2019-02-10 22:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើអ្នកយល់ពាក្យនេះ តើអ្នកត្រូវប្រកាន់អាកប្បករិយាបែបណា ក្នុងរយៈពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ ?
២. ហេតុអ្វីបានជាអ្នកជ្រើសរើសមុខវិជ្ជាជីវៈជាគ្រូបង្រៀន ?
៣. មតិមួយបានពោលថា “ ការសិក្សាវប្បធម៌ អរិយធម៌ “ មានសារៈសំខាន់ណាស់សំរាប់មនុស្សខ្មែរ ។ ចូរស្រាយបំភ្លឺ ។
៤. ចូរអ្នកបង្ហាញពី សិទ្ធិសេរីភាព លទ្ធិប្រជាធិតេយ្យ និងការអនុវត្តរបស់វា ។
៥. តើកិច្ចការពារបរិស្ថានជាភារកិច្ចរបស់នរណា ? ចូរពន្យល់ ។
ចម្លើយ
១. ក្នុងរយៈពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យត្រូវប្រកាន់អាកប្បកិរិយាដូចតទៅ ៖
យកចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជារបស់មហាវិទ្យាល័យ
យកចិត្តតាមដាន គិត សង្កេត ត្រិះរិះពិចារណា វិភាគធ្វើសំយោគប្រៀបធៀបលើប្រធានបទនិមួយៗ ដែលលោកសាស្ត្រចារ្យដាក់ឲ្យ ។
ខិតខំយោបល់ស្តាប់មតិអ្នកដទៃ ស្តាប់ការណែនាំរបស់គណៈគ្រប់គ្រងមហាវិទ្យា ស្តាប់ការណែនាំរបស់សាស្ត្រចារ្យ ។
ខិតខំត្រង់ត្រាប់រាល់ពេលពុទ្ធទាំងឡាយ ដែលលោកសាស្ត្រចារ្យផ្តល់ជូន ។
ខិតខំសិក្សា និងស្វ័យសិក្សាដើម្បីស្រាយបញ្ហាដែលមាននៅក្នុងប្រធានបទនីមួយៗ ដើម្បីបញ្ចេញមតិរបស់ខ្លួនជូនអ្នកដទៃស្តាប់ ។
ខិតខំបំពេញការងារ ដែលសាលាប្រគល់ជូន ក៏ដូចជាកិច្ចការទាំងនោះទៅប្រគល់ជូនឲ្យទាន់ពេលវាលា ។
ខិតខំសិក្សា និងស្វ័យសិក្សាស្រាវជ្រាវ ។
ខិតខំស្រាវជ្រាវដកបទពិសោធន៍ល្អៗ ក្នុងការរៀន និងការបង្រៀន (សំណំភារះឧបទេសគ្រប់គ្រាន់វិន័យសិស្ស ការលើកទឹកចិត្ត កិច្ចតែងការបង្រៀន) ។
ចេះស្វ័យវាយតម្លៃ និងកែលម្អឲ្យទាន់ពេលវេលា ដើម្បីក្លាយជាគរុនិស្សិតល្អ និងក្លាយជាគ្រូបង្រៀនល្អទៅអនាគត ។
២. បានជាខ្ញុំជ្រើសរើសមុខវិជ្ជាជីវៈជាគ្រូបង្រៀនព្រោះ ៖
ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងមានគុណប្រយោជន៍ ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូច មានជាពាក្យស្លោកមួយឃ្លាបានលើកឡើងថា ” ដាំក្នុងសាលាផ្លែក្នុងសង្គម ” ។
ជាអ្នកកសាងគ្រិះរបស់ជិវិតមនុស្សលោក
ជាវិស្វករនៃដួងប្រលឹង
ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
ជាបុព្វការីជន
ជាអ្នកចង្អុលបង្ហាញ ពីសេចក្កីសុខសុវត្ថិភាពសង្គម
ជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គមជាតិ
ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជាតិនៅលើពិភពផែនដី
ជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
ជាអ្នកចង្អុលផ្លូវភ្លីស្វាង និងរុងរឿងរបស់ជាតិ
ជាបុគ្គលគួរឲ្យគោរព
ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស
ជាឪពុកម្តាយទីពីររបស់នៅលើផែនដី ។
៣ . មតិមួយបានពោលបាន “ ការសិក្សាវប្បធម៌ អរិយាធម៌ “មានសារៈសំខាន់ណាស់សំរាប់មនុស្សខ្មែរគឺ ៖
បានស្គាល់ច្បាប់អំពើមូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
យល់កាន់តែច្បាស់ពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណ ។
ចេះបណ្ដុះមនោសញ្ចេតនា មនសិការ ថែរក្សានិងការពារ សម្បត្តិវប្បធម៌ជាតិខ្លួន ។
ស្គាល់ច្បាប់នូវប្រភពលក្ខណៈជាតិ ដោយចេះប្រៀបធៀបវប្បធម៌ អរិយធម៌បរទេសដែលល្អ ឪ្យមកជារបស់ជាតិ ស្របតាមចំណង់ចំណូលចិត្តប្រជាជាតិខ្លួននិងព្រលឹងជាតិខ្លួន ។
ដូចនេះការសិក្សាវប្បធម៌ អរិយាធម៌មានសារៈសំខាន់សំរាប់មនុស្ស ដែលយើងគួរគប្បីស្វែងយល់ឪ្យស៊ីជម្រៅថែមទៀត នូវអត្តសញ្ញាណរបស់ជាតិខ្មែរ ។
៤. + និយមន័យ
សិទ្ធិ គឺជាអ្វីៗដែលជាតម្រូវការសំខាន់ សម្រាប់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ ដើម្បីរស់កើតជាមនុស្ស ។
សេរីភាព ភាពសេរីរបស់មនុស្ស គ្មានព្រំដែនកំណត់ដែនមានតាំងពីកំណើតមកម្លេះ ។
លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ។
+ ក្នុងការអនុវត្តត្រូវចេះប្រើសិទ្ធិរបស់ខ្លួន ដើម្បីកុំឪ្យក្លាយទៅជាការរំលោភសិទ្ធិ ។
ព្រំដែននៃសិទ្ធិគឺច្បាប់ ។
ព្រំដែននៃច្បាប់គឺសិទ្ធិ ។
ការប្រើប្រាស់សិទ្ធិមិនគោរសិទ្ធិច្បាប់នាំឪ្យអាណាធិបតេយ្យ
ការប្រើប្រាស់នមិនគោរសិទ្ធិនាំឪ្យផ្គាច់ការ ។
តាមគោលការល្អៗ នៃរបបប្រជាធិបតេយ្យ ដូចជា ៖
មានសមភាព មិនរើសអើង មិនប្រកាន់វណ្ណៈពណ៌សំបូរ មានភាតរភាព និងការអនុគ្រោះ អធ្យាស្រ័យគ្នា ការទទួលការខុសត្រូវខ្ពស់ ដោយបំពេញ ភារកិច្ច តាមតួនាទី ឋានៈ និងយុត្តិធម៌ ។ យល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងតម្លាភាព មានសិទ្ធិនិយាយស្ដីបញ្ចេញមតិ វែកញែករកខុសត្រូវ ទាមទារឪ្យរដ្ឋាភិបាល ធ្វើតាមឆន្ទះរបស់ខ្លួន ។
មានសិទ្ធិចូលរួមប្រជុំ និងអប់រំឬបង្កើតសមាគមន៍ផ្សេងៗ
មានសិទ្ធិក្នុងជំនឿសាសនាផ្សេងៗ ។
មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
គោរពតាមលទ្ធផលនៃការបោះឆ្នោត ។
សេរីភាពលើវិស័យសេដ្ឋកិច្ច ដោយរាស្រ្ដជាម្ចាស់កម្មសិទ្ធិ លើទ្រព្យធនខ្លួននិងជំនួញផ្សេងៗ
មិនរំលោភលើសិទ្ធិអ្នកដទៃ ដោយមានតុលាការឯករាជ្យ ដើម្បីកាត់ទោសលើជនល្មើស ។
មានប្រព័ន្ធពហុបក្សជំទាស់ក្នុងសភា ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងល្អ ។
មាននិតិអាជ្ញា ជាការគ្រប់គ្រងច្បាប់
មន្ដ្រីរាជការ ទាហាន នគរបាល ប្រកាន់ជំហរ អព្យាក្រឹត ។
ដូចនេះ សិទ្ធិ សេរីភាព នគរបាល លទ្ធិប្រជាធិបតេយ្យជារបស់បាននាំមកនូវសេចក្ដីថ្លៃថ្នូវ សុភមង្គល សមភាព យុត្តិធម៌ សាមគ្គីភាព និងអភិវឌ្ឍសង្គមយ៉ាងពិតប្រាកដ ។
៥. កិច្ចការពារបរិស្ថានជាភាវកិច្ច ៖
+ បេសកកម្មក្រសួងបរិស្ថាន ៖
គ្រប់គ្រងបរិស្ថាន តាមដានត្រួតពិនិត្យ និងណែនាំធអនុវត្តកម្មវិធីបរិស្ថានជាតិ
ជាសេនាធិការឪ្យរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ
យុទ្ធសាស្រ្ដក្រសួងបរិស្ថានឈរលើការប្រកាន់ដោយផ្ទាល់និងសហការជាមួយ ស្ថាប័នផ្សេងព្រមទាំងចូលរួមរបស់ប្រជាជន ។
+ កិច្ចការបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នានិងមនុស្សជាតិ នៅលើពិភពលោកទាំងមូល ។
ដូចនេះ នរណាជាអ្នកទទួលខុសត្រួវ ក្នុងកិច្ចការពារគុណភាពបរិស្ថាន ។ បញ្ហានេះបើនិយាយជារួមជាភារកិច្ចរបស់មនុស្សជាតិទាំងមូល ដោយឡែកនៅកម្ពុជាជាភារកិច្ចរបស់មនុស្សគ្រប់រូប ដែលរស់នៅលើទឹកដីនៃប្រទេសនេះ ។ បើនិយាយពីបរិស្ថាន គ្មានក្របខណ្ឌបែងចែក រវាងប្រទេសមួយ ឃុំមួយ ឬ មូលដ្ឋានជាក់ស្ដែងណាមួយឡើយ ។
បរិស្ថានមិនចាំបាច់ធ្វើលិខិតឆ្លងដែរទេ ម្នាក់ត្រូវមានជំហរ និងទស្សនៈ កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ពណ៌ សម្បុរ គ្រប់និន្នាការ នយោបាយ និងគ្រប់សាសនាទាំងអស់ វាមិនមែនជាភារកិច្ចដោយឡែកតែបុគ្គលណាមួយ ឬ ស្ថាប័នណាមួយដោយឡែកឡើយ ។