មុខងារសំខាន់ៗរបស់អក្សរសិល្ប៍មានដូចតទៅ ៖
- មុខងារពុទ្ធិ ឬផ្តល់ចំណេះដឹង យល់ដឹងពីបញ្ហាទាំងឡាយដែលទាក់ទងទៅនឹង ជីវភាពរស់នៅដូចជា ជំនឿ សាសនា ទំនៀមទំលាប់ ប្រវត្ថិ សាស្រ្ត វប្បធម៌អរិយធម៌ ។
- ការយល់ដឹងដែលទទួលបានពីការសិក្សាស្នាដៃហើយបានវាយតម្លៃលើបាតុភូតសង្គម និងជីវភាពជាក់ស្តែង ងាយស្រួលក្នុងការពិចារណា ផ្សារភ្ជាប់នឹងជីវភាពរស់នៅ ។
- មុខងារអប់រំ ទទួលបានចំណេះដឹងក្នុងការគិតរបស់គេសាជាថ្មី ព្រោះអក្សរសិល្ប៍មានសមត្ថភាពពេញលេញនិងខ្លាំងក្លាក្នុងការអប់រមនុស្សជួយបម្រើផ្នែកមនោសញ្ចេតនាឱ្យកសាងលោកទស្សនៈមួយត្រឹមត្រូវសមស្របតាម ក្រឹតក្រមធម្មជាតិ និងក្រឹតក្រមតថាភាពសត្យានុម័ត ។
- មានអានុភាពខ្លាំងទៅលើស្មារតីអ្នកអាន អ្នកសិក្សាដោយជួរតម្រង់ទិសដៅតាមបែបផែននៃការរស់នៅដើម្បីបម្រើសង្គមមនុស្សគឺធ្វើឱ្យកើតមានទស្សនៈសុទិដ្ឋិនិយម ។
- មុខងារសោភ័ណ មានសិល្ប៍រូបបារម្មណ៍របស់អ្នកនិពន្ធ ដែលចេះប្រើវិធីប្លែកៗក្នុងការអន្ទងចិត្តអ្នកអាន ឱ្យរំជើបរំជួលរហូតបង្កើត ឱ្យមានសោភ័ណក្នុងស្នាដៃ ។
- មុខងារ ឆ្លុះបញ្ចាំងតថភាព ៖ មិនត្រឹមតែបម្រើអារម្មណ៍អ្នកអានឱ្យរំភើបសប្បាយប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំង ពីតថភាពសង្គមទៀតផង ។