2019-02-28 16:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយមន័យវប្បធម៌តាមរយះអ្នកប្រាជ្ញមានដូចជា ៖
+ និយមន័យតាមលោក GILLIN ANDGILLIN ក្រុមនីមួយៗបានកំណត់នូវទម្រង់អាកប្បកិរិយាដែលមានលក្ខណៈស្មុកស្មាញ ឬសាមញ្ញសម្រាប់សមាជិកនីមួយៗ ហើយត្រូវបានចម្លងពីជំនាន់មួយ ទៅជំនាន់មួយទៀត និងបង្រៀនទៅដល់កូនចៅរបស់គេទោះជា មានការប្រែប្រួលទម្រង់ខ្លះក៏ដោយលក្ខណះសម្រាប់សម្គាល់ ទាំងនោះហៅថាវប្បធម៌ ។
+ លោក a.f Walter Paul ៖ វប្បធម៌គឺជាសំណុចរួមរបស់ក្រុមមួយពីរបៀបនៃការគិតនិងាកម្មភាព នៃ ក្រុមនោះ ។
+ លោក MACLVER ៖ វាជាការបញ្ជាកពីររបៀបនៃមជ្ឈដ្ឋានរបៀប នៃ ការរស់នៅ និង ការគិតទំនាក់ទំនងគ្នាការកំសាន្តជាដើម ។
+ លោក ARNOLD W. green ៖ វប្បធម៌គឺជាប្រព័ន្ធនៃការបញ្ជូន គំនិត ចំណេះដឹង ការអនុវត្តន៍ និងជំនឿរួមជាមួយ និង សកម្មភាពមិនជាក់លាក់មួយចំនួនដែលអាចផ្លាសប្តូរគ្រប់ពេលវេលា ។
+ លោក E A HOEBLE៖ វប្បធម៌គឺជាលក្ខណៈរួមនៃទម្រង់អាកប្បកិរិយាដែលត្រូវបានចាត់ទុកជាបុគ្កលិកលក្ខណៈនៃសមាជិកសង្គម ហើយផងដែរនោះវប្បធម៌មិនមែនជាលទ្ធផលនៃកត្តាជីវសាស្ត្រទេ ។