វប្បធម៌សន្តិភាពមានសារៈប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ ដែលរួមមានដូចតទៅ ៖
- វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ចេះគោរពសិទ្ធិមនុស្សស្របតាមកប្រជាធិបតេយ្យ និងលទ្ធិពុទ្ធសាសនា ។
- អប់រំមនុស្សឱ្យគោរពជីវិតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើងដោយមិនប្រកាន់អ្វីទាំងអស់ ។
- អប់រំមនុស្សឱ្យប្រកាន់មាគ៌ាអហិង្សា មានខន្តីសន្តោស លះបង់អស្មិមាន និងមាព្រហ្មវិហារធម៌ក្នុងខ្លួន ។
- អប់រំមនុស្សឱ្យចេះគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់ធ្វើឱ្យសង្គមមានសណ្តាប់ធ្នាប់ល្អ ។
- អប់រំមនុស្សឱ្យចេះអភិវឌ្ឍប្រកបដោយនិន្តរភាពទាំងសម្ភារ ចំណេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍភាពនៃជីវិត និងសុភមង្គល ។