Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ច្បាប់ស្ដីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចខាងក្រោម ៖

  • អាស៊ានត្រូវអភិវឌ្ឍទំនង់ទំនងជាមិត្តភាព និងកិច្ចសន្ទនាដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកកិច្ចសហប្រតិបត្តិការ និងជាគូជាមួយបណ្ដាប្រទេស និងអនុតំបន់ និងអង្គការអន្ដរជាតិ និងស្ថាប័នដទៃទៀត ។
  • ទំនាក់ទំនងក្រៅយតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំណងទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញនេះ ។
  • អាស៊ានត្រូវតែជាកម្លាំងនាំមុខជាចម្បងមួយនៅក្នុងការរៀបចំតំបន់ដែលខ្លួនផ្គូចផ្ដើម និងរក្សាភាពជាស្នូលរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការកសាងសហគមន៍
  • ក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់អាស៊ានរដ្ឋសមាជិកត្រុវសម្របសម្រួល និងខិតខំប្រឹងប្រែអភិវឌ្ឍន៍ជំហររួមធ្វើសកម្មភាពេរួមគ្នាលើមូលដ្ឋាននៃឯកភាព និងសាមគ្គីភាព ។
  • ទិសដៅគោលនយោបាយជាយុទ្ធសាស្រ្ដនៃទំនាក់ទំនងក្រៅតំបន់អាស៊ានត្រូវបានដាក់ចេញដោយកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ។
  • កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានត្រូវធានាឪ្យមានភាពស្របគ្នា និងភាពរលូនក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ាន ។
  • អាស៊ានអាចសម្រេចកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេស ឬ អនុតំបន់ តំបន់ និងអង្គការអន្ដរជាតិ និងស្ថាប័​នទាំងឡាយបាន ។ នីតិវិធិនៃការសម្រេចកិច្ចព្រមព្រៀងនេះត្រូវបញ្ញតិ្តដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដោយមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសហគមន៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login