2019-02-10 22:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដូចម្តេចដែលហៅថាការអប់រំ ? ហើយមានអត្តប្រយោជន៍ដូចម្តេចខ្លះចំពោះបុគ្គលម្នាក់ៗ ?
២. ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ តើមានមកនូវអត្តប្រយោជន៍ចំពោះ សង្គមជាតិដូចម្តេច ?
៣. ហេតុយ៉ាងដូចម្តេចបានជាប្អូនៗ មកដាក់ពាក្យសុំប្រលងចូលក្របខ័ណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលពន្យល់ ។
៤. អ្នកដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចក្កីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល ។ តើការបាត់បង់មនសិការបង្កវិនាសកម្មដូចម្តេចខ្លះ ? ចំពោះសង្គមខ្លួនឯង ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល ?
៥. ហេតុដូចម្តេចបានជាមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាព របស់ខ្លួន ?
ចម្លើយ
១. ក. អត្ថន័យនៃការដឹកនាំ ៖
ចំពោះបញ្ញត្តិនៃពាក្យអប់រំមានអត្តន័យខុសៗគ្នា ទៅតាមទស្សនះមនុស្សម្នាក់ៗ ។ គេសន្មត់អត្ថន័យប្រៀបបានទៅនិងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗគ្នា ។ ពោលគឺអត្ថន័យនៃពាក្យអប់រំខុសគ្នាទៅតាមធម៌ជាតិរបស់មនុស្ស បរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ ភាពខុសគ្នានៃទ្រឹស្តី និងការអនុវត្ត តែគេរកឃើញន័យរួមនៃអត្ថន័យនៃពាក្យ អប់រំគឺ ទាក់ទាញជីវិតនៃការរស់របស់មនុស្សម្នាក់ៗ ។
ឧទាហរណ៍ គ្រូបង្រៀនយល់ថា ការបង្រៀនជាមុចរបររបស់គេអាចចិញ្ចឹមជីវិតបាន ដែលខុសពីអាជីវករដែលបានគិតថា ការទាក់ទាញអតិជនឲ្យទិញរបស់របរ របស់គេ គឺជាការចិញ្ចឹមជីវិត ។
ដូច្នេះ អត្ថន័យអប់រំ គឺជាការបណ្តុះបណ្តាល ឬជាការណែនាំបុគ្គលម្នាក់ៗទាំងក្នុងសាលា និងក្រៅសាលាដើម្បីបុគ្កលនោះមានការប្រែប្រួលទាំងចំណេះដឹង បំណិន សីលធម៌ការរស់នៅ សុចភាព និងរូបរាងកាយ ដើម្បីឆ្ពោះទៅរកការរីកចំរើន ហើយក្លាយទៅជាមនុស្សម្នាក់ថ្លៃថ្នូរនៅក្នុងសង្គម ។
ខ. អត្ថប្រយោជន៍ចំពោះបុគ្គលម្នាក់ៗ ចំពោះសង្គមជាតិ ៖
+ មនុស្សម្នាក់ៗដែលជាសមាជិតក្នុងសង្គមតែងតែទទួលបានដូចខាងក្រោមនេះ ៖
មនុស្សម្នាក់ៗទទួយលបានចំណេះដឺងទាំងផ្នែកវប្បធម៌ ចំណេះដឹងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត
មនុស្សម្នាក់ៗទទួលបានជំនាញ វិជ្ជាជីវៈ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យមានសេចក្តីថ្លៃថ្នូរក្នុងសង្គមនិងគេដែរ ។
ជួយមនុស្សម្នាក់ឲ្យមានសីលធម៌ល្អប្រសើរក្នុងសង្គម ចេះរស់នៅរួមសុខទុក្ខក្នុងសង្គម
មនុស្សម្នាក់មានសុខភាពរឹងមាំ អាយុយឺនយូរ សំរាប់បន្តការរស់នៅ
ការអប់រំបានជួយឲ្យគ្រូសារនីមួយៗមានការរីកចំរើនទាំងផ្នែកការរស់នៅសីលធម៌បំបាត់អំពើហិក្សាក្នុងគ្រួសារ កសាងតែសុភមង្គល...។ ល ។
មានធនធានមនុស្សគ្រប់គ្រាន់សម្រប់ប្រទេសជាតិ
កសាងសន្តិភាព សុវត្តិភាព ស្ថេរភាព នយោបាយ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
បង្កើតឲ្យមានការបង្រួបបង្រួមជាតិ ដោះស្រាយតាមសន្តិវិធី ចេះសាមគ្កីទូលំទូលាយតាមរយះធម៌ខន្តី ការរយោគយល់គ្នា និងសន្តោប្រណីចំពោះមនុស្សជាតិដូចគ្នា
ទាញយកបរិស្ថានជុំវិញខ្លួនមកបម្រើឲ្យមនុស្សជាតិ និងសង្គមជាតិ និងសង្គមតាមការអប់រំ
បង្កើតឲ្យមានចំណង់សាមគ្គីភាពរវាងជាតិសាសន៍ និងជាតិសាសន៍ជាតិក៏ដូចជាអន្តជាតិ
អាថ៌កំបាំងទាំងឡាយក្នុងសង្គមជាតិត្រូវបានគេរកឃើញតាមរយះការអប់រំ
បំបាត់ការរើសអើងជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរនៅក្នុងសង្គមជាតិ
ដូច្នេះការអប់រំពិតជា មានសារៈប្រយោជន៍ច្រើនយ៉ាងនៅក្នុងសង្គមជាតីបច្ចុប្បន្នក៏ដូចជាអនាគត ។
២. ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ វានាំមកនូវប្រយោជន៍ចំពោះសង្គមជាតិ ៖
ក. ខ្លឹមសារនៃវប្បធម៌ អរិយធម៍មានដូចជា ៖
+ វប្បធម៌ ន័យនៃវប្បធម៌ត្រូវបានគេកំណត់ច្រើនប្រភេទ ទៅតាមទស្សនៈអ្នកស្រាវជ្រាវម្នាក់ៗ ប៉ុន្តែគេកំណត់ទៅរកន័យរួមមួយការ ដែលទាក់ទងជាមួយការ បណ្តុះបណ្តាលសិក្សារៀនសូត្រពីជំនាន់មួយទៅជំនាន់មួយទៀត តាមរយៈការពង្រីវប្បធម៌បេះទាំង ក្នុងសាលារៀនក៏ដូចជាសាលារៀនផងដែរ ។
ដូច្នេះវប្បធម៌មានន័យថា គឺជាការផ្សាំងបណ្តុះវិជ្ជាប្រាជ្ញាស្មារតីឲលូតលាស់ចំរុងចំរើន(ស្មារតី) ដោយផ្អែកលើវិទ្យាសាស្រ្ត សិល្បះ អក្សរសាស្រ្តជាដើម....។ ល ។
ឧទាហរណ៍
បសុវប្បធម៌ ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ ។
រុក្ខវប្បធម៌ ការបណ្តុះបណ្តាលផ្នែកការដាំរុក្ខជាតិ ។
+ អរិយធម៌ មានន័យថា ការលូតលាស់ ដុះដាល រីកចំរើន ល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿងក្នុងការរស់នៅប្រកបដោយបញ្ញាស្មារតី សម្ភារៈបច្ចេកទេស វិទ្យាសាស្រ្ត ។
តាមរយះអត្ថន័យនេះ វប្បធម៌ អរិយធម៌ពិតជាមានសារៈសំខាន់ណាស់ ក្នុងសង្គមជាតិខ្មែរពេលបច្ចុប្បន្ននេះ ។
ខ. អត្ថប្រយោជន៍នៃវប្បធម៌ អរិយធម៌ខ្មែរចំពោះសង្គមខ្មែរបច្ចុប្បន្ន ៖
មនុស្សបានស្គាល់ជាតិកំណើតខ្មែរ និងទឹកដីខ្មែរ និងអាយុកាលបានយ៉ាងច្បាស់
មនុស្សស្គាល់ទំនៀមទំលាប់វប្បធម៌ សាសនាបានយ៉ាងច្បាស់
មនុស្សបានស្គាល់ពីការសំយោគវប្បធម៌ខ្មែរ និងវប្បធម៌បរទេសតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន
មនុស្សបានស្គាល់ពី តួនាទីវប្បធម៌ក្នុងការអភិវឌ្ឍសង្គម
មនុស្សចេះមានមោទនាភាព ចំពោះអត្តសញ្ញាណជាតិខ្លួនឯងនិងជាតិសាស្ត្រដទៃ
មនុស្សបានស្គាល់ និងបានឃើញពីការរីកចំរើនគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យគមនាគមន៍.... ។ ល។
មនុស្សបានឃើញបញ្ញាស្មារតី ជំនាញសីលធម៌របស់មនុស្ស (ធនធានមនុស្ស) នៅក្នុងសង្គមខ្មែរ
បង្កើតឲ្យមានសាមគ្គី ឯកភាពជាតិ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
ដូច្នេះ មនុស្សម្នាក់ត្រូវតែស្គាល់ឲ្យច្បាស់ពីវប្បធម៌ អរិយធម៌របស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីលើកកំពស់ព្រលឹងសង្គមជាតិ ។
៣. បុព្វហេតុនាំឲ្យមកដាក់ពាក្យសុំការប្រលងចូលយកក្របខណ្ឌ័ របស់ក្រសួងអប់រំ យុវជន និងកីឡា មកពីខ្ងុំស្រលាញ់មុខរបរវិជ្ជាជីវះជាគ្រូបង្រៀនព្រោះ ៖
ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងងមានគុណ ប្រយោជន៍ ចំពោះប្រទេសជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិដូចជាមានជាពាក្យស្លោកមួយឃ្លា បានលើកឡើងថា “ ដាំក្នុងសាលាផ្លែផ្កាក្នុងសហគមន៍ ” ។
ជាអ្នកកសាងគ្រិះរបស់ជីវិតមនុស្សលោក
ជាវិស្វករនៃដួងប្រលឹង
ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
ជាបុព្វការីជន
ជាអ្នកចង្អុលបង្ហាញពី សេចក្កីសុខសុវត្តិភាពសង្គម
ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ
ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រទេសជាតិនៅលើពិភពផែនដី
ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
ជាអ្នកចង្អុលផ្លូវដ៏ភ្លីស្វាង និងរុងរឿងរបស់ជាតិ
ជាបុគ្គលគួរឲ្យគោរព
ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស
ជាឪពុកម្តាយទីពីររបស់នៅលើផែនដី ។
៤. អ្នកដែលបាត់បង់មនសិការរមែងតែងតែនាំមកនូវសេចក្កីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល ។ ការបាត់បង់មនសិការបង្កវិនាសកម្ម ចំពោះខ្លួន ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល ៖
+ ចំពោះខ្លូនឯង បាត់បង់ការសិក្សា កិត្តិយស និងសេរីភាព ។
ការសិក្សានិងការងារ(សមត្ថភាព) ឧទាហរណ៍ យុវជនបោះបង់ការសិក្សាអាចទៅរកគ្រឿងញៀន.... ។
កិត្តិយស ឧទាហរណ៍ គេមើលងាយ មិនរាប់អាន រស់នៅឯកោតែម្នាក់ឯង.... ។
សេរីភាព (សុវត្តិភាព និងសន្តិសុខ) ឧទាហរណ៍ មិនគិតពីជីវិត ផ្តាច់ខ្លួនចេញពីបក្សពួកអាក្រក់ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត(បាត់បង់សេរីភាព) ។
+ ចំពោះគ្រួសារ ៖
ខាតបង់ទ្រព្យសម្បត្តិ (លួចម៉ូតូ គោ ក្របី)
ប៉ះពាល់កិត្តិយសគ្រួសារ (បែកបាក់ កេរី៏ឈ្មោះ មិនសូវល្អ ហិង្សា...)
សុវត្តិភាព (អសន្តិសុខ ក្នុងគ្រួសារ)
+ ចំពោះសង្គមជាតិ
បាត់បង់ធនធានមនុស្ស
បាត់បង់ផ្នែកសេដ្ឋកិច្ច
បាត់បង់កិត្យនុភាពប្រទេសជាតិ
បាត់បង់បូរណភាពទឹលកដី អត្តសសញ្ញាណជាតិ វប្បធម៌ កេរដំណែល បូរាណវត្ថុ
ខូចភាពម្ចាស់ការ ខូចការទទួលខុសត្រូវ ។
៥. បានជាមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាព របស់ខ្លួនព្រោះ៖
មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយ មានសមមត្ថភាព លទ្ធភាព បទពិសោធន៍ខុសៗគ្នា
រកឲ្យឃើញនូវចំណុចខ្វះខាតរបស់ខ្លួន ហើយស្វ័យអភិវឌ្ឍកែប្រែខ្លូន
ស្គាល់ខ្លួនឯងច្បាស់មុនស្គាល់អ្នកដទៃ
ចប់បង្កើតប្រសិទ្ធិភាពការងារ ត្រូវបង្កើតគុណសម្បត្តិនិងទទួលខុសត្រូវ ។