Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោយពីបានចាត់មនុស្សឱ្យទៅចែចូវដឹងថាខាងស្រីបើកផ្លូវ ឱ្យចូលហើយខាងប្រុសត្រូវរៀបចំគិតគូរចូលស្តីថ្ងៃណាត្រូវប្រាប់ខាងស្រីឱ្យដឹងជាមុនសិន ។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងពិធីចែចូវដែរ ។ មនុស្សដែលមានភារៈទៅស្តីដណ្តឹងកូនស្រីគេនោះហៅថា “អ្នកផ្លូវចៅមហា” ចំណែកអ្នកតំណែងគ្រួសារខាងស្រីហៅថា “មេបា” ៖

  • លើកទី១ ៖ នៅថ្ងៃដែលបានកំណត់មកដល់មនុស្ស៣នាក់ដែលមានគូស្រករសុខនឹងគ្នាត្រូវខាងប្រុសពឹងឱ្យធ្វើផ្លូវទៅចូលទៅដណ្តឹងមានថង់រងមួយគូ ស្លាថ្នាំឬស្លាជា្វចេកទុំ នំអន្សម នំគម នំបត់ រៀបជាគូៗ ទៅជូនខាងស្រី ។
  • លើកទី២ ៖ ដោយលើកទីមួយមិនបានសំរេច ឱ្យអ្នកផ្លូវ៣នាក់ទៅដណ្តឹងជាលើកទី២ ទៀតដោយមានថង់រង១គូមានកន្សែងច្របុចក្រាលពីលើមានស្លាមម្លូឬស្លាជ្វា ទៀន១គូ ស្រាមួយដប ចេកទុំ​ នំអន្សម នំគម នំបត់ នំបង់ខ្លាញ់ ។ ខាងស្រីមិនទាន់សំរេចទៀត ថាចង់ឱ្យអ្នកផ្លូវប្រុសៗមកម្តងវិញ ព្រោះខ្លាច អ្នកផ្លូវស្រីទទួលការគ្រប់ជំពូកមិនបាន ម៉្យាងទៀតចង់ឱ្យនាំកូនប្រុសមកមើលផង ។ ពិធីនេះហៅថា “ស៊ីស្លាកន្សែង” ។
  • លើកទី៣ ៖ លើកនេះគេឱ្យស្រី៣នាក់ “អ្នកផ្លូវ” ប្រុស៣នាក់ “អ្នកមហា” នាំរណ្តាប់មានថង់រងមួយគូ ស្លាម្លូ ថ្នាំ ស្លាជ្វា ទៀន ស្រា ចេកទុំ នំអន្សម នំគម នំបង់ខ្លាញ់ នំក្រូច អង្ករ ត្រីសាច់ បន្លែ និងផ្លែឈើផ្សេងៗព្រមទាំងគ្រឿងមាសប្រាក់ និងសំលៀកបំពាក់ជូនខាងស្រី ហើយនាំកូនប្រុសទៅជាមួយផង ។ ក្រោយពីសន្ទនាអ្នកផ្លូវចៅមហា និងមេបារួចសព្វគ្រប់អស់ហើយមេបាខាងស្រីសុំ ពិនិត្យសាមីខ្លួនប្រុសព្រមទាំងសួរបញ្ជាក់ពីគំនិតមាយាទសាមីខ្លួនប្រុសនោះផង ។ ចំណែកអ្នកផ្លូវចៅមហាក៏សុំមើលកូនស្រីវិញដែរ ។ ពេលនោះសាមីខ្លួនស្រីក៏ចេញមកជំរាបសួរភ្ញៀវ ហើយជួនកាលមានពិធីបំពាក់ចិញ្ចៀនទៅវិញទៅមករវាងគូដណ្តឹងផង ។ នៅតំបន់ខ្លះពិធីនេះជាពិធីហៅព្រលឹងមួយបែបដែរ ។ បន្ទាប់មកអ្នកមហាក៏លើកគ្រឿងស្លាបញ្ជាប់ពាក្យ ជូនទៅមេបា ខាងស្រីពិសាពិធីនេះហៅថា “ស៊ីស្លាបញ្ជាប់ពាក្យ” ។ ដោយសារមេបានៅមិនទាន់អស់ចិត្តពីគំនិតមាយាទរបស់សាមីខ្លួនប្រុស ទើបមានទំនៀមថាត្រូវឱ្យសាមីខ្លួនប្រុសបម្រើអានាគតឪពុកម្តាយក្មេករហូតដល់ពេលផរៀបការប៉ុន្តែធ្វើតែកិច្ចការក្រៅផ្ទះ ពុំទាន់មានសិទ្ធិចូលទៅនៅក្នុងផ្ទះបាននៅឡើយទេ ។ ទំនាក់ទំនងរវាងគូដណ្តឹងក៏ត្រូវគោរពច្បាប់យ៉ាងតឹងរ៉ឹង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login