Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មនុស្សម្នា់ៗអាចបំពេញការងារបានទទួលលទ្ធផលល្អលុះត្រាណាតែមនុស្សម្នាក់ៗមានមូលដ្ឋា្ននដូចខាងក្រោ​មៈ

  • សមត្ថភាពៈ គឺមានចំណេះដឹងខាងមុខជំនាញណាមួយច្បាស់លាស់ ពិតប្រាកដទើបលទ្ធផលការងារមានន័យលនិងទទួលបានទិន្នផលខ្ពស់ ។
  • បទពិសោធន៍ៈ គឹការអនុវត្តយូរឆ្នាំរឺច្រើនលើកច្រើនគ្រារាល់ការងារដែលខ្លួនធ្លាប់បានបំពេញ ។ ចំពោះមនុស្សដែលមានបទពិសោធន៍ ហើយតែងតែប្រតិបត្តិការងារមិនថ្លោះធ្លោយរឹមិនខាតបង់ឥតប្រយោជន៍ឡើយ ។
  • ឧបនិស្ស័យៈ គឹមានន័យថា មាននិស្ស័យអំណោយផលពីធម្មជាតិ​ ដែលកំលាំងជំរុញមនុស្សអោយស្រឡាញ់ការងារដែលខ្លួនគេកំពុងបំពេញដោយស្មោះស្ម័គ្របំផុត
  • ជំហរប្តូរផ្តាច់នឹងការងារៈ គឺបានសេចក្តីថា មានសេចក្តីអំនត់ ព្យាយាម តស៊ូគ្រប់ការលំបាកក្នុងការងារដែលខ្លួនបំពេញនោះ ដោយស្មារតីទទួលខុសត្រូវខ្ពស់
  • សីលធម៌ចំពោះការងារៈ គឹមនុស្សមានគំនិត និងឧត្តមគតិច្បាស់លាស់ មិនធ្វើការងារណាដែលទុច្ចរិតគឺធ្វើការងារណាដែលល្អ បំរើប្រយោជន៍មនុស្សទូទៅ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login