Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឱ្យអ្នកដទៃស្រលាញ់រាប់អានយើងត្រូវ ៖

  • ចេះផ្តល់ទ្រព្យសម្បត្តិ ផ្តល់ឳកាសនិងកម្លាំងចិត្តដល់អ្នកដទៃ ដើម្បីគេមានលទ្ធភាពរស់នៅជាមួយយើងបាន ។
  • ការចេះជួយសង្រ្គោះអ្នកដទៃនៅពេលមានអាសន្ន ទុក្ខលំបាក ឬជួបប្រទះនូវបញ្ហាស្មុគ្រស្មាញទាំងឡាយ ។
  • ភាពមិនមើលងាយ មិនគំរាមកំហែង មិនប្រើអំពើហិង្សាផ្សេងៗចំពោះអ្នកដទៃ ។
  • ភាពស្មោះត្រង់ជានិច្ច មិនជិះជាន់ និងកេងប្រវ័ញ្ច បោកប្រាសគេ ។
  • ការ​ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា ឧបេក្ខា មុទិតា ។
  • ភាពមិនឆាប់ខឹងង៉ក់ងរ មិនចចេសរឹងរូស មិនអាត្មានិយម ។
  • ការចេះសម្របខ្លួនឱ្យត្រូវនឹងបរិយាកាសសង្គម ។
  • ពេលដឹងថាខ្លួនមានកំហុសឆ្គងត្រូវចេះសារភាពនូវកំហុសឆ្គង ហើយចងចាំទុកជាមេរៀន ដើម្បីជៀសវាងកំហុសនោះនៅថ្ងៃក្រោយ ។
  • ការមើលឃើញពីភាពសំខាន់របស់អ្នកដទៃ ចេះផ្តល់កត្តិយសដល់អ្នកដទៃ មិនធ្វើតាមតែអំពើចិត្តរបស់ខ្លួនតែម្នាក់ឯងឡើយ ។
  • ភាពមិនអួតអាង មិនសំដែងអាការៈណាដែលខុសឆ្គងឡើយ ។
  • ការមានសីលធម៌ ឬគុណធម៌ យកឈ្នះអំពើអាក្រក់ដោយអំពើល្អ ។
  • ត្រូវចេះរួសរាយរាក់ទាក់ ចេះគោរពសិទ្ធិ និងឱ្យតម្លៃមនុស្ស ឬអ្នកដទៃ ។
  • ចេះណែនាំឱ្យធ្វើល្អ ឬកែប្រែកំហុសឬខ្វះខាតរបស់មិត្តភក្តិ ។
  • ត្រូវចេះណែនាំឱ្យធ្វើល្អ ឬកែប្រែកំហុសខ្វះខាតរបស់មិត្តភក្តិ ។
  • ត្រូវចេះគោរពឳនលំទោន ចេះជួយទុក្ខធូរៈ ត្រូវធ្វើល្អគ្រប់យ៉ាង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login