Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈពិសេសសម្គាល់ព្រះព្រហ្មមាន ៖

  • ព្រះភក្រ្ដ ៤
  • ព្រះហត្ដកាន់គម្ពីរវេទ ឬ ផ្កាឈូក
  • សំលៀកបំពាក់ពណ៌ស
  • កេតនភ័ណ្ឌ ប៉ាន់ ឬ ​ថូ ថាសស្លាបព្រារាជ ខ្សែផ្គាំ
  • មានសត្វហង្ស ជាជិនះ
  • មហេសីមួយនាមបនាងសរស្វតី
  • បុត្រ ៣ អង្គ ទក្ស ភក៌ុ ( ភឬគុ ) សន្ទិយា ( នាងសំធ្យា )
  • ជួនកាលព្រះព្រហ្មឈរស្ងៀម ជួនកាលអង្គុយលើផ្កាឈូកដុះចេញពីផ្ចិតរបស់ព្រះវិស្ណុ ។ មានអត្ថបទវីរកថាខ្លះថាចែងថាព្រះព្រហ្មជាព្រះអាទិទេពកើតឯង ឬ ស្វ័យម្ភូ ។

          តាមការសង្កេតជាទូទៅព្រះព្រហ្មជាទេវៈ ច្បងគេអាទិទេពបង្កើតលោកនិងភាវៈព្រមទាំងបង្កើតគម្ពីរវេទទាំង៤ ទៀតផង ។ ប៉ុន្ដែនៅសាសនហិណ្ឌូព្រះព្រហ្មពុំមាន សកម្មភាពអ្វីសំខាន់ទេ ។ ចំពោះនៅប្រទេសកម្ពុជាយើងពុំដែលបានគោរពសាសនានេះសោះឡើយ ។ យើងសង្កេតឃើញមានរូបចម្លាក់ព្រះព្រហ្មបន្ដិចបន្ទួចក្នុងសិល្បៈបុរាណខ្មែរ ។

          នៅក្នុងគម្ពីវេទបានចែងថា ព្រះព្រហ្មកាលបានបង្កើតលោកៈ ភាវៈ និងគម្ពីរវេទទាំងនោះរួចក៏គង់នៅស្ងៀមលែងមានចលនាអ្វីទាំងអស់ ។ គម្ពីរនោះបានបន្ដទៀតថាព្រះសិវ និងព្រះវិស្ណុ ក៏ជាការបង្កើតរបស់ព្រះព្រហ្មដែរ ជាពិសេសព្រះព្រហ្មអាចបែងភាគេជាព្រះសិវៈក៏បានព្រះវិស្ណុក៏បាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login