ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មតិអ្នកអប់រំមួយរូបបានពោលថា “ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្ដុះនូវស្មារតីគំនិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ” បកស្រាយដូចខាងក្រោម៖
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់។ ការដឹង ការស្គាល់អំពីតម្លៃអរិយធម៌ជាពិសេសពិតជា នាំឲ្យកូនខ្មែរយើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្តសញ្ញាណជាតិខ្មែរ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរយើង។
អត្តសញ្ញាណជាតិខ្មែររួមមាន៖
សុខ សៅ លឹម រតនៈ រ៉ាវី រចនា...។
ដើមត្នោត ដើមរំដួល ដើមក្រវ៉ាន់...។
ភូមិក្រឡាញ់ ភូមិព្រៃសម្លាញ ភូមិខ្សុំ...។
អំពែភ្នំ អូរតាវ៉ៅ ភ្នំដា ភ្នំបាខែង កាំពី...។
សម្លកកូរ សម្លម្ជូរ សម្លប្រហើរ ប្រហុក...។
ស្លៀកចងក្បិន ហូល អាវប៉ាក់ ផាមួង...។
របាំគោះត្រឡោក របាំអប្សរា របាំត្រុដិ...។
ដេក ដើរ ឈរ អង្គុយ និយាយ គិត...។
ចំនួន១៨១.០៣៥គ.ម២ ទទួលស្គាល់ដោយច្បាប់ជាតិ និងអន្ដរជាតិ។
ខែត្រកំពង់ស្ពឺ តាកែវ កណ្ដាល...។
ទន្សោង គោព្រៃ ត្រីរាជ ត្រីចង្វារអង្គរ...។
ភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងអារក្ស...។
តាមរយៈអត្តសញ្ញាណជាតិ ឧត្តមគតិជាតិ ពិតជាបានឆ្លុះបញ្ចាំង ឲ្យយើងស្គាល់ពីសារៈសំខាន់របស់វាដូចតទៅ៖
១.ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិរបស់ខ្លួន
២.យល់ដឹងស៊ីជម្រៅ អំពីការការពារ និថែរក្សាអត្តសញ្ញាណជាតិ និងជាតិឲ្យគង់វង្ស
៣.នាំឲ្យប្រជាជាតិមានជំហរ ស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិជាតិ
៤.បានស្គាល់អំពីអត្តចរិតពិតរបស់ជាតិ
៥.នាំឲ្យប្រជាជាតិមានវិធានការ ទប់ស្កាត់នូវអ្វីៗដែលអសកម្ម ដែលមិនល្អចំពោះជាតិ។