2019-02-10 22:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដើម្បីឪ្យជិវិតអាពាហ៍ពិពាហ៍មានតម្លៃ តើអ្នកត្រូវបំពេញលក្ខ័ខណ្ឌអ្វីខ្លះមុនពេលរៀបការ ?
២. នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម ( ស្រី ស្រា ល្បែង គ្រឿងញៀន...) ។ តើកត្តាទាំងនេះបណ្តាលមកពីកត្តាអ្វីខ្លះ ?
៣. នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿងញៀន ។ តើអ្នកត្រូវមានភារកិច្ច និង អាកប្បកិរិយាបែបណាចំពោះបញ្ហានេះ ?
៤. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ “ មនុស្សដែលអាច ធ្វើមេដឹកនាំដ៏ល្អបាន ត្រូវឈរលើខន្តីនិយមជានិច្ច ” ។ តើគោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មានអ្វីខ្លះ ?
៥. ជីវិតជាវត្ថុដ៏មានតម្លៃបំផុត។ តើយុវជន ត្រូវស្វែងរកការថែរក្សាជីវិតឲល្អប្រសើរតាមវិធី ឬលក្ខណះអ្វីខ្លះ ?
ចម្លើយ
១. ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានតម្លៃ ៖
មានសុខភាពល្អ កាយសម្បទានមាំមួន
មានមុខរបរ មានធនធាន មានកម្រិតវប្បធម៌ចុះសម្រុងនិងសង្គម
ចេះយល់ចិត្តគ្នា
ឮមានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង
បំពេញកិច្ចសន្យាចំពោះសង្គមតាមផ្លូវច្បាប់
សន្យាមិនប្រើអំពីហិក្សាដដោយគោរពសិទ្ធិទៅវិញទៅមក
ស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នា
មិនចម្លងរោគ ។
ស្គាល់ចំណុចសំខាន់ៗដែលស្វាមី ភរិយាមានសុភមង្គល
+ ប្តីត្រូវ
ស្រលាញ់ស្មោះសំដីផ្តែមល្ហែមរកភរិយា
មិនមើលងាយភរិយាដូចទាសី
មិនមានចិត្តក្បត់
ប្រគល់ដំណែងជាមេផ្ទះពេញលក្ខណៈ
ផ្តល់គ្រឿងអលង្ការផ្សងៗតាមការគួរ
+ ភរិយាត្រូវ
ត្រៀមម្ហូបអាហារតម្រូវតាមពេលវេលា
រាប់អានញាតិទាំងសង់ខាងយ៉ាងស្មោះស្មើរ
រក្សាទ្រព្យដែលប្តីរកបានឲគង់វង្ស
មិនក្បត់ចិត្តមានសាហាយ
ពូកែចាត់ចែងការងារ
ឧស្សាហ៍ធ្វើអ្វីឲបានសម្រេច ។
២. នៅក្នុងសង្គមជីវិភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...) កត្តាទាំងនេះបណ្តាលមកពីកត្តា ៖
+ កត្តាគ្រូសារ ៖
ភាពក្រីក្រដែលងាយនឹងអូសតាមយុវជនឲ្យដើរទៅចូលផ្លូវខុស
គ្រូសារខ្លះមធ្យម ឬក៏ធូរធារប៉ុន្តែបណ្តាយកូនឲ្យខ្វះការអប់រំ ឬក៏ទំរើសកូន
ឪពុកម្តាយរវល់នឹងការប្រកបមុខរបរ ការងារមន្រ្តីរាជការ..ដោយមិនបានមើលថែរក្សាហើយមានទស្សនៈការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅភារកិច្ចតែមូយរបស់គ្រូសារ “
ឪពុកម្តាយខ្វះការតាមដានអប់ឬទម្រើសកូនខ្លាំងពេកជាហេតុនាំឲងាយស្រួលដល់មិត្តភក្តិអូសទាញទៅរកផ្លូវខុសដោយងាយ ។
+ កត្តាសាលារៀន ៖
ជីវភាពគ្រូបង្រៀនមានគម្រិតទាបជាងជីវភាពសិស្សមិនសូវហ៊ានស្តីបន្ទោសអប់រំ ណែលនាំព្រោះខ្លាចអំពើហិក្សាដែលសិស្សបានបង្ករឡើងគ្រប់រូបភាពជាយថាហេតុចំពោះខ្លួនជាគ្រូបង្រៀន
សាលារៀនមានពេលវេលាតិចក្នុងការអប់រំពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយសិស្សពេលបុណ្យសក្តិអំណាចតួនាទីធំ
ប៉ុន្តែការអប់រំមិនមានតែនៅក្នុងសាលាទេ នៅក្រៅសាលារៀនមាន
ការអប់រំច្រើនណាស់ពោលគឺខ្វះភាពសហកាពីសហគម ។
+ កត្តាសង្គម ៖
កត្តាចូលរួមពីមជ្ឈដ្ឋានសង្គមមានកម្រិតទាប
អំណាចច្បាប់នៃសង្គមចំពោះបញ្ហានេះនៅធូរលុង ។
ការវាយលុកផ្នែកយុត្តិធម៌បរទេសយ៉ាងអាណាធិបតេយ្យជាហេតុអោយុវជនភ្លើតភ្លើនអនុវត្តគ្មានដែនកំណត់ ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានជួយយកចិត្តទុកដាក់ក្នុងការអប់រំឲមានលក្ខណៈខ្លាំងខ្លានៅឡើយចំពោះការផ្សព្វផ្សាយរបស់ខ្លួនដើម្បីអប់រំយុវជនប្រកបទៅដោយគុណប្រយោជន៍ ។
+ កត្តាផ្ទាល់ខ្លួន ៖
ការសេពគប់មិត្តភក្តិមិនល្អ
ការស្វែងយល់អំពីអ្វីៗ ដែលប្លែកៗតាមការអូសទាញរបស់សម្ភាៈនិយម លុយកាក់ ដោយសារតែខ្វះការអប់រំក្រីក្រ
អាងទៅលើបុណ្យសក្តិរបស់ឪពុកម្តាយ....
៣. ស្ថិតនៅចំពោះមុខបញ្ហាអសកម្មទាំងនេះយុវជន យុវនារីត្រូវមានភារកិច្ច និង អាកប្បកិរិយាដូចតទៅ ៖
រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយបងប្អូន ចាស់ព្រឺទ្ធាចារ្យ ដើម្បីឲសាកសមជាកូនល្អ សិស្សល្អ
ត្រូវគោរពច្បាប់សង្គមឲ្យបានខ្ចាប់ខ្ចួនដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ របស់សង្គមជាតិ
ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារ និងកសាងប្រទេសជាតិ
ត្រូវតែចៀសវាងនូវអំពើអបាយមុខ (ស្រី ស្រា ល្បែង គ្រឿងញៀន...) ឲ្យបានដាច់ខាត
ត្រូវចូលខ្លួនគ្រប់សកម្មភាពសង្គមឲ្យបានខ្ចាប់ខ្លួនដើម្បីទប់ស្គាត់នូវអំពើអបាយមុខទាំងនេះ ដើម្បីឲ្យសង្គមមានស្ថេរភាព
មិនត្រូវសេគគប់សមាសភាពមិនល្អ ហើយត្រូវតែយកហេតុការណ៍ឲ្យសមត្ថកិច្ច
និយាយជារួម យុវជនត្រូវតែធ្វើអ្វីៗ ដើម្បីសុភមង្គលគ្រួសារ សាលារៀន និងសង្គម ឲ្យមានការរីកចម្រើនថ្លៃថ្នូរ ។
៤. តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា”មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវឈរលើខន្តីនិយមជានិច្ច ” ។ គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មាន ៖
ខន្តីចំពោះសេចក្តីលំបាក គីការអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញចំពោះឧបគ្គល ការនឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម ។
ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោកសៅ ការព្រាត់ប្រាស់ របូសជាដើម ។
ខន្តីចំពោះការឈឺចាប់ ដូចជាការទទួលរងនូភាពអមនុស្សធម៌ ដោយត្រូវគេនិន្ទា មូលបង្កច់ ចំអក ឡកឡឺយ ប្រមាថមើលងាយ រារាំងមិនឲសំរេចកិច្ចការ
ខន្តីចំពោះកិលេសដូចជាការអត់ធន់ចំពោះអារម្មណ៍របស់យើងដែលស្រើបស្រាលខុសឆ្គង អត់ធន់ចំពោះការ បញ្ចូរអួតលើកជើងចង់បានអ្វីមិនត្រូវតាមធម៌ ជាពិសេសអត់ធន់ចំពោះចិត្តចង់ធ្វើតាមចិត្តខ្លះការពិចារណា។
ខន្តីចំពោះការបដិបត្តិធម៌ គីជាប្រតិបត្តិតាមទសពិធរាជទាំង១០ឲ្យបានត្រឹមត្រូវ ។
ខន្ត្តីចំពោះល្ងង់ខ្លៅរបស់ខ្លួនគឺត្រូវចេះអត់ធន់កុំបង្ខំធ្វើអ្វីដែលខ្លួនចង់បានទាំងគ្មានការសិក្សាឡើយព្រោះវានាំឲមានផលអាក្រក់។
ខន្តីចំពោះអ្នកតូច ឬអ្នកក្រោមបង្គាប់ ដើម្បីចៀសវាងការបែកបាក់សាមគ្គី ។
៥. ជីវិតជាវត្ថុដ៏មានតំលៃបំផុត ។ វិធីឬលក្ខណៈដែលយុវជន ត្រូវស្វែងរកការរក្សាជីវិតឲ្យបានល្អប្រសើរ ៖
ត្រូវចេះរៀបចំផែនការគ្រូសារ
មិនត្រូវរៀបចការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានពិចារណា ដែលនាំឲ្យទទួលផលវិបាកធ្ងន់ធ្ងរ ។
ត្រូវសំរេចចិត្តឲ្យបានត្រឹមត្រូវមុននិងរៀបអាពាហ៍ពិពាហ៍ព្រោះជាជំរើសនៃសុភមង្គល ។
ចៀសវាងការមានផ្ទៃពោះឆាប់ញឹកញាប់ច្រើនដងពេកព្រោះនាំឲគ្រោះថ្នាក់ដល់ជីវិត ។
មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព ។
បំបាត់អំពើហិក្សាគ្រាប់យ៉ាងលើស្រ្តី
បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះ និងអំលុងពេលបំបៅដោះ ។
មិនត្រូវប្រព្រឹត្តអំពើពាលា អាវាសែ ស្រី ស្រា ល្បែងស៊ី និងគ្រឿងញៀន ។
មានលំហត់ប្រាណជាប្រចាំ(កីឡា) ។
រក្សាអនាម័យឲ្យបានល្អ ។