ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅលើពិភពលោកលទាំងមូលប្រជាជនផ្តោតអារម្មណ៍ទៅលើសិទ្ធិគ្រប់យ៉ាងរបស់ខ្លួន ហើយបានកំណត់យកថ្ងៃទី១០ធ្នូរៀងរាល់ឆ្នាំចារិកទុកជា«ទិវាអន្តរជាតិ»សំរាប់មនុស្ស ទាំងអស់រំឮកឡើងវិញនូវគុណសម្បត្តិដែលគេបានប្រតិបត្តិលើមនុស្សជាតិផងគ្នា ។ ដូចនេះថ្ងៃទី១០ធ្នូ បានញុំាងឲ្យយើងគ្រប់គ្នាពិចារណាឡើងវិញដើម្បីបង្កើននូវការគោរពសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរថែមទៀត ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃ១០ធ្នូ តាមមុខតួនាទីរៀងៗខ្លួនតាំងពីស្ថាប័នរដ្ឋ ឯកជន វត្តអារាម សហគ្រាស ឬហាងជំនួញធំៗ ។ល។ រហូតដល់គ្រួសារនីមួយៗផងដែរ ។ ដោយឡែក ស្ថាប័នរដ្ឋ និងសាលារៀនចំណេះដឹងទូទៅគេបានប្រារព្ធធ្វើ ដោយឡែកដូចជា៖
នៅស្ថាប័នរដ្ឋៈ តាំងពីមន្ទីរសភាជាតិ ទីស្តីការគណៈរដ្ឋមន្រ្តីគ្រប់ក្រសួងនានាគួរតែចាត់តាំងឲ្យមានមិទ្ទិញរំឮកខួបទិវា ១០ធ្នូនៅតាមស្ថាប័ននីមួយៗដោយផ្សព្វផ្សាយដល់បុគ្គលិករាជការអំពីខ្លឹមសារនៃទិវានេះឲ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ យ៉ាងហោចណាស់ក៏ឲ្យបុគ្គលិកយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួននិងសិទ្ធរបស់អ្នកដទៃដែរ(ដោយឡែកព្រំដែននៃការប្រើបប្រាស់សិទ្ធិឲ្យបានត្រឹមត្រូវ ) នៅក្នុងស្ថាប័នខ្លួន ។
សាលារៀនចំណេះដឹងទូទៅៈ លោកគ្រូ អ្នកគ្រូជាប្រភពផ្ទេរចំណេះដឹងឲ្យមនុស្សរាល់រូបមានពុទ្ធិសំខាន់ទី ១ព្រមទាំងប្រភពអប់រំទូទៅសំខាន់២បន្ទាប់ពីការអប់រំផ្ទាល់របស់អាណាព្យាបាល ។ ១០ធ្នូជាទិវាប្រកបដោយអភិលក្ខិតកាលរបស់មនុស្សជាតិលើពិភពលោក ។ ការមិនរវល់ឬមិនអើពើចំពោះទិវា១០ធ្នូគឺជាការបដិសេធចោលនូវភាពខ្លួនជាមនុស្សជាតិ និងបោះបង់ចោលនូវភាពថ្លៃថ្នូររបស់ខ្លួន ។
ដូច្នេះសូមលោកគ្រូ អ្នកគ្រូផ្តោតការយកចិត្តទុកដាក់ចំពោះ អរិយធម៌នៃសិទ្ធិមនុស្ស៖
ការធ្វើដូចនេះបង្កើតបានជាទម្លាប់មួយ ក្នុងការលើកតំកើងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស ហើយនាំឲ្យកើតមានសន្តិភាពយូរអង្វែងផង ។ នាយកសាលាគួរចាត់លោកគ្រូអ្នកគ្រូឲ្យនាំសិស្សទៅចូលរួមទិវា១០ធ្នូនៅតាមទីកន្លែងណាដែលនៅជិតជាងគេ ពិសេសក្នុងវត្តអារាមដែលនៅជិត សាលាជាងគេ (ប្រសិនបើមិនអាចធ្វើពិធីនៅតាមសាលារៀននីមួយៗបាន) ។