ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងសង្កេតឃើញមានអំពើហង្សានៅក្នុងគ្រួសារខ្លះ។
ក. អំពើហិង្សា គឺជាការបៀតបៀន ឬការធ្វើអាក្រក់ដាក់គ្នាជាប្ដី ឬប្រពន្ធតាមរយៈចិត្តផ្លូវ ផ្លូវកាយ ផ្លូវវាចា និងផ្លូវសេដ្ឋកិច្ច។
កត្តាដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសាររួមមាន (កត្តាបុគ្គល កត្តាធម្មជាតិ កត្តាទំនៀមទម្លាប់ប្រពៃណី កត្តាសង្គម និងកត្តាច្បាស់) កត្តាទាំងនោះនាំមកនូវផលវិបាកមួយចំនួនដូចជា៖
ទី១. កត្តាបុគ្គល
- គិតថាខ្លួនជាអ្នកដែលមានអំណាចនៅក្នុងគ្រួសារ
- គិតថាប្រពន្ធ គឺជាអ្នកបម្រើនៅក្នុងគ្រួសារត្រូវតែស្ដាប់បង្គាប់ប្ដី គ្មានសិទ្ធិនិយាយ តវ៉ាឬជជែកវែកញែកសេចក្ដី រកហេតុផលខុសត្រូវ ជាមួយប្ដីឡើយ
- មិនស្ដាប់យោបល់អ្នកដទៃ និងមិនចូលចិត្តការផ្ដល់យោបល់ពីភរិយា
- មានចរិតឆាប់ខឹង ម៉ួរម៉ៅ និងឆេវឆាវ
- និយមប្រើអំណាចជាប្ដី ដើម្បីគ្រប់គ្រងលើប្រពន្ធ ឬធ្វើឲ្យប្រពន្ធខ្លាច
- មានទម្លាប់មើលងាយ សមត្ថភាពរបស់ស្រ្ដីភេទ ជាពិសេសប្រពន្ធ
- គិតថាប្រពន្ធជាកម្មសិទ្ធិរបស់ខ្លួន និងប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហានៅក្នុងគ្រួសារ
- គិតថាការវាយដំប្រពន្ធគឺជាការប្រៀនប្រដៅតែប៉ុណ្ណោះគ្មានច្បាប់ដាក់ទោសឡើយ។
ទី២. កត្តាធម្មជាតិ
- ស្រ្ដីមានកម្លាំងខ្សោយជាងបុរស។
ទី៣. កត្តាទំនៀមទម្លាប់ប្រពៃណី
- ឲ្យតម្លៃមិនស្មើគ្នារវាងបុរសនិងស្រ្ដី បុរសមានតួនាទីជាមេគ្រួសារ ចំណែកឯស្រ្ដីមានតួនាទីជាមេផ្ទះ
- ឲ្យតម្លៃបុរសប្រៀបបានដូចជាមាសទឹកដប់ស្រ្ដីដូចជាសាច់ក្រណាច់ស ដែលងាយឆាប់ប្រលាក់ ឬហើរពណ៌
- ណែនាំប្រដៅ ឲ្យស្រ្ដីគោរពប្ដី ទោះប្ដីវាយជេរស្ដីក៏ដោយ មិនត្រូវយករឿងក្នុងផ្ទះទៅប្រាប់អ្នកដទៃឬឪពុកម្ដាយខ្លួនឯងដែរ ដែលជាហេតុនាំឲ្យខូចកិត្តិយសប្ដី
- ណែនាំឲ្យប្រពន្ធស្ដាប់បង្គាប់ប្ដី និងត្រូវចេះផ្គាប់ចិត្តប្ដី
- ណែនាំស្រ្ដីមិនឲ្យចុះចោលដំណេក ឬផ្ទះសម្បែងឡើយទោះបី ក្នុងករណីហិង្សាក្នុងគ្រួសារក៏ដោយ
- យល់ថាស្រ្ដីមេម៉ាយ ជាចំណាបមាត់ញាតិ (ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត)
- មិនចង់ឲ្យមានស្រ្ដីមេម៉ាយច្រើន ព្រោះស្រ្ដីជាប្រពន្ធរស់នៅដោយសារប្ដីចិញ្ចឹម។
ទី៤. កត្តាសង្គម
- អំពើហិង្សាក្នុងគ្រួសារ វាជារឿងធម្មតា ជាបញ្ហាផ្ទៃក្នុងគ្រួសារគេ ជាបញ្ហាឯកជន
- ថ្ងៃនេះឈ្លោះថ្ងៃស្អែកជានាគ្នាវិញ
- មិនត្រូវលាក់ដៃ ទៅក្នុងបញ្ហាផ្ទៃក្នុងគ្រួសារអ្នកដទៃ ពេលគេត្រូវគ្នាវិញកំហុកធ្លាក់លើអ្នកជួយទាំងអស់
- បើជួយអន្ដរាគមខ្លាំង គ្រួសារនោះនឹងលែងលះគ្នា សង្គមមិនចង់ឲ្យគ្រួសារបែកបាក់ទេ
- អំពើហិង្សាក្នុងគ្រួសារកម្របណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់
- ប្ដីវាយប្រពន្ធគឺមានតែប្រៀនប្រដៅណែនាំដូចចៅហ្វាយណែនាំស្ដីបន្ទោសកូនចៅ។
ទី៥. កត្តាច្បាប់
- ច្បាប់ស្ដីអំពើហិង្សាក្នុងគ្រួសារ ពុំបានអនុវត្តទៅឲ្យមានលក្ខណៈទូលំទូលាយ
- គេចាត់ទុក អំពើហិង្សាក្នុងគ្រួសារជាមូលហេតុនៃការលែងលះ
- ការធ្វើអន្ដរាគមន៍ លើបញ្ហាអំពើហិង្សាក្នុងគ្រួសាររបស់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននៅមានកម្រិតទាបនៅឡើយ
- តុលាការមិនចាត់ទុកអំពើហិង្សាក្នុងគ្រួសារជាបទល្មើសព្រហ្មទណ្ឌទេ ល្គឹកណាតែភាគីណាមួយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់ទើបចាត់ទុកជាបទល្មើស
- និតិវិធីដោះស្រាយអំពើហិង្សាក្នុងគ្រួសារតម្រូវឲ្យមានការផ្សះផ្សារច្រើនដង ហើយគ្មានយន្ដការតាមដានលើគ្រួសារ ដែលបានធ្វើការផ្សះផ្សាររួចហើយនោះផងទេ ដូច្នេះអ្នករងគ្រោះអ្នកវាយដំនៅតែប្រព្រឹត្ត។
ខ. គ្រួសារគ្រូបង្រៀនអាចមានអំពើហិង្សាក្នុងគ្រួសារទេ ពីព្រោះ គ្រូបង្រៀនសុទ្ធសឹងតែជាអ្នក
មានចំណេះដឹង មានទស្សនៈវែងឆ្ងាយ ចេះដឹងការរាក់ជ្រៅ យល់អំពីច្បាប់ និងនិតិវិធីទប់ស្កាត់អំពើហិង្សាទាំងឡាយ ព្រមទាំងយល់ច្បាស់អំពីតួនាទីរបស់ស្វាមីប្រពន្ធ ប្រកបដោយសុភមង្គលរៀងៗខ្លួន។