2019-02-10 22:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើនរណារកឃើញ ស្រាវជ្រាវប្រាសាទអង្គរវត្តមុនគេបង្អស់ ? ឆ្នាំណា ?
២. ព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចម្តេចខ្លះ ?
៣. ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរ តាំងពីសម័យអង្គរដ៏រុងរឿង ហើយជាមរតកវប្បធម៌របស់ជាតិទៀតផង ។
៤. ចូរប្រាប់ពីតាំងនៃប្រាសាទព្រះវិហារ ?
៥. ប្រាប់ឈ្មោះព្រះមហាក្សត្រខ្មែរដែលបានកសាងនិងកាលសម័យដែលបានសាង ?
ចម្លើយ
១. អ្នកដែលរកឃើញប្រាសាទអង្គរវត្តមុនគេ គឺ ជនជាតិលិចនៃពិភពលោក ជាជនជាតិ ព័រទុយហ្គរ ឈ្មោះលោក ឌីយេហ្កោដូគូតូដែលមករុករកស្រាវជ្រាវក្នុងឆ្នាំ១៥៥១ ។
២. ព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចជា ៖
មនុស្សខ្មែរនិងជនជាតិដទៃទៀត ឲ្យជឿលើបុណ្យបាបកម្មផល មានពៀរវេរាក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិបន្តបន្តាប់ ។
ឲ្យមានការគោរពនូវសីលធម៌ ធម្មវិន័យ តាមពុទ្ធវចនៈ ទាំង៨៤០០០ធម្មក្ខន្ធ័
ពុទ្ធិ ចំណេះដឹងរបស់មនុស្ស ទោះជាកម្រិតណាក៏ដោយពិតជាកើតចេញពីការសន្សំ ព្យាយាម បន្តិចម្តងៗរបស់មនុស្ស មិនមែនជាអំណោយរបស់អាទិទេពឡើយ ។
ភាវៈអ្វីៗក្នុងលោកសុទ្ធតែមានកំនើតដោយសំខាន់ធាតុ គឺ ធាតុផ្សំគឺមនុស្សអាចបង្កើតភាវៈផ្សេងៗទៀតស្របតាមធម្មភាព ដែលទ្រទ្រង់ភាវៈពោលគឺ ពិសោធបង្កើតរបស់មួយផ្សេង ឬអាចរកខុសត្រូវ ។ កំនើតភាវៈទាំងនោះតែមានចំនងទាក់ទងភ្ជាប់ហេតុនិងផល ។
សុខៈ ដើម្បីសំរេចនូវសេចក្កីសុខសុភមង្គលត្រូវតែសាងនូវអំពើល្អតាមរយះកាយ វាចា ចិត្ត ។
ទំនៀមទំលាប់ប្រពៃណី ក្នុងពិធីបុណ្យផ្សេងៗគេតែងយកព្រះពុទ្ធរូបជាធំ គ្មានសែនក្រុងពាលី គ្មានស្លាធម៌ដូង គ្មានសែនព្រេន មានន័យថាសូត្រធម៌ពុទ្ធសុទ្ធសាធដែលមានចែងក្នុងគម្ពីព្រះត្រៃបិតក ។ ឧបាសក ឧបាសិកាដែលក្នុងសំណាក់ព្រះពុទ្ធសាសនាខំរក្សាសីល ជំរះចោលនូវអវិជ្ជា គ្របបែបយ៉ាង ស្គាប់ពុទ្ធឳវាទ សន្សំកុសល មានសទ្ធាជ្រះថ្លា ធ្
មានអតីតជាតិ មានបច្ចុប្បន្នជាតិ និងអនាគតជាតិ
ចំហាយនៃក្ខន្អ័ (កម្មចាស់) នៅជាប់និងជិវិតថ្មីរូបរាងកាយថ្មី ហើយទទួលផលនៃអំពើទៅតាមនោះដែរ ។
៣.ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរតាំងពីសម័យដ៏រុងរឿង ត្រូវប្រទេសជិតខាងរំលោភយកដោយអយុត្តិធម៌ បណ្តោយឲ្យកើតរឿងក្តី នៅលក្នុងតុលាការអន្តជាតិនៅដើមពាក់កណ្តាលទី២ នៃសតវត្សទី២០ ។
៤. ប្រាសាទព្រះវិហារ មានទីតាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក(ដែលពីដើម ស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅក្នុងខេត្តព្រះវិហារ) ។
៥. ប្រាសាទព្រះវិហារ សាងក្នុងរជ្ជកាលមហាក្សត្រខ្មែរមួយអង្គរព្រះនាម “ ព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងអំឡុងឆ្នាំ ១០១២-១០៥០ “ ។