2019-02-10 22:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
( វិញ្ញាសាទី ១១ )
១. ហេតុអ្វីកាលនោះ ប្រទេសកម្ពុជា មិនប្រើកំលាំង ?
២. តើកាកបាទក្រហមអន្តជាតិ ចាប់បដិសន្ធិនៅពេលណា ហើយអ្នកផ្តើមគំនិតឈ្មោះអ្វី ? ជនជាតិណា ?
៣. តើបដិរូបកាកបាទក្រហមជាអ្វី ? គោលការណ៍ជាមូលដ្ឋានមានអ្វីខ្លះ ?
៤. តើកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំណា ? ហើយគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមទទួលស្គាល់នៅថ្ងៃ ខែ ឆ្នាំណាដែរ ?
៥ . តើលក្ខណៈសម្បត្តិនៃភូមិ ឃុំមានសុវត្តិភាពមានប៉ុន្មានយ៉ាង ? ចូររៀបរាប់ ។
ចម្លើយ
១. កាលនោះប្រទេសកម្ពុជាមិនរំដោះស្រាយបញ្ហាដោយប្រើកំលាំងទ័ពទេដោយយោងទៅលើមូលហេតុពីរយ៉ាងគឺ ៖
សៀមជាប្រទេសជិតខាងមានភូមិផងរបងជាមួយគូរដោះស្រាយដោយធម៌អហិង្សា គឺគ្រាន់រាប់គ្នាជាមិត្ត ។ ចង់ឲ្យប្រទេសបានសុខ ដំបូងគឺសន្សំមិត្តភក្តិឲ្យបានច្រើន ពិសេសមិត្តភក្តិដែលមានព្រំប្រទល់ជាប់ជាមួយគ្នា ។
ប្រទេសខ្មែរធ្លាប់មានឈ្មោះបោះសម្លេងលើឆាកអន្តជាតិជាជាតិធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ ។ ដូនេះគូរតែដោះស្រាយបញ្ហា ដោយឈរលើគោលការណ៏ច្បាប់អន្តជាតិ ។
២. កាកបាទក្រហមអន្តរជាតិចាប់បដិសន្ធិឡើងនៅថ្ងៃទី ០៨ ឧសភា ឆ្នាំ១៨៦៣ ។ អ្នកផ្តួតផ្តើមគំនិតនូវអង្គការនេះ គឺលោកហង់រីឌុយណង់(HENRY DUNANT) អតីតជាពាណិជ្ជករ ហើយលោកជាជនជាតិស្វីល ។
៣. រូបកាកបាទក្រហម គឺសញ្ញាកាកក្រហមលើផ្ទៃពណ៍ស នៅប្រទេសម៉ូស្លីមវិញ គេប្រើសញ្ញាអឌ្ឍចន្ទ ក្រហមលើផ្ទៃសគឺនៅផ្ទៃពណ៍សមាន ចំនិតរូបលោកខែក្រហម ។ តែបដិទាំងពីរខុសតែរូបរីអត្តន័យក៏ដូចគ្នា ។ រីឯគោលការណ៍ជាមូលដ្ឋានរបស់(I.C.R. C)មាន៧ប្រការគឺ ៖
+ ភាពមនុស្សធម៌
+ ភាពមិនលំអៀង
+ ភាពអព្យាក្រិត
+ ឯករាជ្យភាព
+ ការបំរើដោយស្មគ្ត័ចិត្ត
+ ឯកភាព
+ សកលភាព
៤. កាកបាទក្រហមកម្ពុជា ជាអ្នកជំនួយការដល់រាជរដ្ឋាភិបាលធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្របំផុត ជនរងគ្រោះដោយគ្រាប់មីន ដោយទំនាស់អាវុធដោយគ្រោះធម្មជាតិដោយជំងឺរាតត្បាតនិងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ របស់អាជ្ញធរមូលដ្ឋានស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ។ កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ១៩៥៥ហើយត្រូវបានស្គាល់ពីគណៈកម្មាធិការអន្តជាតិកាកបាទក្រហម នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ ១៩៦០ ។
៥. ភូមិ ឃុំមានសុវត្តិភាព គឺ ភូមិ ឃុំដែលមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម ៖
គ្មានសកម្មភាពលួចប្លន់គ្រប់ប្រភេទ
គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿនញៀនខុសច្បាប់
គ្មានអំពើអានាចារ្យ ការជួញដូរស្រ្តី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
គ្មានក្មេងទំនើង
គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។