Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការសិក្សាពីវប្បធម៌ ​ចំណេះដឹងទូទៅត្រូវសិក្សាពីអ្វីខ្លះ ?

២. តើការសិក្សានោះមាន​សារះសំខាន់យ៉ាងណាស់ខ្លះដល់ព​លរដ្ឋខ្មែរ ?

៣. គេតែងពោលថា “ ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ ” ។ ចូរបកស្រាយបំភ្លី ។

៤. តើប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ មានសិទ្ធិកាតកិច្ច និងស្មារតីយ៉ាងណាខ្លះ ? ចូរបង្ហាញ។

៥. ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ តើយុវជនត្រូវមានល​ក្ខណៈសម្បត្តិយ៉ាងណាខ្លះ ?

ចម្លើយ

១. ការរសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពីសិល្បៈ ជំ​នឿ ទំ​នៀមទំលាប់ ប្រពៃណី សាសនា ។ គ្រឿងសម្គាល់ទាំងនេះមានលក្ខណៈសម្គាល់​ខុសគ្នាដូចទៅ ៖

ក. សិល្បះ ​សំដៅទៅលើទេពកោសល្យ ឬភាព​ប្រសប់របស់មនុស្ស ក្នុងការច្នៃប្រឌិតផ្សេងៗ ដើម្បីបំរើសសេចក្កីរស់នៅប្រចាំថ្ងៃ ។ សិល្បៈសំ​ខាន់ៗ​មានសិល្បៈស្ថាបត្យកម្ម ចម្លាក់ គំនូរ របាំ តន្ត្រី អក្សរសិល្ប៍ និងភាគយន្ត ។

ខ. ជំ​នឿ សំដៅលើការជឿការផ្តិតជាប់របស់ជនជាតិយើងតាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្នព្រោះជំនឿ​នេះ​នាំឲ្យជ​នជាតិ ខ្មែរយើងមានការរីកចំរើន ។ ជំនឿទាំងនោះមានដូចជា អ្នកតា មេបា គ្រូ ។

គ. ទំ​នៀមទំលាប់ សំដៅទៅលើសកម្មភាព ទាំងឡាយដែ​លជនជាតិខ្មែរធ្លាប់បាន​ប្រតិបត្តិ ក្នុងពេល​កន្លងមកក្លាយជាទម្លាប់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ​ពេលកើត ពេលរៀបការ ពេលស្លាប់ ពិធីចូលម្លប់ ក្នុងជីវភាព បំបួសនាគ .....

ឃ. ប្រពៃណី មានន័យថា ទម្លាប់មួយរបស់ជនជាតិខ្មែរដែលបានអនុវត្តកន្លងមកហើយ បានក្លាយជាទម្លាប់ដ៏ប្រពៃសម្លាប់សង្គមជាតិខ្មែរទាំងមូល ។ ប្រពៃណីខ្មែរទាំងនោះមាន ​ប្រពៃណីគារ​វកិច្ច (ការសំពះ ការថ្វាយ) ប្រពៃណីស្លៀកពាក់ ប្រពៃណី ធ្វីបុណ្យ​ជាតិ បុណ្យសាសនា) ។

ង. សាសនា សំដៅទៅលើទ្រឹស្តីសាសនាធំៗ ទាំងពីរដែលបានចូលមកផ្សព្វផ្សាយ និង រួ​មចំ​ណែកកសាងសង្គមជាតិឲ្យបានរីកចំរើនតាំងពីអតីតកាលរហូតដល់​​បច្ចុប្បន្ន ។

២. ការសិក្សានោះមានសារៈសំខាន់ណាស់ដល់ពលរដ្ឋខ្មែរដូចតទៅ ៖

  • បណ្តុះមនោសញ្តាតនា ថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិ មរតកនៃវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌ រុងរឿងរបស់បុព្វបុរស ដែលបានបន្សល់ទុកឲ្យ ។

  • ស្គាល់ច្បាស់ នូវប្រភពលក្ខណៈនៃវប្បបធម៌ ​អរិធម៌របស់ជាតិខ្លួន តាបរយៈឥរិយាបថ ដេក ដើ​រ ឈរ អង្គុយ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ ។

  • ចេះរកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួន ឲ្យទៅជាលក្ខណៈជាតិខ្លួន ស្របតាមដួង​ប្រលឹងរបស់ជាតិ ។

  • ចេះរកវិធានការ ការពារ ទប់ស្កាត់នូវឥទ្ធិពល វប្បធម៌ អរិយអម៌បរទេស ទាំងឡាយណា ដែលមកបំ​ផ្លាញដល់អរិយធ​ម៌របស់ខ្លួន ។

  • មានទុនក្នុងការពន្យល់ណែនាំមហាជ​នទូទៅឲមានធន្ទះចេះស្រលាញ់សម្បត្តិវប្បធម៌នៅជំវិញខ្លួនគេដែលជាមរតករបស់បុព្វបុរសយើងបន្សល់ទុកឲ្យ ។

  • ចង់ផ្សារភ្ជាប់ចំណេះដឹងទូទៅ ស្តីពីវប្បធម៌ជាតិអន្តរជាតិ រួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់ខ្លួន ដើម្បីលើកកំ​ពស់គុណភាពអប់រំតាមផែនការជាតិ ” អប់រំសម្រាប់យើងទាំងអស់គ្នាជាកូនខ្មែរ ” ។

  • ធ្វើការអប់រំឲ្យប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និងដួងប្រលឹងរបស់ជាតិខ្មែរ ( ប្រជាជន ទឹកដី ប្រវិត្តសាស្ត្រ ការគ្រ​ប់គ្រង ភាសា ​អក្សរសាស្ត្រ ​អក្សរសិល្ប៍ សិល្បៈ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អកប្បកិរិយា ធន្ទះរួមដូចគ្នា ) ​។

  • ចេះរស់នៅក្នុងសង្គមជាមួយគ្នា ស្រលាញ់រាប់អានគ្នា គោរព​សិទ្ធិទៅវិញទៅមក គ្មានការបែងចែកវណ្ណៈ ពណ៍សម្បុ​រ ភេទ ​សាសនា ។

  • ចេះរស់នៅ ​​ប្រកបទៅដោយចរិយាធ​​ម៌ និងគុណធម៌ ដើម្បីរស់​នៅសមរម្យក្នុងសង្គម ។

  • ចេះរកទ្រឹស្តី ឬដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្ត ។

  • ស្គាល់កាតព្វកិច្ច ​និងស្វ័យអប់រំខ្លួ​នឲ្យក្លាយជាពលរដ្ឋល្អ ។

  • មានមនសិការ ក្នុងមុខវិជ្ជាជីវៈ តា​មសម្មាជីវោ មិនរំលោភលើអ្នកដទៃ ។

  • ស្គាល់ព្រំប្រទល់រវាង សិទ្ធិ និង​ច្បាប់ ករណីកិច្ច និងការទទួលខុសត្រួវ ដើម្បីចៀសវាងការរំ​លោភសិទ្ទិ

  • ត្រូវមានកាតព្វកិច្ច ការពារប្រជាធិបតេយ្យ អភិវឌ្ឍប្រជាធិបតេយ្យដោយត្រឹមត្រូវ

  • មានទំនាក់ទំនងល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់មនុស្សជាតិទូទៅ ។

  • មានទំនាក់ទំនងជាមួយជាតិ និងអន្តជាតិ មិនប្រកា​ន់ពូជសាស​ន៍ ពណ៍ស​ម្បុរជំនឿ សាសនា។

  • ដើម្បីរួមចំណែក​ ក្នុងកិច្ច​​ការពារបរិស្ថា​ននៅកម្ព​ជាឡើងវីញការអប់រំ និងផ្សព្វផ្សាយចំនេះដឹងបរិស្ថាន គឺជាសំ​នួមពរចាំ​បាច់មួយជាបន្ទាន់ ​ដែលរាជរដ្ឋាភិបា​លត្រូវ​បានចាត់ទុក និងការពារដល់សកម្មភាព ។

  • កិច្ចការពារបរិស្ថាន ​គឺជាភារកិច្ចយើងទាំងអស់គ្នាហើយការងារនេះ មិនអាចអ​នុវត្តដោយប្រសិទ្ធិភាពបើគ្មានកំលាំងមហាជនចូលរួមគ្នា ​និងគ្មានការបណ្តុះស្មារតីមន​សិកា​ចំពោះបរិស្ថាន ។

  • ការបំ​បាត់ភាពក្រីក្រ ​ជាចំណែកមួយដល់ការការពារគុណភាពបរិស្ថានដែរ ។

៣. គេពោលថា “ ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ “

+ ការអប់រំ គឺជាសកម្មភាពទៅលើ​បុគ្គល ដែលមានគោលនបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ខណៈរបស់មនុស្ស) ការអ​ប់រំ គឺជាលំនាំនៃការប្រព្រឹត្តទៅពេលមួយជីវិតរបស់មនុស្សក្នុងស្ថា​នភាពផ្សេងៗគ្នា ។ ឧទាហរណ៍ ការអប់រំខាងវិជ្ជាពេទ្យ ខាងគ្រូពេទ្យខាងសំណង់ ខាងបច្ចេកទេសទំនើប ។

+ ការអភិវឌ្ឍ គឺជាការធ្វើឲ្យប្រែប្រួលធ្ពោះទៅរកការរីកចំរើន ។

ប្រជាពលរដ្ឋជួបប្រទះកង្វះខាតការអភិវឌ្ឍ ៖

  • ខ្វះធនធានមនុស្ស​ សម្រាប់កិច្ចការពារ និងកសាង​ប្រទេស

  • ជួបប្រទះនូវអនក្ខរជន ទុគត៌ជ​ន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម

  • កើតមានអសីលធម៌ផ្សេងៗ ដូចជាអំពើហិង្សាចោរកម្ម ឃាតកម្មជាដើម

  • ខូចបរិស្ថាន ដោយការប្រើប្រាស់វត្ថុធម៌ជាតិខុសទំនងនិងគ្មានចំណេះដឹង

  • កើតមានជំងឺជាច្រើន​​ ​និងមានអ្នកមានវិបត្តិ កាយសម្បទា រោគាព្យាធិ ដោយសារពួកគេខ្លះអនាម័យ

  • ពិបាកក្នុងការកសាង ​​​​​​​ប្រទេសឲ្យរីកចំរើន​​ ឆាប់រហ័​ស

  • បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្គមក្នុងឆាកជីវិត

  • ​បាត់បង់សេវាសង្គម

  • ប៉ះពាល់ដល់ប្រពន្ធ័អប់រំរបស់សង្គម

  • ​បាត់បង់កិត្តិយស និងសេចក្កីថ្លៃថ្នូររ​បស់ជាតិ

  • អរិយធម៌ជាតិធ្លាប់ចុះ

  • ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណា

  • ខ្វះភាពឈ្លាស​វៃ​ គ្មានចិត្តគំនិត ឆន្ទះមោះមុត អង់អាចក្លាហាន ក្នុងកិច្ចអភិវឌ្ឍមនុស្សជាតិ មិនអាចទប់ទល់រាល់សកម្មភាពអសកម្មក្នុងសង្គមបាន

  • ​មិនអាចកើតមាន​ស្មាររតីសាមគ្គីភាព ភាតភាព មនុស្សធម៌ អហិង្សា លទ្ធិប្រជាធិតេយ្យ និង​មិនបង្កើតនូវ​ការស្រលាញ់ ថែរក្សាការពារ​នូវអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិខ្លួន

  • គ្មានគំនិតបង្កើតស្នាដៃ ដែលជាទេពកោសល្យរបស់ខ្លួនឲ្យក្លាយជាកោសិការបស់សង្គមបានទេ

  • មិនអាចខ្លួន ឲ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិ មានន័យថារស់ទម្លន់ផែនដី

  • ការរស់នៅបែបបទជាសត្វ គ្មានសេចក្កីថ្លៃថ្មូរ មិនអាចក្លាយជាស្ថាបនិកដ៏សកម្ម ​ក្នុងការកសាងប្រ​វត្តិសាស្រ្តរបស់សង្គមជាតិ

  • មិនអាចអប់រំផ្នែកសុ​ខភាព អ​នាម័យ បរិស្ថាន សិទ្ធិ ប្រជា​​​ធិតេយ្យ ដើម្បីឈានទៅស្គាល់អំពី​សារៈសំខាន់និងផលប្រយោជន៍ ឬផលវិបាកដែលកើតមានជាយថាហេតុ។

៤. ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ មាន ៖

+ សិទ្ធិ

  • បោះឆ្នោះ និងឈរឈ្មោះជា​បេក្ខជនឲ្យគេបោះឆ្នោះ

  • ចូលរួម ឬបង្កើតគណបក្សនយោបាយ

  • ចូលរួ​ម ឬបង្កើតសមាគម​ន៍ផ្សេងៗ

  • ទាមទារឲ្យរដ្ឋាភិបាលធ្វើតាមធន្ទះរបស់ខ្លួន។

+ កាតព្វកិច្ច

  • គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និង​ច្បាប់នានា

  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ

  • ចូលរួមដឹងលឺ និងរួម​ចំណែកគ្រប់កិច្ចការរបស់រដ្ឋាភិបាល ។

+ ស្មារតី

  • អត់ធ្មត់ អនុគ្រោះ សម្របសម្រួល សហការគ្នា

  • ហ៊ាន​បញ្ជាក់មតិ ជជែកវែកញែករកខុសត្រូវ ។

៥. ក្នុងនាមជាបេក្ខជនប្រ​លងជ្រើសរើសគ្រូបង្រៀនម្នាក់ ខ្ញុំយល់ថាលក្ខណៈសម្បត្តិរបស់យុវជនពលរដ្ឋត្រូវមាន ៖

  • កាយសម្បទា សុ​ខភាពល្អ រហ័សរហួន ឈ្លានវៃ រឹងមាំ ។

  • បញ្ញាសម្បទា ចំណេះដឹងទូលំទូលាយ ​បច្ចេកទេស វិទ្យាសាស្ត្រទំ​នើប ។

  • ចំណេះធ្វើ ល្អត្រឹមត្រូវប្រកបដោយបទពិសោធន៍ខ្ពស់ ។

  • ស្វ័យសិក្សាស្រាវជ្រាវជាប់ជានិច្ច និងឥរិយាបថល្អត្រឹមត្រួវ ។

  • សីលសម្បទា មានសីលធម៌រស់នៅល្អ គុណធម៌ជឿលឿន ។

  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ

  • មានមនសិកាជាតិ សាមគ្គី ឯ​កភាព និង​យុត្តិធម៌

សរុបមកលក្ខណៈសម្ប​ត្តិទាំងអស់ដូចពោលខាងលើ ជាមធ្យោបាយ ដើម្បីធ្វើឲយុវជនល្អ ពលរដ្ឋល្អ ឆ្ពោះទៅកសាងសង្គមជាតិល្អរុងរឿង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login