2019-01-15 16:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីសំពះព្រះខែ អកអំបុក គេធ្វើនៅក្នុងរាត្រីថ្ងៃ ១៥កើត ខែកក្តិក ។ ហើយគេធ្វើបុណ្យសំពះព្រះខែ ដើម្បីរំឮកដល់កាលដែលព្រះពោធិសត្វយោនយកព្រះសញ្ជាតិទៅកើតជាសត្វទន្សាយ ព្រោះនៅក្នុងរង្វង់ព្រះច័ន្ទដែលមានពន្លឺពេញបូរមី គេឃើញមានរូបទន្សាយ ។ រូបទន្សាយនេះព្រះឥន្ទ្រយកម្នាងសិលាមួយដុំគូសវាសភ្ជាប់រូបទន្សាយក្នុងរង្វង់ព្រះច័ន្ទ ។ ចំពោះបុណ្យអកអំបុក ធ្វើឡើងជាការរំឮកចំពោះព្រះពោធិសត្វយោនយកកំណើតជាសត្វទន្សាយ ។ ប្រជាកសិករយើងច្រើនហូបអំបុកជាមួយចេកហេតុនេះហើយបានជាក្នុងពិធីសំពះព្រះខែគេច្រើនដាក់ចេកថ្វាយព្រះចន្ទជាមួយអំបុក ។