“ខែញី” គឺខែដែលមានចំនួន ៣០ថ្ងៃ ហៅថា ខែគូ ។ “ខែឈ្មោល” គឺខែផត ដែលមានចំនួន២៩ថ្ងៃ ហៅថាខែសេស ។ តាមទំនៀមទំលាប់ប្រពៃណីខ្មែរថា ៖
- “ខែញី” ជាខែដែលអនុញ្ញាតអោយរៀបពិធីផ្សេងៗបានលើកលែងតែខែភទ្របទ គេមិនអនុញ្ញាតអោយរៀបអាពាហ៍ពិពាហ៍ទេ ព្រោះស្ថិតក្នុងខែព្រុះសង្ឃចូលវស្សា ។
- “ខែឈ្មោល” ជាខែដែលមិនអនុញ្ញាតអោយរៀបចំពិធីផ្សេងៗទេ ដូចជារៀបអាពាហ៍ពិពាហហ៍ លើកផ្ទះ ឡើងផ្ទះ ។
- អធិកមាស ៖ សំដៅខែលើក គឺខែអាសាធទី២ ដែលគេបន្ថែមឡើង ដើម្បីបង្រ្គប់៣៦៥ថ្ងៃតាមចន្ទគតិ ។ ខែអាសាធទី១ហៅថាទុតិយាសាធមាន៣០ថ្ងៃដូចគ្នា ។ ក្នុងឆ្នាំដែលមានអធិកមាស មាន១៣ខែ ហើយគេលើកមួយខែ នៅខែអាសាធ (អាសាធទី១ = ៣០ថ្ងៃ , អាសាធទី២ = ៣០ថ្ងៃ) ។