Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រភេទនៃប្រព័ន្ធសេដ្ឋលកិច្ចមានបីយ៉ាងគឺ សេដ្ឋកិច្ចរដ្ឋរឺ សេដ្ឋកិច្ចផែនការ សេដ្ឋកិច្ចទីផ្សារ រឺសេដ្ឋកិច្ចមូលធន រឺសហគ្រាសសេរី និងសេដ្ឋកិច្ចចំរុះ ។

ក. ក្នុងសេដ្ឋកិច្ចរដ្ឋ រដ្ឋាភិបាលគ្រប់គ្រងលើមធ្យោបាយផលិតកម្មទាំងអស់ ។ រដ្ឋាភិបាលជាអ្នកសំរេចក្នុងការផលិតទំនិញហើយជាអ្នកបញ្ចេញសេដ្ឋកិច្ចទៅតាមការយល់ឃើញរបស់ខ្លួន ។

   នៅក្នុងប្រទេសកុំមុយនីស សេដ្ឋកិច្ចបានត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលហើយរដ្ឋាភិបាលក៏ជាតំណាងប្រជាជនក្នុងការសំរេចចិត្ត​ផ្នែកសេដ្ឋកិច្ចដែរ ។ ប្រជាជនមានសិទ្ធិតិចតួចរឺក៏គ្មានសោះក្នុងការបញ្ចេញមតិសេដ្ឋកិច្ចនិងនយោបាយ ។ ចំណែករដ្ឋា​ភិបាលគ្មានអាជីវកម្មជំនួញ ដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារទេ ។ ដូចនេះអតិថិជនមានជំរើសតិចតួចរឺក៏គ្មានសោះក្នុងការជ្រើសរើសទំនិញ ។​រីឯសហគ្រាសរឺកសិដ្ឋាននីមួយៗត្រូវរដ្ឋាភិបាលកំរិតចំនួនផលិតកម្មប្រចាំអាទិត្យ ខែ ឆ្នាំ ។ កត្តាបែបនេះហើយដែលនាំអោយផលិតផលមានគុណភាពអន់ រឺមានបរិមាណមិនគ្រប់គ្រាន់តាមតំរូវការរបស់ប្រជាជនហើយរដ្ឋាភិបាលអាចកំណត់តម្លៃយ៉ាងទាបលើទំនិញប្រើប្រាស់និងផ្តល់ការផ្គត់ផ្គង់ផ្នែកហិរញ្ញោវត្ថុចំពោះរោងចក្រសហគ្រាស់ណាដែលទទួលកំហាតបង់ ។

ខ. សេដ្ខកិច្ចទីផ្សារ

  សេដ្ឋកិច្ចតីផ្សារ មធ្យោបាយលលផលិតកម្មជាកម្មសិទ្ធិឯកជន ។ បុគ្គលទាំងឡាយមានសេរីភាពក្នុងការធ្វើម្ចាស់លើទ្រព្យកសម្បត្តិធ្វើម្ចាស់លើក្រុមហ៊ុន ប្រកួតប្រជែងដោយសេរីនៅលើទីផ្សារហើយមានសេរីភាពក្នុងការកំនត់វាសនាអនាកត់ផ្ទាល់ របស់ខ្លួន ។ អោយតែផ្សារត្រូវការអ្វីបុគ្គលម្នាក់ៗមានសេរីភាពដើម្បីកំនត់ថាតើទំនិញនិងសេវាកម្មណាដែលគេចង់ផលិតហើយនិងសេរីភាពក្នុងការកំណត់នូវវិធីបង្កើតផលិតផល ។​ ចំពោះអ្នកប្រើប្រាស់ម្នាក់ៗសំរេចចិត្តផ្នែកសេដ្ឋកិច្ច យោលទៅតាមគោលការណ៍នៃការផ្គត់ផ្គង់​និងតំរូវការ ។ ការផ្កត់ផ្គង់គឺបរិមាណនៃទំនិញ និងសេវាកម្មដែលអ្នកផលិ​តមានបំណងដើម្បីផលិតនៅពេលវេលាជាក់ស្តែងណាមួយ សំរាប់តំលៃពិតប្រាដកណាមួយ ។ តំរូវការគឺបរិមាណទំនិញនិងសេវាកម្មដែលអ្នកប្រើប្រាស់មានបំណង ដើម្បីចំណាយនៅពេលវេលាមួយសំរាប់តំលៃណាមួយ ។ នៅពេលដែលអ្នកផលិតនិងអ្នកប្រើប្រាស់ឈានដល់កិច្ចព្រមព្រៀងលើតំម្លៃ កិច្ចការជំនួញក៏កើតមានឡើង ។

យោងទៅតាមប្រព័ន្ធសហគ្រាសសេរី សហគ្រិនផ្តល់ប្រាក់កាសនិងរៀបចំនួវកិច្ចការជំនួញ ។ សហគ្រិ​នមានសេរីភាព អាចរកកំរ៉ៃប៉ុន្មានក៏បានតាមតែខ្លួនអាចមានជ័យជំនះលើមុខរបរ ហើយក៏មានការខូចខាតប្រាក់វិនិយោគទុនរ​បស់គេផងដែរ នៅពេលដែលគេបរាជ័យលើគូប្រជែង ។

គ. សេដ្ឋកិច្ចចំរុះ

  ប្រទេសភាគច្រើននៅលើពិភពលោកមានសេដ្ឋកិច្ចចំរុះ ។​នៅក្នុងសហរដ្ឋអាមេរិច ជាឧទាហរណ៍មូលធននិយមមានអង្គធាតុសង្គមនិយមនៅក្នុងនោះ ដោយសាររដ្ខាភិបាលបានធ្វើអន្តរាគមន៍ក្នុងផ្នែកឯកជន ឧទាហរណ៍ការជួយសង្គ្រោះ​ក្រុមហ៊ុនរទេះភ្លើងដែលគេត្រូវការកុំអោយដួលរលំ ។ ដូចនេះវាមិនអ្វីដែលគេហៅថា​ មូលធននិយមគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាលសុទ្ធសាធនោះទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login