌ គោរពច្បាប់ ឬសិទ្ធិមនុស្ស ចេះថែរក្សាការពារបរិស្ថាន ចេះលើកកម្ពស់នូវតម្លៃវប្បធម៌ អរិយធម៌ជាតិមានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅចេះច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ។