2019-02-10 22:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសិល្បៈជាអ្វី ?
២. តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណា ?
៣. ក្នុងានាមជាយុវជនល្អ តើអ្នកត្រូវមានភារកិច្ចនិង អាកប្បកិរិយាបែបណាចំពោះសិល្បៈ វប្បធម៌ជាតិ ?
៤. ដូចម្តេចហៅថាលទ្ធិប្រជាធិតេយ្យ ? តើលទ្ធិនេះមានគោលសំខាន់ៗអ្វីខ្លះ ?
៥. យុវជនដែលក្លាយជា មេដឹកនាំបានទៅអនាគតត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ?
ចម្លើយ
១. សិល្បះ ជាជំនាញ ឬចំណេះដឹងហត្ថកម្មគ្របយ៉ាងដូចជា ឆ្លាក់ គូរ ការរចនាវិចិត្រ ការតុបបតែង ចម្រៀងតន្រី្ត របាំ....ជាដើម ។
ជាអ្វីៗដែលជាស្នាដៃរបស់មហាជន បង្ហាញពីអត្តសញ្ញាណជាតិ ។
ជាការងារដោយផ្ទាស់រវាសងមនុស្សនិងមនុស្ស មនុស្សនិងធម្មជាតិ មនុស្សននិងវាសនាអនាគតរបស់ខ្លួន ។
ជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម ។
ជាភស្តុតាងដែលមនុស្សស្គាល់ពីធម្មជាតិ ស្គាល់ពីសង្គម និងស្គាល់ពីសតិអារម្មណ៏ ចិត្តរំភើបរបស់មនុស្ស ។
២. តម្លៃរងពិតរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់ ៖
ស្ថិតនៅលើលោកភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិត ទេពកោសល្យ របស់សិល្បៈករ អ្នកនិពន្ធ ។
ស្ថិតនៅលើខ្លឹមសារ ទៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ ។
ស្ថិតនៅត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ ។
ស្ថិតនៅត្រង់ចំណង់ចំណូលចិត្តនិងការគោរពបូជារបស់មហាជន ។
ឧទាហរណ៍ ប្រាសាទបាយ័នមានមុខបួន តំណាងឲ្យព្រហ្មវិហារធម៌ទាំងង៤ តំណាងឲ្យគុណធម៌ ទូទាំងប្រទេស តំណាងឲ្យយុត្តិធម៌ ហើយត្រូវបានប្រជាជនគោរពបូជា ។
៣. ក្នុងនាមជាយុវជនល្អ ត្រូវមានភារកិច្ច និង អាកប្បកិរិយាចំពោះសិល្បៈ វប្បធម៌ជាតិដូចតទៅ ៖
ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយ តាមគ្រប់រូបភាព
ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ
ចូលរួមស្រាជ្រាវនិងការពារសិល្បៈ វប្បធម៌ជាតិ
ផ្សព្វផ្សាយឲ្យបានច្រើនតាមគ្រប់រូបភាពទាំងប្រទេសក្រៅប្រទេសទៅលើសិល្បៈ វប្បធម៌ជាតិ
គ្រប់គ្នាត្រូវតែនិយម ឲ្យតម្លៃទៅលើស្នាដៃជាតិរបស់ខ្លួន ។
៤. + លទ្ធិប្រជាធិបតេយ្យគឺ ជាលទ្ធិគ្រប់គ្រងរដ្ឋប្រជាពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃអំណាច ឬ ម្ចាស់នៃប្រទេសជាតិ ។ លទ្ធិនេះត្រូវបានបែងចែកអំណាចរបស់រដ្ឋជាបីដាច់ពីគ្នាដែលមានតុល្យភាពលើការពិនិត្យគ្នាទៅវិញទៅមករវាងអំណាចទាំងបីនោះហើយអំណាចទាំងបីនោះមាន ៖
អំណាចនីតិបញ្ញាតិ្ត
អំណាចនីតិប្រតិបត្តិ
អំណាចតុលាការ
+ លទ្ធិនេះមានគោលសំខាន់ៗមាន១៨យ៉ាងគឺ ៖
ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើរគ្នា ចំពោះមុខច្បាប់និងការអប់រំ
ប្រជាពលរដ្ឋ មានសេរីភាពក្នុងការនិយាយស្តីបង្កើតសហគមន៍ និងមានសិទ្ធិពេញទីខាង ជំនឿ សាសនា
ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬញតិ្តដោយសន្តិវិធី
ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ យោបល់របស់ខ្លួន សេរីភាព ខាងពត័មាន និង សេរីភាពខាងការបោះពុម្ពផ្សាយ
ការគ្រប់គ្រង ត្រូវផ្អែកតាមច្បាប់ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋភិបាលនិងស្ថាប័នរដ្ឋ
សភា និងរដ្ឋាភិបាលត្រូវកើតឡើងដោយសារការបោះឆ្នោតទៀងទាត់តាមការកំណត់ ។ ការបោះឆ្នោតម្តងៗត្រូវមានពហុគណបក្យនយោបាយចូលរួម ហើយបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌និងជាសំងាត់ ។
ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត
អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តីឬកាត់ក្តីយុត្តិធម៌
ដូចច្នេះ កត្តាទាំងអស់ខាងលើនេះដែលធ្វើឲ្យលទ្ធិប្រជាធិតេយ្យរីកចំរើនស្ទើរពាសពេញពិភពលោក ។
៥. យុវជន ដែលអាចក្លាយជាមេដឹកនាំបានទៅអនាគតត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖
មានសុខភាពល្អ កាយសម្បទានមាំមួន មិនពិការអវៈយវៈណាមួយឡើយ គ្មានជំងឺប្រចាំកាយ ធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ
មានបញ្ហាសម្បទានល្អអាចបំពេញកិច្ចការស្រាជ្រាវបានគ្រប់មធ្យោបាយតាមផ្លូវចិត្ត បញ្ហា និងសម្ភារទៅតាមលទ្ធភាព
មានភាពឈ្លាតវៃ ចេះស្គាល់កាលៈទេលៈ ការបត់បែនតាមសភាពការណ៍
មានចំនេះដឹងសមស្របតាមតម្រូវការសង្គម និងមានបទពិសោធន៏គ្រប់កាលៈទេលៈ
មានសមត្ថភាពអាចជំនួសរៀមច្បង ឬមនុស្សចាស់បានយ៉ាងល្អប្រសើ់រ
មានគុណធម៌ សីលធម៌ស្មោះត្រង់ ឧត្តមគតិ មនសិកាការងារគិតផលប្រយោជន៍រួមជាធំ ឧស្សាហ៏ ព្យាយាមតស៊ូ អំណត់ សុទិដ្ឋិនិយម
សាមគ្គីទូលំទូលាយ ទំនាក់ទំនងល្អក្នុងសង្គម ចេះចាត់ចែងមនុស្សឲ្យសមត្ថភាពតួនាទី ចំណង់ចំណូលចិត្តរបស់ពួកគេ
ចក្ខុវិស័យទូលំទំលាយល្អ មើលឃើញវែងឆ្ងាយ មានវិធានការទប់ស្កាត់ទាន់ពេលវេលានូវអ្វីកើតមានឡើង
ចេះដោះស្រាយទំនាស់ និងបញ្ខៀសសង្គមស្គាល់ទុក្ខធុរៈសមាជិក
ចេះគោរពច្បាប់ អនុវត្តន៍ច្បាប់បានល្អ ក្លាហានឆន្ទះមុះមុត ហ៊ានទទួលខុសត្រូវ ចេះអាលកាត់យុត្តិធម៌
មានសុភវិនិច្ឆ័យ និងវិភាគគ្រប់ជ្រុងជ្រោយ មានគំនិតរិះគិតគំនិតអធ្យាស្រ័យល្អ
មានទេពកោសល្យក្នុងការដឹកនាំ មានគំនិតផ្គួចផ្តើម មានគំនិតបង្កើតថ្មីចេះរៀបចំផែនការបានល្អ ម៉ត់ចត់ និងមានតម្លាភាព ។
ដូច្នេះយុវជន ដែលបានបំពេញលក្ខណះដូចខាងលើ នេះអ្នកនិងក្លាចជាមេដឹកនាំដ៏ល្អម្នាក់ ។