Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានន័យថាជាគ្រឿងសំគាល់ឬជាសញ្ញាសំគាល់ដែលបញ្ជាក់អំពីវប្បធម៌របស់ខ្មែរមានដូចជា សិល្បៈ ជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា ។ ចំណែកទាំងនោះមានលក្ខណៈខុសគ្នាដូចតទៅ ៖

  • សិល្បៈ ៖ សំដៅលើទេពកោសល្យឬភាពប៉ិនប្រសព្វរបស់មនុស្សនៅក្នុងការរស់នៅប្រចាំថ្ងៃ ។
  • សិល្បៈសំខាន់ៗមានស្ថាបត្យកម្មសិល្បៈចំលាក់ សិល្បៈគំនូរ តន្រី របាំអក្សរសិល្បៈភាពយន្ត ។ ជំនឿ សំដៅទៅការជឿ ការដិតជារបស់ជនជាតិយើងតាំងពីបុរាណដល់បច្ចុប្បន្ន ។ ជំនឿទាំងនោះមានដូចជា​ជំនឿអ្នកតា ជំនឿមេបា ជំនឿលើគ្រូ ។
  • ទំនៀមទំលាប់ ៖ សំដៅលើសកម្មភាពទាំងឡាយដែលជនជាតិបានអនុវត្តក្នុងពេលកន្លងមកហើយបានក្លាយជាទំលាប់មួយក្នុងជីវភាពប្រចាំថ្ងៃ ។ ទំនៀមទំលាប់មានដូចជាពេលកើត​ពេលស្លាប់ បំបួសនាគ ចូលម្លប់ ។
  • ប្រពៃណី ៖ មានន័យថាជាទំលាប់ល្អរបស់ជនជាតិខ្មែរដែលបានអ​នុវត្តកន្លងមក ហើយបានក្លាយជាទំលាប់ដ៏ប្រពៃណីសំរាប់សង្គមជាតិទាំងមូល ។ ប្រពៃណីទាំងនោះមានដូចជា ប្រពៃណីភារៈកិច្ចប្រពៃណីស្លៀកពាក់ ប្រពៃណីការធ្វើបុណ្យ ។
  • សាសនា ៖ សំដៅលើទ្រីស្តីទាំងពីរ (ព្រហ្មណ៌សាសនា ព្រះពុទ្ធសាសនា) ធំៗដែលបានចូលរួមផ្សព្វផ្សាយទៅសង្គមខ្មែរហើយធ្វើអោយមានការរីកចំរើន តាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន ។ ដូចនេះចំណុចសំខាន់ខាងលើគឺជាគ្រឿងសំគាល់អត្តញាណសំគាល់របស់ខ្មែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login