Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មត៌កសំដៅទៅលើទ្រព្យសម្បត្តិរបស់បុគ្គលដែលបានស្លាប់ទៅហើយ ។ ដូចនេះមត៌កជាតិកម្ពុជា គឺទ្រព្យសម្បត្តិកេរដំណែល ដែលបុព្វបុរសជាតិយើងបានបន្សល់ទុកមក ។ មត៌កកម្ពុជាគឺជាទ្រព្យសម្បត្តិកេរ្តិ៍ដំណែលដែលបុព្វបុរសជាតិយើងបានបន្សល់ទុកមក ។ មត៌កកម្ពុជាមាន ៖

ក.​ មត៌កធម្មជាតិ (សម្បត្តិធម្មជាតិរបស់ខ្មែរ) ភោគទ្រព្យទាំងឡាយ ដែលកើតមកតាមធម្មជាតិ ហើយបុព្វបរុសជាតិយើងបានរក្សាទុកមករហូតដល់សព្វថ្ងៃរួមមាន ៖

  • ព្រំដែនទឹកដីទាំងអស់របស់កម្ពុជា
  • ទន្លេ ស្ទឹង បឹង សមុទ្រ មច្ឆាជាតិ ត្បូង ពេជ្រ និងរបស់មានតម្លៃជាច្រើនទៀត
  • រុក្ខជាតិ ព្រៃឈើគ្រប់ប្រភេទ សត្វព្រៃគ្រប់ប្រភេទមត៌កជាតិមួយទៀតដែលសំខាន់ជាងគេគឺ មនុស្ស ។ មនុស្សនេះហើយជាអ្នកថែរក្សានិងការពារមត៌កជាតិទាំងអស់របស់កម្ពុជា ។

ខ. មត៌កវប្បធម៌ (សម្បត្តិវប្បធម៌ជាតិ) ៖ ជាសម្បត្តិដែលបុព្វបរុសជាតិកសាង និងបង្កើតឱ្យមានឡើង ។ សម្បត្តិទាំងនោះមាន ៖

  • កេតនភ័ណ្ឌជាតិដូចជាប្រាង្គប្រាសាទ សិលាចារឹក រូបចម្លាក់ រូបបដិមា
  • បារាយណ៍ អក្សរសិល្ប៍ ប្រព័ន្ធធារាសាស្ត្រ ជាដើម
  • ភាសា អក្សរ អក្សរសិល្ប៍ អក្សរសាស្រ្ត
  • ជំនឿទំនៀមទម្លាប់ ប្រពៃណី មានពិធីចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ និងជាច្រើនទៀតដែលមានក្នុងសង្គមជជាតិយើង
  • សិល្បៈមាន របាំ តន្រ្តី ល្ខោន យីកេ ឆៃយាំជាដើម
  • សាសនា ៖ ព្រះពុទ្ធសាសនា និងព្រហ្មណ៍សាសនា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login