Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឆ្លើយសំណួរដូចខាងក្រោមនេះ៖

ក. ពាក្យ “គរុនិស្សិត” មានអត្ថន័យដូចតទៅ៖

  1. គរុ មានន័យថាគ្រូ ឬគម្រូ។
  2. និស្សិត មានន័យថាអ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ។

ដូចនេះ គរុនិស្សិត គឺជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ឬជាអ្នករៀនមុខវិជ្ជាផ្នែកខាងគ្រូបង្រៀន។

ខ. ក្នុងរយៈពេលបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ (វិទ្យាស្ថានជាតិអប់រំ) ត្រូវប្រកាន់អាកប្បកិរិយាដូចតទៅ៖

  1. យកចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជារបស់មហាវិទ្យាល័យ
  2. យកចិត្តទុកដាក់តាមដានគិត សង្កេតត្រិះរិះពិចារណា វិភាគធ្វើសំយោគប្រៀបធៀបលើប្រធានបទនីមួយៗដែលលោកគ្រូឧទ្ទេសបានដាក់ឲ្យ
  3. ខិតខំផ្លាស់ប្ដូរយោបល់ ស្ដាប់មតិអ្នកដទៃ ស្ដាប់ការណែនាំរបស់ គ្រប់គ្រងមហាវិទ្យាល័យ ស្ដាប់ការណែនាំនៃរបស់គ្រូឧទ្ទេស
  4. ខិតខំត្រង់ត្រាប់ស្ដាប់រាល់ពុទ្ធិទាំងឡាយ ដែលលោកគ្រូឧទ្ទេសបានដាក់មកឲ្យ
  5. ខិតខំសិក្សា ស្វ័យសិក្សាដើម្បីស្រាយបញ្ហាដែលមាននៅក្នុង ប្រធានបទនីមួយ ដើម្បីបញ្ចេញមតិរបស់ខ្លួនជូនអ្នកដទៃស្ដាប់
  6. ខិតខំបំពេញការងារដែលសាលាបានប្រគល់ជូនក៏ដូចជាកិច្ចការរបស់លោកគ្រូ អ្នកគ្រូដើម្បីយកកិច្ចការនោះទៅប្រគល់ជូនឲ្យទាន់ពេលវេលា
  7. ខិតខំសិក្សា និងស្វ័យសិក្សា​ស្រាវជ្រាវ
  8. ខិតខំស្រាវជ្រាវ ដកស្រង់បទពិសោជន៍ល្អៗក្នុងការរៀន និងការបង្រៀន (សម្ភារៈឧបទេសគ្រប់គ្រាន់ វិន័យសិស្ស ការលើកទឹកចិត្ត កិច្ចការបង្រៀន)
  9. ចេះស្វ័យវាយតម្លៃ និងកែលម្អឲ្យទាន់ពេលវេលាដើម្បីក្លាយជាគរុសិស្សល្អ និងក្លាយជាគ្រូបង្រៀនល្អនាពេលអនាគត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login