ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវអប់រំអពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បឲ្យសម្រេចបាននូវសសរស្តម្ភទាំងបួនគឺ៖
ក. ចំណេះដឹង
- បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
- ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
- យល់ដឹងកាន់តែច្បាស់អំពីអ្វី ដែលខ្លួនមានដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។
ខ. ចំណេះធ្វើ
- បណ្ដុះនូវមនោសព្ចោនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ
- ចេះយកអ្វី ដែលមិនមែនជារបស់ជាតិខ្លួនមកច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួន ឲ្យមកជាលក្ខណៈជាតិខ្លួន និងឲ្យសមស្របតាមដួងព្រលឹងជាតិ
- ចេះរកវិធានការ ការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន។
គ. ចំណេះដឹងអប់រំ
- ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅ លើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្លួន (ប្រជារាស្រ្ដ ទឹកដី ប្រវត្តិការគ្រប់គ្រងភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា)។
ឃ. ចេះរស់នៅក្នុងសង្គម
- ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែក វណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ សាសនា ជំនឿ
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គ
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
- ការងារក្នុងវិជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មានទំនាក់ទំនងល្អជាមួយជាតិ និងអន្ដរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនា និន្នាការនយោបាយផ្សេងៗជាដើម។