ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបាន ប្រជាពលរដ្ឋត្រូវមានចំណេះដឹង និងមានស្មារតីដូចតទៅ៖
១. ផ្នែកចំណេះដឹង
- មានសមត្ថភាពផ្នែកបច្ចេកទេសវិទ្យាសាស្រ្តទំនើប ផ្នែកអក្សរសាស្រ្តជាតិ និងអន្តរជាតិមួយចំនួន។
- មានការយល់ដឹងពីនយោបាយជាតិ និងអន្តរជាតិអោយបានជ្រាលជ្រៅ
- ស្គាល់ច្បាស់ពីប្រវត្តិរឿងរ៉ាវចិត្តគំនិតមនុស្សទូទៅ ដឹងតំរូវការបច្ចុប្បន្ន និងអនាគត់ដើម្បីរក្សានិរន្តរភាពវប្បធម៌សងុ្គម
- មានភាពឈ្លាសវៃក្នុងការស្តាប់ស្ថានភាពតំរូវការទីផ្សារ
- មានជំនាញច្បាស់លាស់ លើផ្នែកណាមួយក្នុងការចាត់ចែងដឹកនាំការងាររឺជំនាញផ្នែកវិជ្ជាជីវៈ ។
២. ផ្នែកស្មារតី
- ត្រូវចេះដោះស្រាយបញ្ហាដោយអហិង្សា ស្របតាមច្បាប់ស្របតាមលទ្ធិប្រជាធិបតេយ្យ
- មានចរិតម៉ឺងម៉ាត់ស្មោះត្រង់ តស៊ូប្តូរផ្តាច់រាល់បញ្ហាស្មុគស្មាញនានាដែលតែងតែកើតមានជាយថាហេតុ ។
- មានគំនិតគិរគូរ ច្នៃប្រឌិតខ្ពស់និងហ៊ានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន
- ចេះវិភាគអោយបានច្បាស់លាស់រាល់ពាក្យសំដីមនុស្សកុំរេតាមខ្យល់ តាមជនណាម្នាក់ដោយឥតសមហេតុផល
- មិនត្រូវតាំងចិត្តអំនួតមោទភាពនិងខ្លួនឯងហួសហេតុពេក ។